ថ្ងៃព្រហស្បតិ៍ 17 តុលា 2024
ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បន្តរក្សាចំណាត់ថ្នាក់ខ្ពស់ផ្នែកស្ថិរភាពហិរញ្ញវត្ថុពីភ្នាក់ងារវាយតម្លៃឥណទាន (GCR)
By ហ្វតតេ

ភ្នំពេញ, ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ៖ ភ្នាក់ងារវាយតម្លៃឥណទាន (GCR) បានផ្តល់ចំណាត់ថ្នាក់គួរជាទីមោទនៈដល់ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ២ឆ្នាំជាប់ៗគ្នា លើលទ្ធភាពបំពេញកាតព្វកិច្ចហិរញ្ញវត្ថុ ។

 

 

យោងតាមលទ្ធផលនៃការវាយតម្លៃស្ថិរភាពហិរញ្ញវត្ថុ របស់ភ្នាក់ងារវាយតម្លៃឥណទាន (GCR) ក្រុមហ៊ុន ហ្វតតេ បន្តជាប់ចំណាត់ថ្នាក់B+ លើភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ក្នុងកម្រិតស្តង់ដាអន្តរជាតិ និងបន្តជាប់ចំណាត់ថ្នាក់ AA+(KH) ក្នុងកម្រិតស្តង់ដាជាតិ។ ការវាយតម្លៃទាំងនេះ បង្ហាញពីស្ថិរភាពហិរញ្ញវត្ថុ និងសមត្ថភាពបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ ហ្វតតេ ដែលកំពុងពង្រឹងជំហរ ក្នុងនាមជាក្រុមហ៊ុនឈានមុខប្រកបដោយទំនុកចិត្ត នៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា។

 

 

 

លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក បានបញ្ជាក់ពីមោទកភាព លើសមិទ្ធផលនេះថា៖ «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដ៏ចំណាស់ជាងគេ និងមានឈ្មោះបោះសំឡេងបំផុតក្នុងប្រទេសកម្ពុជា។ ការទទួលបានការបញ្ជាក់ ពីភ្នាក់ងារវាយតម្លៃឥណទាន GCR ជាថ្មីម្តងទៀតសម្រាប់ឆ្នាំនេះ គឺជាសក្ខីភាពមួយបង្ហាញពីភាពរឹងមាំ នៃហិរញ្ញវត្ថុរបស់យើង។ ថ្វីបើវិបត្តិសេដ្ឋកិច្ចសកល បាននិងកំពុងប៉ះពាល់ដល់វិស័យផ្សេងៗក៏ដោយ ការផ្តល់ចំណាត់ថ្នាក់នេះ បញ្ជាក់ពីការសម្របខ្លួន និងភាពរឹងមាំរបស់ ហ្វតតេ ក្នុងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ។ យើងជឿជាក់ថា សមិទ្ធផលនេះ នឹងបង្កើនទំនុកចិត្តបន្ថែមទៀតដល់អតិថិជន និងសាធារណជនមកលើក្រុមហ៊ុន ហ្វតតេ​។»។

 

 

លោក ពិន និរន្ត នាយកប្រតិបត្តិហិរញ្ញវត្ថុ នៃនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ គ្រុប បានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនមេ ហ្វតតេ បន្តជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខនៅលើទីផ្សារ ក្នុងនោះយើងទទួលបាន ៤៥% ក្នុងចំណែកទីផ្សារធានារ៉ាប់រងទូទៅ (ផ្អែកលើបុព្វលាភរ៉ាប់រងដុល) និង ៦០% ក្នុងចំណែកទីផ្សារធានារ៉ាប់រងអាយុជីវិត (ផ្អែកលើមូលដ្ឋានអតិថិជន) នៅក្នុងប្រទេសកម្ពុជា។ ទិន្នន័យនេះ បានជួយឱ្យក្រុមហ៊ុន ហ្វតតេ ក្លាយជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រង គួរជាទីទុកចិត្តបំផុតពីសំណាក់អតិថិជន។»។

 

«អតិថិជនជាង ៣៥០ ០០០ ទូទាំងប្រទេស ទទួលបានការការពារពីក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ តាមរយៈផលិតផលសំខាន់ៗជាច្រើន ដែលជួយបម្រើដល់សហគមន៍របស់យើង រួមមាន៖អត្ថប្រយោជន៍ផ្នែកវេជ្ជសាស្ត្រ និងសុខភាពសម្រាប់បុគ្គលិក ធានារ៉ាប់រងលើអចលនទ្រព្យ និងសំណង់ ធានារ៉ាប់រងខ្នាតតូច និងកសិកម្ម ធានារ៉ាប់រងថាមពល ធានារ៉ាប់រងលើភស្តុភារកម្ម និងដឹកជញ្ជូន ធានារ៉ាប់រងលើយានយន្ត ក៏ដូចជាធានារ៉ាប់រងលើការធ្វើដំណើរ»។ លោក ពិន និរន្ត បានសង្កត់បន្ថែម។

 

 

ទន្ទឹមគ្នានឹងការអបអរសាទរខួបលើកទី ២៥ ក្រុមហ៊ុន ហ្វតតេ បាននិងកំពុងបន្តដំណើរឈានមុខគេ ក្នុងវិស័យធានារ៉ាប់រងកម្ពុជា។ សមិទ្ធផលនេះ បញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងដ៏ល្អបំផុត និងបង្ហាញពីវឌ្ឍនភាពនៃទំនុកចិត្តរបស់អតិថិជន។ ជាមួយនឹងការគាំទ្រពី និយ័តករ អតិថិជន ដៃគូអាជីវកម្ម និងស្ថាប័នផ្គត់ផ្គង់ ហ្វតតេ នឹងបន្តឆ្ពោះទៅមុខយ៉ាងមោះមុត ក៏ដូចជាពង្រីកវិសាលភាពទៅក្រៅតំបន់ ដោយផ្តល់នូវបទពិសោធ និងអត្ថប្រយោជន៍ដ៏ប្រសើរជូនដល់អតិថិជន និងសហគមន៍។

*ទិន្នន័យគិតត្រឹមឆ្នាំ២០២៣

 

អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ