ក្រុមហ៊ុន ហ្វតតេ បានកសាងភាពជោគជ័យដោយផ្តោតសំខាន់លើអតិថិជន ការគិតឆ្ពោះទៅមុខ និងភាពច្នៃប្រឌិត។ សព្វថ្ងៃនេះយើងត្រូវបានគេមើលឃើញថាជាអ្នកត្រួសត្រាយផ្លូវនៅក្នុងឧស្សាហកម្មធានារ៉ាប់រង ហើយយើងកំពុងអភិវឌ្ឍខ្លួនសម្រាប់យុគសម័យឌីជីថលទំនើប។
យើងត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលគ្នា ដើម្បីផ្តល់សំណាញ់សុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប និងអាជីវកម្មនៅគ្រប់កម្រិតនៃសង្គម ដើម្បីទទួលបានការការពារផ្នែកហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងរីកចម្រើនខ្លាំង ។
ចក្ខុវិស័យរបស់យើងគឺផ្តល់ការការពារ និងផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់រូបនៅក្នុងតំបន់ សម្រាប់អនាគតដ៏ល្អប្រសើរ - មនុស្សម្នាក់ - អាជីវកម្មមួយ ក្នុងពេលតែមួយ ។
បេសកកម្មរបស់យើងគឺផ្តល់ជូននូវផលិតផល និងសេវាកម្មដែលផ្តោតសំខាន់លើអតិថិជន ប្រកបដោយភាពច្នៃប្រឌិត កសាងសមត្ថភាពមនុស្ស និងរួមចំណែកដល់វឌ្ឍនភាពនៃឧស្សាហកម្មធានារ៉ាប់រងនៅក្នុងទីផ្សារដែលយើងប្រតិបត្តិ ។
គុណតម្លៃរបស់យើងឆ្លុះបញ្ចាំងពីអ្វីដែល Forte តំណាងឱ្យ៖ ការគិតឆ្ពោះទៅមុខ វប្បធម៌ចែករំលែក ទទួលយកមតិកែលម្អ ទំនួលខុសត្រូវខ្ពស់ ទំនុកចិត្ត ភាពជឿជាក់ និងការផ្តល់សិទ្ធិអំណាច ។
ដោយឈរលើការរក្សាភាពស្មោះត្រង់ចំពោះចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់យើង យើងខិតខំធ្វើឱ្យមនុស្សអាច៖
រស់នៅដោយភាពជឿជាក់ ។