ថ្ងៃច័ន្ទ 11 មិនា 2024
ហ្វតតេ ចុះអនុស្សារណៈនៃការយោគយល់ជាមួយ គម្រោង នើឆ័រ លើការផ្ដល់បណ្ណសន្យារ៉ាប់រងដំណាំទៅកាន់កសិករ
By ហ្វតតេ

 

 

 

យើងមានសេចក្តីសោមនស្សរីករាយជាអនេកក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ គម្រោងនើឆ័រ ដើម្បីផ្ដល់បណ្ណសន្យារ៉ាប់រងដំណាំទៅកសិករ នៅថ្ងៃទី 7 ខែមីនា ឆ្នាំ 2024 ។

 

 

 

 

កម្មវិធីដ៏វិសេសនេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃ ហ្វតតេ គ្រុប លោក នី​​ លីហួង ប្រធាននាយកដ្ឋានផ្នែកធានារ៉ាប់រងខ្នាតតូច​ និងកសិកម្ម នៃ ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) លោក Winfried Suess ប្រធានក្រុម គម្រោង នើឆ័រ លោក Julien Brewster Regional Director នៃ HEKS/EPER លោក Marc Glökler Country Director Caritas CH ប្រចាំប្រទេសកម្ពុជា គណៈគ្រប់គ្រង និងបុគ្គលិកនៃស្ថាប័នទាំងពីរ។  

 

 

គម្រោង នើឆ័រ ត្រូវបានផ្តួចផ្តើមរួមគ្នាដោយ HEKS/EPER (Swiss Church Aid) និង Caritas Switzerland Cambodia ដើម្បីលើកកម្ពស់ការការពារកសិករពីការប្រែប្រួលអាកាសធាតុតាមរយៈយុទ្ធសាស្ត្រផ្សេងៗពីអ្នកជំនាញ។ លើសពីនេះទៅទៀត គម្រោងមួយនេះ អាចជួយឱ្យក្រុមគ្រួសាររបស់កសិករខ្នាតតូច ទទួលបានចំណេះដឹងសម្រាប់ទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាជួយបង្កើនប្រាក់ចំណូលរបស់ពួកគេតាមរយៈការអនុវត្តប្រព័ន្ធកសិកម្ម ដែលធន់នឹងអាកាសធាតុនាពេលបច្ចុប្បន្នផងដែរ។

 

 

ចាប់តាំងពីឆ្នាំ 2014 មក ហ្វតតេ បានឈានមុខគេក្នុងការផ្ដល់ផលិតផលធានារ៉ាប់រងសម្រាប់វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា មានឈ្មោះថា បណ្ណសន្យារ៉ាប់រងលើដំណាំកសិកម្មដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ (Weather Index Crop Insurance)។ រហូតមកដល់ពេលបច្ចុប្បន្ន ហ្វតតេ បានការពារកសិករប្រមាណ 60,000 នាក់។ បន្ថែមពីលើសមិទ្ធិផលនេះ ហ្វតតេក៏ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនដែលមានអាជីវកម្មបរិយាប័ន្មល្អបំផុតរបស់អាស៊ានក្នុងឆ្នាំ 2023 នៅក្នុងកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្មអាស៊ានលើកទីប្រាំមួយ។

 

 

គម្រោង នើឆ័រ និង ហ្វតតេ មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគាំទ្រកសិករ និងផ្តល់លទ្ធភាពឱ្យពួកគេធ្វើកសិកម្មប្រកបដោយភាពជឿជាក់ ដោយអនុស្សរណៈនៃការយោគយល់គ្នានេះ ដើរតួរត្រួសត្រាយផ្លូវសម្រាប់បន្តសហការជាមួយគ្នាក្នុងការបង្កើតដំណោះស្រាយធានារ៉ាប់រងដំណាំតាមតម្រូវការកសិករខ្នាតតូចនៅក្នុងតំបន់ដែល HEKS/EREP កំពុងប្រតិបត្តិ។

 

អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ