ថ្ងៃអង្គារ 19 កក្កដា 2022
ក្រុមហ៊ុន ហ្វតតេ សហការណ៍ជាមួយវិទ្យាល័យជាស៊ីម ខេត្តតាកែវ ដាំដើមឈើប្រណីតចំនួន២០០ដើម
By ហ្វតតេ

ខេត្តតាកែវ៖ ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេឡាហ្វ៍ បានសហការណ៍គ្នាជាមួយ វិទ្យាល័យជាស៊ីម ខេត្តតាកែវ ក្នុងការដាំដើមឈើ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ និងរួមចំណែកដើម្បីអោយអនាគតប្រកបដោយនិរន្តរភាព ។

 

កម្មវិធីដាំដើមឈើ ក្រោមប្រធាន​បទ ជីវិតស្រស់បំព្រង មានការចូលរួមជាកិត្តិយសពីឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករនៅកម្ពុជា និងលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងមានការចូលរួមដោយស្ម័គ្រចិត្តពីបុគ្គលិកទាំងពីរក្រុមហ៊ុនប្រមាណជាង ១០០នាក់ ជាមួយសិស្សានុសិស្សនៃវិទ្យាល័យ ជាស៊ីម តាកែវ ដើម្បីដាំដើមឈើចំនួន​២០០ដើម និងមានជាការផ្តល់ជូននូវសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សដែលបានចូលរួមកម្មវិធីនេះផងដែរ។

 

 

 

លោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុន ហ្វតតេ មានប្រសាសន៍ថ្លែងក្នុងកម្មវិធីដាំដើមឈើថា “ការផ្តល់ អោយ និងការចែករំលែកទៅសហគមន៍ដែលយើងរស់នៅ គឺជារឿងដែលសំខាន់បំផុតសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ និងធានារ៉ាប់រងអាយុជីវិត ហ្វតតេឡាហ្វ៍។ វាជាចាំបាច់ណាស់ក្នុងការអប់រំក្មេងជំនាន់ក្រោយអោយងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់ទៅលើការការពារបរិស្ថាន ដើម្បីទប់ទល់ទៅនឹងការប្រឈមនៃការផ្លាស់ប្តូរអាកាសធាតុ តាមរយះការចូលរួមរបស់យើងទាំងអស់គ្នា គឺយើងអាចធ្វើអោយមានការផ្លាស់ប្តូរបាន”។ ហើយនេះក៏ជាសក្ខីភាពនៃការ បង្ហាញអោយឃើញថា ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ មានការតាំងចិត្តខ្ពស់ក្នុងការចូលរួមចំណែកដើម្បី អនាគតប្រកបដោយនិរន្តរភាព ។

 

កន្លងមក ក្រុមហ៊ុនហ្វតតេ តែងតែបង្កើតអោយមានជាកម្មវិធីសង្គមជាច្រើន (CSR) រួមមាន៖ ការចូលរួមសហការណ៍ជាមួយអង្គការអន្តរជាតិជប៉ុន OISCA ដោយគាំទ្រទៅលើគម្រោងបរិស្ថានបៃតងផ្សេងៗ និងការអប់រំធនធានមនុស្សក្នុងវិស័យកសិកម្ម រៀបចំកម្មវិធីសម្រាប់កុមារដើម្បីជម្រុញអោយសិស្សានុសិស្សបានយល់ច្បាស់ពីអត្ថប្រយោជន៍នៃបរិស្ថានប្រកបដោយនិរន្តរភាពតាមរយះយុទ្ធនាការដាំដើមឈើ ការធ្វើដំណើរតាមដងផ្លូវប្រកបដោយសុវត្ថិភាព និងការចាប់ដៃគូសហការណ៍ជាមួយអង្គការក្រៅរដ្ឋាភិបាល JCI កម្ពុជា-មេគង្គ ក្នុងការឧបត្ថម្ភមួកការពារសុវត្ថិភាព ចំនួន ១០០០មួកសម្រាប់សិស្សានុសិស្ស និងអ្នកដែលជិះទោចក្រយានយន្តតាមដងផ្លូវ។

 

 

 

 

 

អំពីក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ

ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៩៩ ហ្វតតេ គឺជាក្រុមហ៊ុនដែលឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេហ៍ លើវិស័យធានារ៉ាប់រង។ បង្កើតឡើងដំបូង នៅក្នុងប្រទេសកម្ពុជា និងបន្តពង្រើកវិសាលភាពរបស់ខ្លួន ទៅកាន់សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។ ក្រុមហ៊ុនហ្វតតេ បានខិតខំតស៊ូយ៉ាងខ្លាំង ក្នុងការផ្តល់ជូនអតិថិជននូវផលិតផលដែលល្អបំផុត និងបំពេញទៅតាមតម្រូវការរបស់ទីផ្សារ ជាមួយនឹងការបម្រើ និងគ្រប់គ្រងសេវាកម្មជូនដល់អតិថិជនកម្រិតស្តង់ដារអន្តរជាតិ ។

ក្រុមហ៊ុនហ្វតតេ​ផ្តល់ជូននូវផលិតផលធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងជីវិតសម្រាប់ទាំងបុគ្គល និង ក្រុមហ៊ុន យើងផ្តល់ជូនអតិថិជននូវភាពស្ងប់ចិត្ត សម្រាប់គ្រប់កាលៈទេសៈ។ ក្រុមហ៊ុនហ្វតតេ រួមមានផលិតផលដូចជា ធានារ៉ាប់រងលើធានារ៉ាប់រងសុខភាពអន្តរជាតិ (Figtree Blue, Medi+) ធានារ៉ាប់រងលើការព្យាបាល ធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងលើយាន្តជំនិះ ធានារ៉ាប់រងលើការធ្វើដំណើរ ធានារ៉ាប់រងលើអគ្គិភ័យ ធានារ៉ាប់រងលើជម្ងឺកូវីដ ១៩ ធានារ៉ាប់រង ជាលក្ខណៈក្រុមហ៊ុន សម្រាប់បុគ្គលិក -ការសាងសង់-អាកាសចរ និងការពារហិរញ្ញវត្ថុ និងផ្សេងៗទៀត​។

 

អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ជំនាញក្នុងវិស័យធានារ៉ាប់រងអាយុជីវិត រហូតត្រឹមបំណាច់ខែធ្នូឆ្នាំ២០២១ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ មានអតិថិជនប្រមាណជាង ៦០០,០០០ នាក់ និងបានទូទាត់សំណងជូនអតិថិជនជាង ៥០,០០០ នាក់ គិតជាទឹកប្រាក់ប្រមាណជាង ២.៧លានដុល្លារ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ មានផលិតផលធានារ៉ាប់រងលើអាយុជីវិត រួមបញ្ចូលមាន ការការពារជីវិត សន្សំ និងការពារ ការពារទៅលើការសិក្សាអប់រំ ធានានូវអនាគតនៃការសិក្សារបស់កូនៗលោកអ្នកសម្រាប់ថ្នាក់ឧត្តមសិក្សា ការការពារជាក្រុម បណ្ណសន្យារ៉ាប់រងអាយុជីវិតលើគម្រោងគាំពារ បណ្ណសន្យារ៉ាប់រងអាយុជីវិត ការការពារជាក្រុមទូលំទូលាយ

 

 

អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ