តើ​យើង​អាច​ជួយ​អ្នក​ដោយ​របៀបណា​?

ប្រភេទ សំនួរ

ផលិតផលធានារ៉ាប់រងលើគ្រឿងម៉ាស៊ីនដោយប្រើចំហាយ/ចំហេះ​

ម៉ាស៊ីនមួយបានផ្ទុះបណ្តាលឱ្យភ្លើងឆេះ ទាំងម៉ាស៊ីន និងទ្រព្យសម្បត្តិជុំវិញ រងការខូចខាតយ៉ាងដំណំ។ តើយើងគួរតែដាក់ពាក្យទាមទាសំណងរក្រោមគោលការណ៍ប័ណ្ណធានារ៉ាប់រងលើទ្រព្យសម្បត្តិ ឬប័ណ្ណធានារ៉ាប់រងលើការខូចខាតគ្រឿងម៉ាស៊ីន?
សេវាធានារ៉ាប់រងលើការខូចខាតគ្រឿងម៉ាស៊ីនរបស់យើង ផ្តល់ជូនលោកអ្នកជាមួយនឹងការធានារ៉ាប់រងលើទ្រព្យសម្បត្តិ ដូច្នេះលោកអ្នកគួរតែផ្តល់ទាំងប័ណ្ណធានារ៉ាប់រងលើទ្រព្យសម្បត្តិនិងប័ណ្ណធានារ៉ាប់រងលើការខូចខាតគ្រឿងម៉ាស៊ីននៅលើបែបបទទាមទារសំណងរបស់លោកអ្នក។ យើងនឹងណែនាំលោកអ្នកនូវរាល់ការខាតបង់ដែលនឹងត្រូវបានធានាដោយប័ណ្ណសធានាលើទ្រព្យសម្បត្តិ និងការខាតបង់ដែលនឹងត្រូវបានធានាដោយប័ណ្ណធានាលើការខូចខាតគ្រឿងម៉ាស៊ីន។

 


ក្នុងករណីម៉ាស៊ីនផ្ទុះ តើការខាតបង់អ្វីខ្លះដែលត្រូវបានធានាដោយគោលការណ៍ប័ណ្ណសន្យាធានារ៉ាប់រងលើការខូចខាតគ្រឿងម៉ាស៊ីន?
ដោយយោងទៅតាមលក្ខខណ្ឌនៃប័ណ្ណសន្យាធានារ៉ាប់រងរបស់លោកអ្នក ម៉ាស៊ីនដែលរងការខូចខាតអាចនឹងត្រូវធានារ៉ាប់រងដោយគោលការណ៍ប័ណ្ណធានារ៉ាប់រងលើការខូចខាតគ្រឿងម៉ាស៊ីន។

តើចាំបាច់ត្រូវតែឲ្យក្រុមហ៊ុនអនុម័តសិនមែនទេ មុនពេលយើងជួសជុលការខូចខាត?
ប្រាកដណាស់! អ្នកជំនាញផ្នែកទាមទារសំណង ឬតំណាងរបស់យើង នឹងជួយអ្នកក្នុងការវាយតម្លៃពីការជួសជុល និងការប៉ាន់ស្មានជួសជុលក្នុងតម្លៃសមរម្យបំផុត។

ប្រសិនបើផ្នែករបស់ម៉ាស៊ីនទាមទារឲ្យបញ្ជាទិញពីក្រុមហ៊ុនផ្គត់ផ្គង់នៅក្រៅប្រទេស តើមានការធានាទាក់ទងនឹងថ្លៃសេវាដឹកជញ្ជូន និងពន្ធនាំចូលឬទេ?
ការចំណាយទាំងនេះ ត្រូវបានធានា កាលណាវាទទួលបានការអនុម័តពីយើងជាមុន ហើយនឹងត្រូវបូករួមបញ្ចូលនៅក្នុងការធានារ៉ាប់រង។

ម៉ាស៊ីនដែលរងការខូចខាត គឺបានប្រើប្រាស់រយៈពេលជាង 10 ឆ្នាំមកហើយ។ ការផ្ទុះនេះប្រហែលជាអាចបណ្ដាលមកពីការសឹករេចរឹល។ តើការខូចខាតនេះអាចទាមទារបានតាមប័ណ្ណសន្យាធានារ៉ាប់រងលើការខូចខាតគ្រឿងម៉ាស៊ីនដែរឬទេ?
ជាធម្មតា ការបាត់បង់ ឬខូចខាតដែលបណ្ដាលមកពីការសឹករេចរឹលមិនត្រូវបានរាប់បញ្ចូលកក្នុងប័ណ្ណសន្យាធានារ៉ាប់រងនេះទេ ។

ផលិតផលធានារ៉ាប់រងលើគ្រឿងចក្រ និងគ្រឿងម៉ាស៊ីនសាងសង់របស់ក្រុមហ៊ុនម៉ៅការ

តើនៅពេលដែលយើងគួរជូនដំណឹងដល់ក្រុមហ៊ុនធានារ៉ាប់រង ថាបញ្ហាគ្រោះថ្នាក់មួយបានបណ្ដាលឲ្យខូចខាតដល់ការងារកិច្ចសន្យា?
លោកអ្នកគួរតែទាក់ទងទៅភ្នាក់ងាររបស់លោក ក្រុមហ៊ុនឈ្មួញកណ្តាល

ឬយើងខ្ញុំផ្ទាល់ឲ្យបានកាន់តែឆាប់កាន់តែល្អ។ យើងនឹងផ្តល់ជំនួយបន្ទាន់ភ្លាមៗ។


តើយើងត្រូវរាយការណ៍ពីការខាតបង់ដែលមាននៅក្នុងការកាត់កងរបស់យើងដែរឬទេ?
ប្រសិនបើការបាត់បង់នេះមានបញ្ជាក់នៅក្រោមការកាត់កងរបស់លោកអ្នកស្រាប់

លោកអ្នកមិនចាំបាច់រាយការណ៍ពីការបាត់បង់នេះដល់ពួកយើងឡើយ។

ប្រសិនបើអ្នកមិនច្បាស់ពីចំនួននៃការបាត់បង់ចុងក្រោយ ឬចំនួនទឹកប្រាក់នៃការកាត់កង

យើងសូមណែនាំឲ្យលោកអ្នកទាក់ទងភ្នាក់ងាររបស់អ្នក អ្នកម៉ៅការ

ឬមកយើងខ្ញុំផ្ទាល់សម្រាប់ការណែនាំ។


អ្នកដំណើរម្នាក់បានរងរបួសដោយវត្ថុធ្លាក់ចុះពីការដ្ឋានការងារមួយ។ ការរងរបួសនេះគឺតិចតួច។ តើយើងត្រូវតែរាយការណ៍រឿងនេះទៅក្រុមហ៊ុនអ្នកដែរឬទេ?
ផ្នែកទី 2 នៃគោលការណ៍ប័ណ្ណសន្យារ៉ាប់រងហានិភ័យទាំងអស់របស់ក្រុមហ៊ុនម៉ៅជាស្ដង់ដារ ផ្ដល់ការធានាទំនួលខុសត្រូវផ្នែកច្បាប់របស់លោកអ្នកចំពោះការខូចខាតទ្រព្យសម្បត្តិ

និងការរងរបួសរបស់តតិយជន។

យើងសូមណែនាំឲ្យលោកអ្នកបានរាយការណ៍ពីគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងរបួសនេះដល់យើងខ្ញុំ សូម្បីតែការរងរបួសនេះតិចតួចក៏ដោយ។


អ្នកដំណើររបួសម្នាក់បានប្រគល់វិក្កយបត្រព្យាបាលមកពួកយើងហើយទាមទារឲ្យផ្ដល់សំណងភ្លាមៗ។ តើយើងគួរធ្វើដូចម្ដេច? តើយើងគួរតែបង់ប្រាក់សំណងដល់អ្នកដំណើរនោះ ហើយចាំកាត់កងការចំណាយរបស់យើងពីក្រុមហ៊ុនរបស់អ្នកនៅពេលក្រោយបានឬទេ?
លោកអ្នកគួរឲ្យអ្នកដំណើររូបនោះបញ្ជូនលិខិតទាមទារសំណងមួយឲ្យលោកអ្នកដោយមានភ្ជាប់វិក្កយបត្រព្យាបាល

និងណែនាំគាត់ថាការទាមទាររបស់គាត់នឹងត្រូវបញ្ជូនមកកាន់យើងខ្ញុំដើម្បីដោះស្រាយ។ យើងខ្ញុំផ្ទាល់ ឬតំណាងរបស់យើង នឹងទាក់ទងគាត់ដោយផ្អែកលើលិខិតទាមទាររបស់គាត់។ ក្នុងលិខិតអ្នកទាមទារ ទំនាក់ទំនងលម្អិតរបស់គាត់ដូចជាអាសយដ្ឋាន លេខទូរស័ព្ទជាដើម  ពិតជាសំខាន់ណាស់។

ប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នកតម្រូវឱ្យលោកអ្នកមិនត្រូវទទួលខុសត្រូវណាមួយ ឬ

ផ្តល់សំណងណាមួយ ដោយគ្មានការអនុម័តពីយើងខ្ញុំ ឬតំណាងរបស់យើងខ្ញុំជាមុនឡើយ។

មិនត្រូវបង់ថ្លៃសំណងដល់អ្នកដំណើររូបនោះឡើយ ដរាបណាយើងខ្ញុំ ឬតំណាងរបស់យើង

មិនបានណែនាំឱ្យអ្នកធ្វើបែបនោះ។


តើការដាក់ឯកសារទាមទារសំណងមានពេលវេលាកំណត់ដែរឬទេ?
ពិតជាមាន! ការដាក់ឯកសារទាមទារសំណង និងឯកសារពាក់ព័ន្ធ មានពេលវេលាកំណត់។ ឯកសារគោលការណ៍ប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នកមានព័តមានក្នុងនោះ។

យើងខ្ញុំសូមណែនាំលោកអ្នកឲ្យដាក់ស្នើឯកសារទាមទារសំណងទាំងអស់គ្នាឱ្យបានកាន់តែឆាប់ទាន់នៅមាន។ កាលលោកអ្នកដាក់ស្នើឯកសារដែលជាំបាច់កាន់តែឆាប់

សំណើទាមទារសំណងរបស់លោកអ្នកនឹងត្រូវបានដោះស្រាយជូនកាន់តែឆាប់ផងដែរ។


ផលិតផលធានារ៉ាប់រងលើទំនួលខុសត្រូវស្របច្បាប់នៃនាយកនិងមន្រ្តីគ្រប់គ្រង

តើយើងគួរធ្វើអ្វីប្រសិនបើមានបណ្ដឹងទាមទារសំណង ឬ មានការសង្ស័យថាលើយើងថា បញ្ហាអ្វីមួយបានកើតឡើងដែលអាចឈានដល់ការទាមទារឲ្យយើងទទួលខុសត្រូវសងការខូចខាត?
រាយការណ៍អំពីបណ្ដឹងទាមទារនោះ

ឬស្ថានភាពកាលៈទេសៈដែលពាក់ព័ន្ធមកកាន់យើងខ្ញុំឲ្យបានកាន់ឆាប់កាន់តែល្អ។

សូមយោងលើនីតិវិធីនៃការជូនដំណឹង សម្រាប់ព័ត៌មានលម្អិតបន្ថែម។


តើយើងដាក់លិខិតជូនដំណឹងដល់ក្រុមហ៊ុនអ្នកតាមរបៀបណា?
រាល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរគប្បីបញ្ជូនមកកាន់យើងខ្ញុំតាមរយៈអាសយដ្ឋាន ឬទូរសារដូចខាងក្រោម៖

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (កម្ពុជា) ភីអិលស៊ី

នាយកដ្ឋានដោះស្រាយសំណង

ភ្នំពេញ

325 មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855) 023 885 066/077

ទូរសារ៖ (855) 023 986 922/882 798

អ៊ីម៉ែល៖ claims@forteinsurance.com

សៀមរាប

មណ្ឌលស្តាតចាស់ សង្កាត់ស្វាយដង្គុំ

ទូរស័ព្ទ៖ (855) 063 963 355

ទូរសារ៖ (855) 063 963 610

អ៊ីម៉ែល៖ srp@forteinsurance.com


តើឯកសារអ្វីខ្លះដែលចាំបាច់សម្រាប់របាយការណ៍ជូនដំណឹងមួយ?
សូមយោងលើបញ្ជីឯកសារដែលទាមទារចាំបាច់។

តើធ្វើដូចម្ដេចទើបយើងដឹងថាឯកសារជូនដំណឹងដែលបានដាក់ជូន ដំណើរការដល់ណា?
បន្ទាប់ពីបានទទួលលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សររបស់លោកអ្នក

យើងខ្ញុំនឹងផ្ញើលិខិតបញ្ជាក់ទទួលមួយជូនលោកអ្នក។ ប្រសិនបើអ្នកមិនបានទទួលវា

សូមទាក់ទងមកយើងខ្ញុំ។

 


តើយើងគួរដោះស្រាយបណ្តឹងទាមទារសំណងចំពោះយើងបានតាមវិធីណា?
លោកអ្នកមានកាតព្វកិច្ចការពារបណ្តឹងទាមទារនេះ។ ការទទួលខុសត្រូវនេះត្រូវបានរួមបញ្ជូល ប៉ុន្តែមិនបានកំណត់ឡើយចំពោះជួលតំណាងមេធាវីផ្លូវច្បាប់ដើម្បីផ្ដល់ការណែនាំដល់លោកអ្នកទៅលើការការពារ។

តើការជួលមេធាវីតំណាងផ្លូវច្បាប់មកការពារក្ដីសម្រាប់យើងក្នុងការដោះស្រាយបណ្តឹងទាមទារនេះ មានដំណើរការដូចម្ដេច?
យើងទាមទារឲ្យមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនសិន

មុនពេលដែលលោកអ្នកបង់ថ្លៃការពារក្ដីណាមួយ។

លោកអ្នកគប្បីផ្តល់ជូនយើងខ្ញុំនូវប្រវត្តិរូបរបស់មេធាវី(CV)  អត្រាតម្លៃគិតជាម៉ោង

និងគម្រោងថវិកាចំណាយសម្រាប់ដោះស្រាយបណ្តឹងទាមទារ។


តើការចំណាយផ្លូវច្បាប់ក្នុងការការពារក្ដីនេះត្រូវបានធានារ៉ាប់រងតាមប័ណ្ណសន្យារ៉ាប់រងដែរឬទេ? ហើយតើត្រូវសងយ៉ាងដូចម្ដេច?
ប្រាក់ប្រដាប់ក្ដីដែលចាំបាច់ និងសមហេតុផលត្រូវបង់លើការទាមទារសំណងដែលត្រូវបានធានា នឹងត្រូវរៀបចំជូនជាមុនដោយយោងតាម​​លក្ខខណ្ឌនៃប័ណ្ណសន្យារ៉ាប់រង។

ច្បាប់ចម្លងនៃវិក្កយបត្រពាក់ព័ន្ធ និងការរៀបរាប់លម្អិត

គប្បីផ្តល់ជូនយើងខ្ញុំដើម្បីធ្វើការពិនិត្យ និងវាយតម្លៃ ។


តើយើងអាចទទួលខុសត្រូវ ឬឈានដល់ការព្រមព្រៀងផ្ដល់សំណងជាមួយអ្នកទាមទារផ្ទាល់បានឬទេ?
លោកអ្នកមិនគួរទទួលស្គាល់ការទទួលខុសត្រូវ

ឬឈានដល់ដំណោះស្រាយសំណងណាមួយឬបង់ថ្លៃចំណាយណាមួយដោយគ្មានកាឯកភាពជាលាយ

លក្ខណ៍អក្សរពីយើងខ្ញុំជាមុនឡើយ។


ផលិតផលធានារ៉ាប់រង គ្រឿងអេឡិចត្រូនិក

តើមានពេលវេលាកំណត់ឬទេសម្រាប់ការរាយការណ៍សំណើទាមទារសំណងសម្រាប់សេវាធានារ៉ាប់រងលើឧបករណ៍អេឡិចត្រូនិកពីក្រុមហ៊ុនអ្នក?
អ្នកត្រូវតែជូនដំណឹងពីសំណើទាមទារសំណងចាំបាច់ណាមួយដល់យើងខ្ញុំ

នៅក្នុងរយៈពេលដប់បួន (14) ថ្ងៃ គិតពីថ្ងៃកើតហេតុ។


តើយើងគួរតែជូនដំណឹងដល់ក្រុមហ៊ុនអ្នករាល់ព្រឹត្តិការណ៍ទាំងអស់ដែលរួមទាំងទំហំនៃការខូចខាតក្រោមតម្លៃកាត់កងរបស់យើងផងមែនទេ?
នឹងការពារសិទ្ធិលោកអ្នកចំពោះបណ្តឹងទាមទារសំណងក្រោមគោលការណ៍ប័ណ្ណសន្យរ៉ាប់រង

ដែលវានឹងចាំបាច់ត្រូវធ្វើនៅពេលក្រោយ។ ប្រសិនបើចំនួនទឹកប្រាក់ខាតបង់​

ត្រូវបានបញ្ជាក់ពេលក្រោយថាទាបជាងការកាត់កង

ការប្រគល់ឯកសាររៀបរាប់ពិស្ដារលម្អិតមកយើងខ្ញុំ ជាជម្រើសអាចធ្វើបាន។


តើឯកសារ ឬភស្តុតាងអ្វីខ្លះដែលទាមទារ ប្រសិនបើឧបករណ៍ខូចខាតមិនអាចជួសជុលបាន?
យើងនឹងតម្រូវឱ្យមានលិខិតស្នាមពីអ្នកលក់ស្របច្បាប់ដែលបញ្ជាក់ថាឧបករណ៍ដែលខូចខាតគឺមិនអាចជួសជុលបានដោយសារការខូចខាតទាំងស្រុង ឬកង្វះផ្នែកណាមួយ។

តើយើងអាចទិញម៉ូដែលថ្មីដែលមានលក្ខណៈ និងមុខងារបន្ថែមទៀតបានទេ នៅពេលដែលយើងប្ដូរឧបករណ៍ដែលខូចបាត់ទៅនោះ? តើតម្លៃពេញរបស់ឧបករណ៍ថ្មីនេះអាចទាមទារបានតាមរយៈប័ណ្ណសន្យារ៉ាប់រងរបស់យើងដែរឬទេ?
យើងមិនជំទាស់នោះទេប្រសិនបើអ្នកប្ដូរឧបករណ៍របានបាត់បង់ទៅនោះជំនួសដោយម៉ូដែលថ្មីឬកម្រិតខ្ពស់បន្ថែមទៀត។ យ៉ាងណា តម្លៃសំណងរបស់យើងខ្ញុំ នឹងត្រូវផ្អែកលើម៉ូដែល

និងលក្ខណៈពិសេសនៃឧបករណ៍ដែលបានបាត់បង់ប៉ុណ្ណោះ។

ការចំណាយបន្ថែមលើការទិញឧបករណ៍ថ្មីទំនើបជាងមុន គឺមិនអាចទាមទារបានឡើយ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម

សម្រាប់ព័ត៌មានលម្អិតបន្ថែម

សូមយោងលើមូលដ្ឋានប្រការចែងពីសំណងដែលមានក្នុងប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។


យើងគ្រាន់តែខូចផ្នែកមួយនៃឧបករណ៍ប៉ុណ្ណោះ។ យើងត្រូវការវាជាបន្ទាន់ដើម្បីអាជីវកម្មនិងចង់ទិញមួយជំនួសភ្លាម។ តើយើងចាំបាច់ត្រូវចាំការអនុម័តពីក្រុមហ៊ុនអ្នកជាមុនដែរឬទេ? តើវាប៉ះពាល់ដល់សិទ្ធិទាមទាររបស់យើងក្រោមគោលការណ៍ប័ណ្ណសន្យារ៉ាប់រងដែរឬទេ?
ក្នុងប្ដូរគ្រឿងបន្លាស់ដែលជាផ្នែកមួយនៃឧបករណ៍

មិនចាំបាច់ទាមទារឲ្យមានការអនុម័តជាមុននោះទេ។

វានឹងមិនប៉ះពាល់ដល់សិទ្ធិទាមទាររបស់លោកអ្នក

ក្រោមគោលការណ៍ប័ណ្ណសន្យារ៉ាប់រងនេះឡើយ។ យ៉ាងណា

តម្លៃសំណងរបស់យើងខ្ញុំនឹងត្រូវផ្អែកតែលើម៉ូដែល

និងលក្ខណៈពិសេសនៃឧបករណ៍ដែលបានបាត់បង់ប៉ុណ្ណោះ។

ការចំណាយបន្ថែមលើការទិញឧបករណ៍ថ្មីទំនើបជាងមុន គឺមិនអាចទាមទារបានឡើយ។


ផលិតផលធានារ៉ាប់រងលើអគ្គិភ័យ

តើយើងគួរជូនដំណឹងដល់ក្រុមហ៊ុនអ្នកនៅពេលណា ប្រសិនបើគ្រោះថ្នាក់មួយបានកើតឡើងបង្កឱ្យខូចខាតដល់ទ្រព្យសម្បត្តិ?
លោកអ្នកត្រូវទូរស័ព្ទ ឬផ្ញើអ៊ីមែលមកកាន់ភ្នាក់ងាររបស់លោកអ្នក ក្រុមហ៊ុនឈ្មួញកណ្ដាល ឬយើងខ្ញុំផ្ទាល់ជាបន្ទាន់ដើម្បីទទួលបានជំនួយទាន់ពេលវេលា។

តើយើងគួរតែជូនដំណឹងដល់ក្រុមហ៊ុនអ្នកអំពីគ្រោះថ្នាក់ដែរឬទេ បើទោះបីជាទំហំនៃការខូចខាត តិចជាងថ្លៃកាត់កងរបស់យើងទៅទៀតនោះ?
ក្នុងគោលបំណងដើម្បីការពារសិទ្ធិរបស់លោកអ្នកក្នុងការទាមទារសំណងតាមប័ណ្ណសន្យារ៉ាប់រង លោកអ្នកគួរតែជូនដំណឹងដល់យើងខ្ញុំទាំងអស់អំពីព្រឹត្តិការណ៍។

ប្រសិនបើទំហំនៃការខូចខាតនេះត្រូវបានរកឃើញជាបន្តបន្ទាប់ថាទាបជាងថ្លៃកាត់កងនោះ លោកអ្នកអាចដកបណ្តឹងទាមទារបាន។


តើការដាក់ឯកសារទាមទារសំណងទៅកាន់ក្រុមហ៊ុនអ្នក មានពេលវេលាកំណត់ឬទេ?
ជាទូទៅឯកសារទាមទារសំណងទាំងអស់ត្រូវតែដាក់ជូនក្នុងរយៈពេលសាមសិប (30) ថ្ងៃ គិតពីថ្ងៃកើតហេតុ។ យ៉ាងណាក៏នៅមានករណីលើកលែងដែរ។

លោកអ្នកគួរតែពិគ្រោះលើឯកសារប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នក សម្រាប់ព័ត៌មានលម្អិត។

លោកអ្នកគួរតែពិគ្រោះលើឯកសារប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នក សម្រាប់ព័ត៌មានលម្អិត។


តើយើងចាំបាច់ត្រូវមានការអនុម័តជាមុនពីក្រុមហ៊ុនអ្នកឬទេ មុនពេលយើងជួសជុលការខូចខាតនេះ?
ត្រឹមត្រូវហើយ! អ្នកជំនាញដោះស្រាយសំណង ឬតំណាងរបស់យើងខ្ញុំ

នឹងជួយលោកអ្នកក្នុងការវាយតម្លៃលើការជួសជុលដែលទាមទារ

និងការប៉ាន់ស្មានលើការជួសជុលក្នុងតម្លៃសមរម្យបំផុត ។


ការិយាល័យរបស់យើងត្រូវចោរគាស់យប់មិញ។ ការជួសជុលសោទ្វារធំត្រូវការចាំបាច់ជាបន្ទាន់ដើម្បីសុវត្ថិភាពទ្រព្យសម្បត្តិដែលនៅខាងក្នុង។ តើយើងអាចដំណើរការជួសជុលបានទេ? តើវានឹងប៉ះដល់ការទាមទារសំណងរបស់យើងក្រោមគោលការណ៍ប័ណ្ណសន្យារ៉ាប់រងដែរ ឬទេ?
អ្នកអាចធ្វើការជួសជុលជាបន្ទាន់បានតាមស្ថានភាពចាំបាច់ជាក់ស្ដែង។

ការចំណាយបែបនេះគឺជាអាចទាមទារបានស្របទៅនឹងលក្ខខណ្ឌនៃប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។


ផលិតផលធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញ

តើការវាយតម្លៃលើការដឹកជញ្ជូនទំនិញសំខាន់នៅពេលណា?
ការវាយតម្លៃលើការដឹកទំនិញមួយ

គឺចាំបាច់តែនៅពេលដែលការបាត់បង់ទំនិញដែលមានធានារ៉ាប់រង លើសពី

1.000ដុល្លារអាមេរិក។ នៅពេលដែលការខាតបង់ទំនិញដែលមានធានារ៉ាប់រងតិចជាង

1.000ដុល្លារអាមេរិក ពុំចាំបាច់មានការវាយតម្លៃលើការដឹកជញ្ជូនទំនិញឡើយ។

ក្នុងករណីណាមួយ លោកអ្នកគួរតែថតរូបបង្ហាញពីការខូចខាតទំនិញ

និងបង្ហាញពីការខូចខាតណាមួយ

ឬការខូចខាតគួរសមនៅលើបង្កាន់ដៃដឹកជញ្ជូនទំនិញមុនពេលអ្នកចុះហត្ថលេខា។


ប្រសិនបើយើងមានធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញ ហេតុអ្វីបានជាយើងតម្រូវឲ្យធ្វើការទាមទារសំណងពីក្រុមហ៊ុនដឹកជញ្ជូន ឬក្រុមហ៊ុនបញ្ជូនបន្តទៀត?
យើងបានធានារ៉ាប់រងហានិភ័យឆ្លងកាត់សម្រាប់ការនាំចេញទំនិញរបស់លោកអ្នក

ប៉ុន្តែយើងមិនមែនជាភាគីទទួលខុសត្រូវចំពោះការខូចខាតទំនិញរបស់លោកអ្នកឡើយ។

នៅក្នុងគោលបំណងដើម្បីការពារសិទ្ធិទាមទាររបស់លោកអ្នកក្នុងនាមម្ចាស់ទំនិញ

លោកអ្នកមានកាតព្វកិច្ចត្រូវរាយការណ៍អំពីការខូចខាតណាមួយ

ឬក៏ដូចជាការខូចខាតចំពោះការនាំចេញទំនិញនេះជាលាយលក្ខណ៍អក្សរទៅកាន់ក្រុមហ៊ុនដឹកជញ្ជូន ឬក្រុមហ៊ុនបញ្ជូនបន្ត។ នេះជាតម្រូវការនៃប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។


តើការដាក់របាយការណ៍ទាមទារសំណងលើការដឹកជញ្ជូនទំនិញទៅកាន់ក្រុមហ៊ុនអ្នក មានពេលវេលាកំណត់ឬទេ?
លោកអ្នកគប្បីរាយការណ៍ខូចខាតទំនិញណាមួយ

ឬការខូចខាតដែលសង្ស័យមកកាន់យើងខ្ញុំកាន់តែឆាប់កាន់តែប្រសើរ។ នៅក្នុងកាលៈទេសៈខ្លះ ការដាក់របាយការណ៍ទាមទារសំណងបានឆាប់

អាចជួយកាត់បន្ថយទំហំហានិភ័យនៃការខូចខាត។ យ៉ាងណាលោកអ្នកត្រូវតែធ្វើ

ការជូនដំណឹងទាមទារសំណងជាលាយលក្ខណ៍អក្សរ ក្នុងរយៈពេលបី (3) ថ្ងៃ បន្ទាប់ពីទទួល ទំនិញ ប្រសិនបើក្រុមហ៊ុនដឹកជញ្ជូនរបស់លោកអ្នកជាក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រ ឬដប់បួន (14) ថ្ងៃ ប្រសិនបើជាក្រុមហ៊ុនអាកាសចរណ៍ ឬក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស។


តើយើងអាចបោះបង់ទំនិញខូចខាតដែរឬទេ?
លោកអ្នកអាចបោះបង់ទំនិញដែលរងការខូចខាតបាន តាមតែលោកអ្នកគិតថាសមរម្យ ដោយគ្រាន់តែពេលជាមួយគ្នានោះក៏គ្មានធានាលើទំនិញដែលបោះបង់នោះផងដែរ។ យ៉ាងណាអ្នកត្រូវតែរក្សាកំណត់ត្រាទាំងស្រុងចំពោះការបោះបង់ទំនិញខូច (ទាំងរូបថត និងឯកសារ) ជាភស្តុតាង។

តើនរណាអាចដាក់ពាក្យទាមទារសំណងសម្រាប់ការខូចខាតទំនិញ?
នរណាក៏ដោយ (ឈ្មួញកណ្តាល / ភ្នាក់ងារ / អ្នកបញ្ជូនទំនិញ / អ្នកទទួលបញ្ញើទំនិញ) ប៉ុន្តែប្រសិនបើការទូទាត់ថ្លៃធានារ៉ាប់រង

ត្រូវបានចេញជូនភាគីដទៃមួយផ្សេងទៀតដែលគ្មានអត្រា ធានារ៉ាប់រង

ភាគីមានអត្រារ៉ាប់រងគួរតែផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរ។


ផលិតផលធានារ៉ាប់រងលើទំនួលខុសត្រូវវិជ្ជាជីវៈ

តើយើងគួរធ្វើអ្វីប្រសិនបើមានបណ្តឹងទាមទារ ឬយើងសង្ស័យថាអ្វីមួយបានកើតឡើង តម្រូវឲ្យយើងទទួលខុសត្រូវសងការខូចខាត?
រាយការណ៍បណ្តឹងទាមទារ

ឬស្ថានភាពកាលៈទេសៈដែលពាក់ព័ន្ធមកកាន់យើងខ្ញុំឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។ សូមយោងទៅលើនីតិវិធីនៃការជូនដំណឹង សម្រាប់ព័ត៌មានលម្អិតបន្ថែម។


តើយើងដាក់លិខិតជូនដំណឹងដល់ក្រុមហ៊ុនអ្នកតាមរបៀបណា?
រាល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរគប្បីបញ្ជូនមកកាន់យើងខ្ញុំតាមរយៈអាសយដ្ឋាន

ឬទូរសារដូចខាងក្រោម៖

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (កម្ពុជា) ភីអិលស៊ី

នាយកដ្ឋានដោះស្រាយសំណង

ភ្នំពេញ

325 មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855) 023 885 066/077

ទូរសារ៖ (855) 023 986 922/882 798

អ៊ីម៉ែល៖ claims@forteinsurance.com

សៀមរាប

មណ្ឌលស្តាតចាស់ សង្កាត់ស្វាយដង្គុំ

ក្រុងសៀមរាប ខេត្តសៀមរាប

ទូរស័ព្ទ៖ (855) 063 963 355

ទូរសារ៖ (855) 063 963 610

អ៊ីម៉ែល៖ srp@forteinsurance.com


តើឯកសារអ្វីខ្លះដែលចាំបាច់សម្រាប់រាយការណ៍ជូនដំណឹងមួយ?
សូមយោងលើបញ្ជីឯកសារទាមទារដែលចាំបាច់។

តើធ្វើដូចម្ដេចទើបយើងដឹងថាឯកសារជូនដំណឹងដែលបានដាក់ជូន ដំណើរការដល់ណា?
បន្ទាប់ពីបានទទួលលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សររបស់លោកអ្នក

យើងខ្ញុំនឹងផ្ញើលិខិតបញ្ជាក់ទទួលមួយជូនលោកអ្នក។ ប្រសិនបើអ្នកមិនបានទទួលវា សូមទាក់ទងមកយើងខ្ញុំ។


តើយើងគួរដោះស្រាយបណ្តឹងទាមទារសំណងចំពោះយើងបានតាមវិធីណា?
លោកអ្នកមានកាតព្វកិច្ចការពារបណ្តឹងទាមទារនេះ។ ការទទួលខុសត្រូវនេះត្រូវបានរួមបញ្ជូល ប៉ុន្តែមិនបានកំណត់ឡើយចំពោះជួលតំណាងមេធាវីផ្លូវច្បាប់ដើម្បីផ្ដល់ការណែនាំដល់លោកអ្នកទៅលើការការពារ។

តើការជួលមេធាវីតំណាងផ្លូវច្បាប់មកការពារក្ដីសម្រាប់យើងក្នុងការដោះស្រាយបណ្តឹងទាមទារនេះ មានដំណើរការដូចម្ដេច?
យើងទាមទារឲ្យមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនសិន

មុនពេលដែលលោកអ្នកបង់ថ្លៃការពារក្ដីណាមួយ។

លោកអ្នកគប្បីផ្តល់ជូនយើងខ្ញុំនូវប្រវត្តិរូបរបស់មេធាវី(CV)  អត្រាតម្លៃគិតជាម៉ោង

និងគម្រោងថវិកាចំណាយសម្រាប់ដោះស្រាយបណ្តឹងទាមទារ។


តើការចំណាយផ្លូវច្បាប់ក្នុងការការពារក្ដីនេះត្រូវបានធានារ៉ាប់រងតាមប័ណ្ណសន្យារ៉ាប់រងដែរឬទេ? ហើយតើត្រូវសងយ៉ាងដូចម្ដេច?
ប្រាក់ប្រដាប់ក្ដីដែលចាំបាច់ និងសមហេតុផលត្រូវបង់លើការទាមទារសំណងដែលត្រូវបានធានា នឹងត្រូវរៀបចំជូនជាមុនដោយយោងតាម​​លក្ខខណ្ឌនៃប័ណ្ណសន្យារ៉ាប់រង។

ច្បាប់ចម្លងនៃវិក្កយបត្រពាក់ព័ន្ធ និងការរៀបរាប់លម្អិត

គប្បីផ្តល់ជូនយើងខ្ញុំដើម្បីធ្វើការពិនិត្យ និងវាយតម្លៃ ។


តើយើងអាចទទួលខុសត្រូវ ឬឈានដល់ការព្រមព្រៀងផ្ដល់សំណងជាមួយអ្នកទាមទារផ្ទាល់បានឬទេ?
លោកអ្នកមិនគួរទទួលស្គាល់ការទទួលខុសត្រូវ

ឬឈានដល់ដំណោះស្រាយសំណងណាមួយឬបង់ថ្លៃចំណាយណាមួយដោយគ្មានកាឯកភាពជាលាយលក្ខណ៍អក្សរពីយើងខ្ញុំជាមុនឡើយ។


ផលិតផលធានារ៉ាប់រងលើទំនួលខុសត្រូវសាធារណៈ និងផលិតផល

តើសំណងតតិយជនជាអ្វី?
សំណងតតិយជន គឺបណ្តឹងទាមទារពីលោកអ្នកដោយសារភាគីម្ខាងទៀត។

តើប័ណ្ណសន្យារ៉ាប់រងរបស់យើងធានាចំពោះតតិយជនជាបុគ្គលសាធារណៈ ឬ បុគ្គលិកម្នាក់ដែលរងរបួសដែរឬទេ?
ប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នកធានារ៉ាប់រងចំពោះលោកអ្នកពីតតិយជនដែលរងរបួសហើយទាមទារសំណងពីលោកអ្នក។

ប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នកមិនធានាចំពោះបុគ្គលិកដែលរងរបួស

ហើយការទាមទារសំណងលក្ខណៈបែបនេះគួរតែត្រូវបានដោះស្រាយក្រោមគោលការណ៍ប័ណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គលជាក្រុមរបស់លោកអ្នក។


អតិថិជនម្នាក់បានដួលនៅហាងរបស់យើង ហើយរងរបួស ប៉ុន្តែមិនបានដាក់ពាក្យបណ្តឹងទារសំណងពីពួកយើងទេ។ តើយើងត្រូវតែរាយការណ៍ពីឧប្បត្តិហេតុនេះទៅកាន់ក្រុមហ៊ុនអ្នកដែលជាក្រុមហ៊ុនធានារ៉ាប់រងរបស់យើងដែរឬទេ?
ប្រាកដណាស់!

លោកអ្នកគួរតែជូនដំណឹងដល់យើងខ្ញុំជាលាយលក្ខណ៍អក្សរអំពពីឧប្បត្តិហេតុនេះមិនថាមានការទាមទារសំណងត្រូវធ្វើឡើង ឬអត់ក៏ដោយ។


បង្គន់អនាម័យនៅការិយាល័យរបស់យើងហៀរទឹកបណ្តាលឱ្យលិចបរិវេណខាងក្រោមការរិយាល័យរបស់យើង។ ម្ចាស់បរិវេណទីតាំងឲ្យយើងបង់ថ្លៃខូចខាតទ្រព្យសម្បត្តិរបស់គាត់ដោយសារទឹក។ តើយើងគួរតែបង់ថ្លៃសម្រាប់ការខូចខាតនេះជូនគាត់ដែរឬទេ?
ទេ!

លោកអ្នកមិនត្រូវបានអនុញ្ញាតឱ្យទូទាត់ថ្លៃខូចខាតដល់អ្នកទាមទារណាមួយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សររបស់យើងជាមុនឡើយ។


តើកំណត់ផលិតផលដែលខូចខាតបានយ៉ាងដូចម្តេច?
ការខូចខាតមានមូលដ្ឋានបីប្រភេទ៖

  • ការខូចខាតដោយការផលិត៖ ផលិតផលនេះត្រូវបានរចនាឡើងយ៉ាងល្អ, ប៉ុន្តែមធ្យោបាយក្នុងការផលិតវាគ្មានសុវត្ថិភាព។ ឧទាហរណ៍សមា្ភរនានាធ្លាប់ប្រើដើម្បីផលិតផលិតផលនេះ មានលក្ខណៈមិនសមរម្យ និងបណ្តាលខុសមុខងារ។

  • ការខូចខាតផ្នែករចនា៖ ការរចនាខាងក្នុងផលិតផល គឺគ្មានសុវត្ថិភាព ធ្វើឱ្យថ្នេរ ផលិតផលទាំងមូល មានគ្រោះថ្នាក់ដោយគ្មានហេតុផល។ ការខូចខាតផ្នែករចនាក៏កើតឡើងតាមការវេចខ្ចប់ផលិតផលផងដែរ។ ឧទាហរណ៍ប្រសិនបើការរចនាធុងមួយមិនឲ្យកុមារបើករួច គឺជាគុណវិបត្តិដែលបង្កឲ្យកុមារមានរបួស ក្រុមហ៊ុនផលិតអាច ទទួលខុសត្រូវ។

  • កង្វះការណែនាំ ឬបម្រាម៖ ការរចនាផលិតផលមួយនេះ អាចមានសុវត្ថិភាពល្អបំផុត ដោយគ្មានខូចខាត ប៉ុន្តែក្រុមហ៊ុនផលិត ប្រហែលធ្វេសប្រហែលក្នុងការដាក់ពាក្យបម្រាម ឬការណែនាំដើម្បីសុវត្ថិភាក្នុងការប្រើប្រាស់។ តើអ្វីចាំបាច់ត្រូវបង្ហាញនៅក្នុងករណីទទួលខុសត្រូវចំពោះផលិតផល? យ៉ាងណាច្បាប់ស្ដីពីការទទួលខុសត្រូវចំពោះផលិតផល ខុសគ្នាពីប្រទេសមួយទៅប្រទេសដោយសូម្បីតែពីរដ្ឋមួយទៅរដ្ឋនៅសហរដ្ឋអាមេរិកក្ដី។ ករណីទទួលខុសត្រូវលើផលិតផល ជាទូទៅត្រូវបានសម្រេចចំពោះការទទួលខុសត្រូវតឹងរ៉ឺងជាដាច់ខាតជាជាងមានការធ្វេសប្រហែស។ នៅក្រោមការទទួលខុសត្រូវយ៉ាងតឹងរឹងនោះ វាមិនទាមទារថាតម្រូវឲ្យស្វែងរកកំហុសណាមួយឡើយ លើកលែងតែផលិតផលខ្វះចន្លោះដោយប្រការណាមួយដែលបង្កទៅជាគ្រោះថ្នាក់រងរបួស។


តើអ្វីដែលត្រូវការឱ្យត្រូវបានបង្ហាញនៅក្នុងករណីផលិតផលការទទួលខុសត្រូវ?
ទោះបីជាច្បាប់ខុសគ្នាពីផលិតផលការទទួលខុសត្រូវប្រទេសមួយទៅប្រទេស,

និងសូម្បីតែមកពីរដ្ឋមួយទៅរដ្ឋនៅសហរដ្ឋអាមេរិក។

ករណីជាទូទៅផលិតផលការទទួលខុសត្រូវលើការទទួលខុសត្រូវដាច់ខាតសម្រេចចិត្តជាជាងការនៅលើការធ្វេសប្រហែស។

នៅក្រោមការទទួលខុសត្រូវយ៉ាងតឹងរឹងនោះវាមិនត្រូវបានទាមទារថាការរកឃើញរបស់មានកំហុសមួយតែមួយគត់ដែលផលិតផលនេះគឺមានបញ្ហានៅក្នុងវិធីមួយចំនួនដែលបណ្តាលឱ្យរងរបួស។


ផលិតផលធានារ៉ាប់រងលើអ្នកធ្វើដំណើរ

តើខ្ញុំដាក់ពាក្យទាមទារសំណងតាមរបៀបណា? តើខ្ញុំអាចយកទម្រង់បែបបទទាមទារសំណងនៅឯណា?
ទម្រង់បែបបទទាមទារសំណងពេញលេញត្រូវភ្ជាប់ជាមួយឯកសារគាំទ្រចាំបាច់នានា ដែល ដាក់ស្នើក្នុងអំឡុងពេលជូនដំណឹងទៅការិយាល័យ

ឬអាសយដ្ឋានដែលបានរាយក្នុងប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។ តាមធ​ម្មតា

ការជូនដំណឹងទាមទារសំណងជាលាយលក្ខណ៍អក្សរ គប្បីផ្ដល់ជូនយើងខ្ញុំក្នុងរយៈពេលសាមសិប (30) ថ្ងៃ បន្ទាប់ពីអាចទាមទារបាន

ឬទំនងជាទាមទារបានតាមលក្ខខណ្ឌនៃប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នក

ឬបានកាន់តែឆាប់កាន់តែប្រសើរ។ សូមកត់សម្គាល់ថាប័ណ្ណសន្យារ៉ាប់រងប្រភេទផ្សេងគ្នា មានរយៈពេលការជូនដំណឹងផ្សេងគ្នា។

ឯកសារទាមទារ ប្រែប្រួលទៅតាមប្រភេទនៃការទាមទារសំណងដែលអ្នកកំពុងធ្វើ។


តើខ្ញុំអាចដាក់ពាក្យទាមទារសំណងនៅឯណា?
ទម្រង់បែបបទទាមទារសំណងពេញលេញរបស់លោកអ្នក

ត្រូវភ្ជាប់ជាមួយឯកសារគាំទ្រចាំបាច់នានា

ដែលអាចដាក់ស្នើមកកាន់នាយកដ្ឋានដោះស្រាយសំណងយើងខ្ញុំតាមរយៈអ៊ីម៉ែល ឬបុគ្គល។

វាក៏អាចដាក់ពាក្យស្នើតាមរយៈទូរសារបានផងដែរ

ប្រសិនបើមិនទាមទារយកឯកសារច្បាប់ដើម។

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (កម្ពុជា) ភីអិលស៊ី

នាយកដ្ឋានដោះស្រាយសំណង

ភ្នំពេញ

325 មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855) 023 885 066/077

ទូរសារ៖ (855) 023 986 922/882 798

អ៊ីម៉ែល៖ claims@forteinsurance.com

សៀមរាប

មណ្ឌលស្តាតចាស់ សង្កាត់ស្វាយដង្គុំ

ក្រុងសៀមរាប ខេត្តសៀមរាប

ទូរស័ព្ទ៖ (855) 063 963 355

ទូរសារ៖ (855) 063 963 610

អ៊ីម៉ែល៖ srp@forteinsurance.com


តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំបានដាក់ពាក្យស្នើទាមទារសំណង?
សូមយោងលើបញ្ជីឯកសារទាមទារដែលចាំបាច់។

ប្រសិនបើខ្ញុំមានសំណួរអំពីស្ថានភាពនៃសំណើទាមទារសំណងដែលបានដាក់ ឬអត្ថប្រយោជន៍នៃសំណងដែលខ្ញុំទទួលបាន តើខ្ញុំត្រូវទាក់ទងទៅអ្នកណា?
លោកអ្នកអាចទូរស័ព្ទបុគ្គលដែលកាន់គណនីរបស់លោកអ្នក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8:00 ព្រឹក ដល់ម៉ោង 5:30ល្ងាច ឬទូរស័ព្ទ/អ៊ីម៉ែលមកការិយាល័យរបស់យើងខ្ញុំ៖

ភ្នំពេញ

ទូរស័ព្ទ៖ (855) 023 885 066/077

អ៊ីម៉ែល៖ claims@forteinsurance.com

សៀមរាប

ទូរស័ព្ទ៖ (855) 063 963 355

អ៊ីម៉ែល៖ srp@forteinsurance.com


តើមានអ្វីកើតឡើងប្រសិនបើខ្ញុំមិនអាចបញ្ជូនឯកសារតម្រូវបានទាំងអស់?
ប្រសិនបើលោកអ្នកមិនបញ្ជូនឯកសារគាំទ្រចាំបាច់ទាំងអស់ទេ

ដំណើរការទាមទារសំណងរបស់លោកអ្នកអាចនឹងត្រូវពន្យារពេលដោយសារតែត្រូវការពេលវេលាបន្ថែមដើម្បីទទួលឯកសារចាំបាច់នានាដោយខ្លួនយើងផ្ទាល់។ នៅក្នុងស្ថានភាពមួយចំនួន

ប្រសិនបើលោកអ្នកមិនអាចផ្ដល់នូវឯកសារទាមទារបានទេ

យើងខ្ញុំប្រហែលជាមិនអាចបញ្ចប់ដំណើរការទាមទារសំណងរបស់លោកអ្នកបានទេ។


ខ្ញុំចង់ដាក់ឯកសារគាំទ្របន្ថែមទៀតនៅដែលរទាក់ទងនឹងសំណើទាមទាររបស់ខ្ញុំដែលបានដាក់ជូនកាលលើកពីមុន។ តើខ្ញុំអាចផ្ញើឯកសារទាំងនេះតាមរបៀបណា?
លោកអ្នកអាចផ្ញើឯកសារគាំទ្រផ្សេងទៀតដល់យើងខ្ញុំតាមមធ្យោបាយដូចគ្នាដែលអ្នកបានដាក់សំណើទាមទារច្បាប់ដើម។

ដើម្បីពន្លឿនដំណើរការឯកសារបន្ថែមទាំងនេះ

សូមសរសេរលេខយោងនៃសំណើទាមទារជូនយើងខ្ញុំឲ្យបានយ៉ាងច្បាស់នៅផ្នែកខាងលើនៃទំព័រដំបូង។


តើឯកសារ និងវិក្កយបត្រច្បាប់ដើមថតចម្លងរបស់ខ្ញុំ តើឯកសារ និងវិក្កយបត្រច្បាប់ដើមថតចម្លងរបស់ខ្ញុំ
និយាយជាទូទៅ វិក្កយបត្រ និងឯកសារគាំទ្រច្បាប់ដើម

ត្រូវបានទាមទារដើម្បីដំណើរការសំណើទាមទារសម្រាប់ការធ្វើដំណើរ គ្រោះថ្នាក់

និងការថែទាំសុខភាព។ យ៉ាងណា នេះវាអាស្រ័យលើលក្ខណៈនៃសំណើទាមទារ និងឯកសារគាំទ្រ។


តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំត្រូវការជំនួយសង្គ្រោះបន្ទាន់ក្នុងអំឡុងពេលដំណើរ?
សូមទូរស័ព្ទទៅសេវាបម្រើអតិថិជន 24ម៉ោង អេសអូអេស (66) 2 205-7776

តើឯកសារគាំទ្រអ្វីខ្លះដែលខ្ញុំគួរដាក់ភ្ជាប់ជាមួយសំណុំបែបបទទាមទារសេវាធានារ៉ាប់រងលើការធ្វើដំណើរ?
លោកអ្នកគប្បីដាក់លិខិតធានារ៉ាប់រងធ្វើដំណើររបស់លោកអ្នក។ ឯកសារគាំទ្រចាំបាច់ផ្សេងៗ នឹងអាស្រ័យលើប្រភេទនៃសំណើទាមទារដែលលោកអ្នកកំពុងធ្វើ។ ប្រសិនបើលោកអ្នក

ធ្វើសំណើទាមទារក្រោមគោលការណ៍ប័ណ្ណសន្យារ៉ាប់រងលើការធ្វើដំណើរប្រចាំឆ្នាំ

ទាមទារការពិនិត្យទិសដៅ និងរយៈពេលធ្វើដំណើរ។

ប្រសិនបើលោកអ្នកធ្វើសំណើទាមទារក្រោមគោលការណ៍ប័ណ្ណសន្យារ៉ាប់រងលើការធ្វើដំណើរជាក្រុមហ៊ុន ទាមទារការពិនិត្យលក្ខណៈនៃការធ្វើដំណើរ គោលដៅ និងរយៈពេល

(ពីក្រុមហ៊ុនរបស់លោកអ្នក)។


ប្រសិនបើខ្ញុំទិញធានារ៉ាប់រងលើការធ្វើដំណើររបស់ខ្ញុំរួមជាមួយនឹងកញ្ចប់សម្រាប់ការធ្វើ ពី ភ្នាក់ងារទេសចរណ៍របស់ខ្ញុំ ហើយខ្ញុំមិនបានទទួលវិញ្ញាបនបត្រធានារ៉ាប់រងលើការធ្វើដំណើរដាច់ដោយឡែកទេ តើខ្ញុំគួរធ្វើដូចម្ដេច?
លោកអ្នកគួរតែដាក់វិក្កយបត្រកញ្ចប់សម្រាប់ការធ្វើដំណើរ

ដើម្បីបង្ហាញថាសេវាធានារ៉ាប់រងលើការធ្វើដំណើរ បានទិញរួចហើយ។

ឯកសារនេះអាចដាក់នៅក្នុងលិខិតបញ្ជាក់សេវាធានារ៉ាប់រងលើការធ្វើដំណើរ។


តើអ្វីជាអត្រាបញ្ចុះថ្លៃ? ហើយតើវាប៉ះពាល់ដល់ចំនួនទាមទារសំណងរបស់ខ្ញុំដូចម្ដេច?
ការបញ្ចុះថ្លៃត្រូវបានអនុវត្តនៅពេលគណនាចំនួនទឹកប្រាក់ចំពោះការបាត់បង់

ឬខូចខាតទ្រព្យសម្បត្ដិផ្ទាល់ខ្លួន។ អត្រាពាក់ព័ន្ធដែលបានអនុវត្ត នឹងប្រែប្រួលនេះអាស្រ័យតាម​​ចំនួននៃអថេរក្នុងនោះរួមមានលក្ខណៈវត្ថុដែលទាមទារសំណង អាយុវត្ថុ

និងរាប់ទាំងវិក្កយបត្រទិញត្រូវបានផ្ដល់ជូន។