ហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេក្នុងប្រទេសកម្ពុជា បានផ្លាស់ប្តូរទីតាំងការិយាល័យនៅខេត្តបាត់ដំបងដោយជោគជ័យ។ ការិយាល័យថ្មីនេះស្ថិតតាមបណ្ដោយនៅផ្លូវជាតិលេខ 5 ភូមិរំចេក 4 សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ខាងកើតលោកតាដំបងក្រញូង អាគារបុរីរតនៈ)។ ការិយាល័យថ្មីនេះត្រូវបានផ្លាស់ប្ដូរទៅកាន់ទីតាំងដែលមានសក្ដាពុលខ្ពស់ រួមជាមួយនឹងគ្រឿងបរិក្ខារទំនើប និងម៉ាកយីហោ ហ្វតតេ កាន់តែលេចធ្លោរ។ ការប្ដូរទីតាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ពួកយើង ដោយសារយើងមានគោលបំណងលើកកម្ពស់គុណភាពនៃសេវាធានារ៉ាប់រងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។
បន្ទាប់ពីរយៈពេល 12 ឆ្នាំនៃការផ្តល់ដំណោះស្រាយធានារ៉ាប់រងដោយផ្អែកតាមតម្រូវការនៅក្នុងខេត្តនេះ យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីពិធីសម្ពោធការិយាល័យថ្មីរបស់យើងកាលពីថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2023។
កម្មវិធីបើកសម្ពោធទីតាំងថ្មីនេះផ្ទាល់ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា ឯកឧត្តម ម៉ក់ ងយ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្តមសិក្សា លោក ហឿន ឌឿ អភិបាលរង នៃគណៈអភិបាលក្រុងបាត់ដំបង លោក យក់ ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ធានារ៉ាប់រង ហ្វតតេ និងភរិយា ព្រមទាំងអ្នកតំណាងមកពីស្ថាប័នសំខាន់ៗពី និយ័តករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងដៃគូក្នុងស្រុក។
បន្ទាប់ពីពិធីកាត់ខ្សែបូ យើងបានជូនដំណើរភ្ញៀវកិត្តិយសរបស់យើងជាពិសេស និយតករធានារ៉ាប់រងកម្ពុជា (IRC) និងថ្នាក់ដឹកនាំកំពូលមកពីក្រុមហ៊ុន ហ្វតតេ ធ្វើទស្សនៈកិច្ចបន្ទប់ទទួលភ្ញៀវដែលទើបត្រូវបានជុសជុលឡើងវិញ។ លោក ស៊ុយ ចាន់ថារ៉ុង នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វតតេ មានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍អតិថិជន និងភ្ញៀវមកកាន់ទីតាំងសាខាខេត្តបាត់ដំបងថ្មី របស់យើង។ អតិថិជននឹងទទួលបានបទពិសោធន៍ជាមួយនឹង បរិយាកាសទំនើប ផាសុកភាព និងងាយស្រួល ក៏ដូចជាសេវាកម្មធានារ៉ាប់រងដែលផ្អែកតាមតម្រូវការ ពី ហ្វតតេ។ ទីតាំងថ្មីនេះ ក៏ដើរតួរជាចំណុចសំខាន់មួយដើម្បីនាំមកនូវការការពារហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់សហគមន៍ក្នុងតំបន់។”
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អតិថិជន ដៃគូរអាជីវកម្ម និងនិយតករសម្រាប់ការគាំទ្រជាបន្តបន្ទាប់ កន្លងមកចាប់តាំងពីការបើកដំណើរការ ។ វាគឺតាមរយៈការជឿទុកចិត្ត និងការសហការគ្នារបស់ពួកគេ ដែលយើងអាចរីកចម្រើន និងជោគជ័យ។ ទន្ទឹមនឹងនេះផងដែរ យើងសូមអរគុណចំពោះក្រុមការងារ ហ្វតតេ របស់យើង សម្រាប់ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់គ្រប់គ្នាដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធផលមួយនេះ។
ទៅខាងលើគេ