រាជធានីភ្នំពេញ៖ កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនហ្វតតេ ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជា មានឱកាសចូលរួមដាក់បង្ហាញស្តង់ដើម្បីផ្សព្វផ្សាយ និងបង្កើតទំនាក់ទំនងជាមួយនឹងក្រុមសិក្សានុសិស្សមកបណ្តាលវិទ្យាល័យ និងសាកលវិទ្យាល័យផ្សេងៗ។ គួរបញ្ជាក់ផងដែរថា កម្មវិធី CamDEBATE គឺជាវេទិកាមួយដ៏មានប្រជាប្រិយភាព សម្រាប់ការបណ្ដុះបណ្ដាលជំនាញក្នុងការនិយាយ និងជជែកពិភាក្សាដោយប្រើភាសាអង់គ្លេស ជាសាធារណៈ។
កម្មវិធីនេះផងដែរ បានផ្ដល់ឱកាសសម្រាប់ក្រុមការងារ ហ្វតតេ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកចូលរួមទស្សនាកម្មវិធី និងអប់រំសិស្សានុសិស្សអោយយល់ដឹងអំពីសារៈសំខាន់នៃធានារ៉ាប់រង។ ជាងនោះទៅទៀត ក្រុមការងាររបស់យើងបានពន្យល់យ៉ាងច្បាស់ពីផលិតផលធានារ៉ាប់រង ក្នុងលក្ខខណ្ណសាមញ្ញ និងមានភាពងាយស្រួល ជូនដល់អាណាព្យាបាល និងសិស្សានុសិស្ស។ បន្ថែមពីនោះ យើងក៏បានបញ្ជាក់ពីចំណុចសំខាន់ៗ និងសារៈប្រយោជន៍នៃធានារ៉ាប់រងអាយុជីវិត សម្រាប់ការសិក្សាអប់រំ ដើម្បីផ្ដល់ជាការជម្រុញទឹកចិត្តក្នុងការការពារហិរញ្ញវត្ថុនាថ្ងៃអនាគតទៅកាន់ពួកគាត់។
ក្រៅពីការចែករំលែកព័ត៌មានស្តីពីប្រភេទផលិតផលធានារ៉ាប់រងរបស់ក្រុមហ៊ុន និង ដើម្បីជាការរួមចំណែកបង្កើតបរិយាកាសអោយកាន់តែរីករាយ យើងក៏បានរៀបចំជាការចូលរួមឆ្លើយសំនួរយករង្វាន់ សម្រាប់អ្នកចូលរួមទាំងឡាយ ក៏ដូចជាអនុញ្ញាតឲ្យក្រុមការងារ ហ្វតតេ បានពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំជាមួយសហគមន៍ ព្រមទាំងបន្តផ្សព្វផ្សាយការយល់ដឹងអំពីសារៈសំខាន់ នៃធានារ៉ាប់រងទាំងមូលដូចគ្នា។
ជាចុងក្រោយ ហ្វតតេ ពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានក្លាយជាចំណែកមួយនៃព្រឹត្តិការណ៍នេះ និងចែករំលែកចំណេះដឹងស្តីពីធានារ៉ាប់រង ដើម្បីជួយការពារហិរញ្ញវត្ថុរបស់មនុស្សគ្រប់រូប។