ខេត្តកំពង់ស្ពឺ: កាលពីថ្ងៃសុក្រ ទី៤ ខែមេសា សប្តាហ៍មុន ក្រុមហ៊ុនធានារ៉ាប់់រងហ្វតតេ បានសម្ពោធជាផ្លូវការ សាខាថ្មីរបស់ខ្លួនដែលមានទីតាំងនៅ ក្នុងខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤ ដើម្បីកាន់តែផ្តល់ភាព ងាយស្រួលជូនដល់ប្រជាជនក្នុងតំបន់។ កម្មវិធីបើកសម្ពោធសាខាថ្មីនេះផ្ទាល់ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងនៅកម្ពុជា លោក ផាត សុផល អភិបាលក្រុងច្បារមន លោក យក់ ចំរើនប្ញទ្ធិ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ទូទៅ ហ្វតតេ និងភ្ញៀវកិត្តយសជាច្រើនទៀត។
តាមប្រសាសន៍លោក យក់ ចំរើនប្ញទ្ធិ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ មានប្រសាសន៍ថា កំពង់ស្ពឺ គឺជាខេត្តមួយដែលមានទីតាំងនៅក្បែររាជធានីភ្នំពេញ ហើយក៏ជាទីតាំងអាទិភាពមួយសម្រាប់ ការពង្រីកនូវសាខា ហើយយើងពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលយើងបានបង្កើតសាខា នៅ ទីនេះផ្ទាល់។ ការបើកដំណើរការសាខានៅក្នុងខេត្តកំពង់ស្ពឺនេះ សបង្ហាញអោយឃើញពីការខឹតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ហ្វតតេ ក្នុងការនាំយកនូវសេវាធានារ៉ាប់រងដែលល្អបំផុត និងរួមចំណែក ក្នុងការអភិវឌ្ឍន៍ និងការពារហិរញ្ញវត្ថុរបស់ប្រជាជនក្នុងតំបន់អោយកាន់តែប្រសើរឡើង។ នេះបើតាមការ លើកឡើងរបស់លោក យក់ ចំរើនឫទ្ធិ ។
ហេតុផលដែលយើងសម្រេចចិត្តជ្រើសរើសយកខេត្តកំពង់ស្ពឺ ជាគោលដៅបន្តសម្រាប់ការពង្រីកខ្លួន ដោយ សារយើងមើលឃើញពីសក្តានុពលនៃការរីកចម្រើននៅក្នុងខេត្តនេះផ្ទាល់ មិនថា ហេដ្ឋារចនាសម្ព័ន្ធ ការ អភិវឌ្ឍន៍ កំណើនប្រជាពលរដ្ឋ កំណើនជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្ត ជាពិសេសក្រុងច្បារមន នេះផ្ទាល់ ជាពិសេសជាខេត្តមួយដែលមានទីតាំងនៅជាប់រាជធានីភ្នំពេញ ដូច្នេះមិនថាការធ្វើដំណើរ ឬការ ប្រកបរបរអាជីវកម្មនោះទេ គឺមានភាពងាយស្រួល ។
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ 1999 ក្រុមហ៊ុន ហ្វតតេ បានចាប់យកចំណែកទីផ្សារដ៏ធំបំផុត នៅក្នុងប្រទេស កម្ពុជា សម្រាប់សេវាធានារ៉ាប់រងទូទៅ ហើយក៏បានពង្រីកសេវាធានារ៉ាប់រងអាយុជីវិតនៅឆ្នាំ 2019 ។ ហ្វតតេ ក៏ទទួលបានការទទួលស្គាល់ក្នុងតំបន់អាស៊ី ថាជាក្រុមហ៊ុនដែលផ្តល់សេវាធានារ៉ាប់រងក្នុងស្រុកដ៏ល្អបំផុត ប្រចាំឆ្នាំ ដោយ Insurance Asia Awards ជាលើកទីពីរ និង ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតនៅក្នុង ប្រទេសកម្ពុជា ដោយ Global Banking and Finance Review រយៈពេល 9 ឆ្នាំជាប់ៗគ្នា ។ កាលពីចុងឆ្នាំ២០២២ ហ្វតតេ ក៏ទើបបានតែបានសម្រេចសម្ពោធនិមិត្តសញ្ញាថ្មីរបស់ខ្លួន ដើម្បីអោយ កាន់តែមានភាពស្រស់ស្អាត ទំនើបទាន់សម័យ និងជម្រុញអោយវិស័យធានារ៉ាប់រង កាន់តែរីកចម្រើន រឹងមាំ ទៅថ្ងៃអនាគត។
ហ្វតតេ នៅតែបន្តក្តោបក្តាប់ចំណែកទីផ្សារជាង៤៥% ក្នុងវិស័យធានារ៉ាប់រង។ សម្រាប់ឆ្នាំ២០២២ ក្រុមហ៊ុន ហ្វតតេទទួលបានបុព្វលាភដុលសរុប ៦០លានដុល្លារ ស្មើរនឹងជាងពាក់កណ្តាលនៃចំនួនបុព្វលាភសរុប របស់ប្រទេសកម្ពុជា នេះបើតាមការបញ្ជាក់ពី លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រង ទូទៅហ្វតតេ។
ទំនុកចិត្ត គឺជាកត្តាសំខាន់មួយដែលជម្រុញអោយហ្វតតេនៅតែបន្តជាក្រុមហ៊ុនដែលឈានុមុខគេនៅកម្ពុជា។ យើងពិតជាមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការគាំទ្រ ពីអតិថិជន ដៃគូរ និងម្ចាស់ភាគហ៊ុន។ នេះ បើតាមការបញ្ជាក់បន្ថែមរបស់លោក ចាន់ថារ៉ុង។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះហ្វតតេបានពង្រីកវិសាលភាពសាខារបស់ខ្លួនទៅកាន់តំបន់ដែល ជាយុទ្ធសាស្ត្រសំខាន់ៗក្នុងប្រទេសកម្ពុជារួមមាន ខេត្តសៀមរាប បាត់ដំបង កំពង់ចាម ព្រះសីហនុ និង ចុងក្រោយនេះគឺខេត្តកំពង់ស្ពឺ ក្រៅពីការិយាល័យកណ្តាលរបស់ខ្លួនដែលមានទីតាំងនៅក្នុង អគារ ពាណិជ្ជកម្មវឌ្ឍនៈ (ជាន់ទី១៨)។ ហើយឆាប់ៗខាងមុខនេះក្រុមហ៊ុននឹងមានគម្រោងពង្រីកសាខារបស់ខ្លួនទៅ កាន់ខេត្តក្រុងដែលមានសក្តានុពលបន្តទៀត ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន។
ឥឡូវនេះអតិថិជនដែលរស់នៅខេត្តកំពង់ស្ពឺ អាចមកទស្សនា និងធ្វើការសាកសួរព័ត៌មាន នៅសាខារបស់ យើងដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាប់មណ្ឌលសុខភាព ខេត្តកំពង់ស្ពឺផ្ទាល់តែម្តងដែរចាប់បើកបម្រើការជូនអតិថិជនរៀងរាល់ថ្ងៃ ចន្ទ-សៅរ៍ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ ៥:៣០នាទីល្ងាច។
អំពី ហ្វតតេ
ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយ ចក្ខុវិស័យ ផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង- បុគ្គលម្នាក់ អាជីវកម្មមួយ ក្នុងពេលតែមួយ ។
បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ 1999, ហ្វតតេ នៅតែផ្តោតសំខាន់ ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិក និងរួមចំណែក អភិវឌ្ឍវិស័យធានារ៉ាប់រងក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ផ្តល់ជូនទាំងសេវាធានារ៉ាប់រង ទូទៅ និងសេវាធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា និងធានារ៉ាប់រង ទូទៅក្នុងប្រទេសឡាវ ។ ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀត ។
ហ្វតតេ ក៏ជាជម្រើសដ៍ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត រង្វាន់នូវរាល់ ស្នាដៃបុគ្គលិករបស់យើង និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗអភិវឌ្ឍន៍អាជីពការងារ តាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ : www.forteinsurance.com