យើងមានសេចក្តីរំភើបរីករាយក្នុងការចែករំលែកការចូលរួមនាពេលថ្មីៗនេះរបស់យើងនៅក្នុងពិពរណ៍រដ្ឋាភិបាលឌីជីថលឆ្នាំ 2024 និងពិព័រណ៍រដ្ឋាភិបាលឌីជីថលកម្ពុជា-អន្តរជាតិ និងបច្ចេកវិទ្យាឌីជីថល។ កម្មវិធីនេះបានធ្វើឡើងចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 13 ខែមីនា ហើយវាគឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកដឹកនាំគ្រប់វិស័យទាំងអស់មិនថាក្នុងស្រុក ឬអន្តរជាតិ ដើម្បីជួបជុំគ្នា និងស្វែងយល់ពីវឌ្ឍនភាព និងទស្សនវិស័យចុងក្រោយបង្អស់នៅក្នុងវិស័យរដ្ឋាភិបាលឌីជីថល។
ស្តង់របស់ ហ្វតតេ អំឡុងពេលប្រព្រឹត្តិកម្មវិធីនេះ បានបម្រើជាមជ្ឈមណ្ឌលមួយសម្រាប់ការពិភាក្សាទាក់ទងនឹងការសន្សំប្រាក់ និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ។ តាមរយៈការពន្យល់ដ៏ដិតដល់ទៅកាន់អ្នកចូលរួម គោលបំណងរបស់យើង គឺចង់អប់រំអំពីវិធីសាស្រ្ត ក្នុងការពង្រឹងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុនៅក្នុងពិភពលោកដែលតែងតែប្រែប្រួលនាពេលបច្ចុប្បន្ននេះ។ លើសពីនេះ អ្នកចូលរួមមានភាពងាយស្រួលក្នុងការស្វែងរក និងទិញផលិតផលធានារ៉ាប់រងតាមអនឡាញ ព្រមទាំងទទួលបានការផ្តល់ជូនពិសេសៗពីផលិតផលទាំងនោះផងដែរ។
ហ្វតតេ សូមអរគុណសម្រាប់ការចំណាយពេលចូលរួម និងប្រាស្រ័យទាក់ទងជាមួយក្រុមការងារ ហ្វតតេ ក្នុងរយៈពេល 3ថ្ងៃនេះ។ ហ្វតតេ ពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានក្លាយជាចំណែកមួយនៃព្រឹត្តិការណ៍នេះ និងចែករំលែកចំណេះដឹងស្តីពីធានារ៉ាប់រង ដើម្បីជួយការពារហិរញ្ញវត្ថុរបស់មនុស្សគ្រប់រូប។