ថ្ងៃច័ន្ទ 05 កុម្ភៈ 2024
ពិធីចុះកិច្ចព្រមព្រៀងលើភាពជាដៃគូផ្ដល់សេវ៉ាធានារ៉ាប់រង រវាង ហ្វតតេ និងក្រុមហ៊ុន សាន់ប៊ើត អង្គរ ខូអិលធីឌី
By ហ្វតតេ

 

 

យើងពិតជាមានភាពសប្បាយរីករាយណាស់ក្នុងការប្រកាសពី ពិធីចុះកិច្ចព្រមព្រៀងលើភាពជាដៃគូផ្ដល់សេវ៉ាធានារ៉ាប់រង រវាង ហ្វតតេ និងក្រុមហ៊ុន សាន់ប៊ើត អង្គរ​ ខូអិលធីឌី​ ដែលត្រូវបានប្រព្រឹត្តិទៅនាថ្ងៃពុធ ទី7 ខែកុម្ភះ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា)​ លោក Kim Dongju ប្រធានគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន សាន់ប៊ើត អង្គរ​ ខូអិលធីឌី​ និងគណៈគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។

 

 

 

 

 

 

បង្កើតឡើងនៅឆ្នាំ1999 ក្រុមហ៊ុន សាន់ប៊ើត អង្គរ​ ខូអិលធីឌី​ គឺជាក្រុមហ៊ុនដែលបង្កើតឡើងនៅប្រទេសកម្ពុជា ជាមួយគោលដៅក្នុងការក្លាយខ្លួនជាក្រុមហ៊ុនវិនិយោគដែលផ្តល់សេវាកម្មយ៉ាងទូលំទូលាយ និងឈានមុខគេ លើវិស័យជាច្រើន ដែលបង្កើននូវការផ្លាស់ប្តូរវប្បធម៌និងការធ្វើពាណិជ្ជកម្មរវាងប្រទេសកូរ៉េ សហរដ្ឋអាមេរិក និង អាស៊ានទាំងមូល។ ដោយមានជំនាញយ៉ាងច្បាស់លាស់ទៅលើ វិស័យអាកាសចរណ៍ ធានារ៉ាប់រង សន្និបាត ប្រឹក្សាយោបល់ និងសេវាកម្មផ្សេងៗទៀតជាច្រើន ក្រុមហ៊ុន សាន់ប៊ើត អង្គរ​ ខូអិលធីឌី​ ជាក្រុមហ៊ុនដែលនាំមុខខាងផ្ដល់ដំណោះស្រាយផ្នែកទីផ្សារ ដែលប្រកបដោយវិជ្ជាជីវៈជាស្តង់ដារកម្រិតខ្ពស់ ប្រកបដោយ សុចរិតភាព និងភាពច្នៃប្រឌិត។ បេសកកម្មរបស់ ក្រុមហ៊ុន សាន់ប៊ើត អង្គរ​ ខូអិលធីឌី គឺធ្វើឱ្យមានការជឿទុកចិត្តជាមួយដៃគូ អតិថិជន និងសហគមន៍ ក្នុងការចូលរួមអភិវឌ្ឍន៍អាស៊ាន។ តាមរយៈសេវាកម្ម និងការយកចិត្តទុកដាក់របស់ ក្រុមហ៊ុន សាន់ប៊ើត អង្គរ​ ខូអិលធីឌី ប្រកបដោយឧត្តមភាព ក្រុមហ៊ុននេះជឿថានឹងអាចបង្កើតពិភពលោកដែលមានភាពទំនាក់ទំនងជិតស្និទ្ធិ និងរីកចម្រើនជាងមុន។

 

 

 

 

 

 

ខណៈដែលកំណើននៃការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េនៅប្រទេសកម្ពុជា កំពុងមានការកើនឡើងយ៉ាងខ្លាំងជាពិសេសទៅលើ វិស័យ កាត់ដេរ ហិរញ្ញវត្ថុ សំណង់ កសិកម្ម ទេសចរណ៍ បច្ចេកវិទ្យា និង គ្រឿងអេឡិកត្រូនិច យើងពិតជាមានភាពសោមនស្សយ៉ាងខ្លាំង ដែលបានសហការគ្នាជាដៃគូផ្ដល់សេវាធានារ៉ាប់រងជាមួយ ក្រុមហ៊ុន សាន់ប៊ើត អង្គរ ។ តាមរយៈការសហការជាមួយគ្នា ភាគីទាំងពីរអាចចាប់ផ្ដើមផ្ដល់ដំណោះស្រាយធានារ៉ាប់រង មួយដែលបំពេញតាមតម្រូវការរបស់ទីផ្សារកូរ៉េនៅ ក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវសំណាញ់ហិរញ្ញវត្ថុ និងសុវត្ថិភាព ហិរញ្ញវត្ថុដល់មនុស្សគ្រប់រូប និងអាជីវកម្មគ្រប់ប្រភេទ។ កិច្ចសហការមួយនេះ នឹងជួយដើរតួរជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។

 

 

 

 

 

 

 

 

 

ជាចុងក្រោយ យើងនឹងទន្ទឹងរង់ចាំមើលផលវិជ្ជមានប្រកបដោយសក្តានុពលនៃកិច្ចសហការមួយនេះ ក្នុងការលើកកម្ពស់វិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតបាននូវអនាគតមួយដែលមនុស្សគ្រប់គ្នាអាចរស់នៅដោយភាពជឿជាក់។

អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ