ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ក្រុមហ៊ុនធានារ៉ាប់រងទូទៅក្នុងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងរីកចម្រើនខ្លាំង ថ្មីៗនេះត្រូវបានទទួលស្គាល់ជា ក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតប្រចាំកម្ពុជាក្នុងឆ្នាំ 2024 លើកទីប្រាំបួនជាប់ៗគ្នាពីស្ថាប័ន Global Banking & Finance Review ដែលជាស្ថាប័នទទួលស្គាល់ធនាគារ និងហិរញ្ញវត្ថុជុំវិញពិភពលោកដ៏មានកិត្យានុភាពមួយ។
ស្ថាប័ន Global Banking & Finance Review មានភាពល្បីល្បាញដោយសារបទដ្ឋានខ្ពស់របស់ពួកគេ និងភាពបរិយាបន្នសម្រាប់អាជីវកម្មច្រើនទំហំ ជ្រើសរើសអ្នកឈ្នះដោយផ្អែកលើការច្នៃប្រឌិត សមិទ្ធផល និងយុទ្ធសាស្ត្រប្រកបដោយឧត្តមភាព។ ការទទួលស្គាល់ ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ជាបន្តបន្ទាប់ពីស្ថាប័នមួយនេះ បានជួយគូសបញ្ជាក់ជំហររបស់ខ្លួនក្នុងនាមជាអ្នកនាំមុខគេក្នុងវិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជា ជាមួយនឹងការកាន់កាប់ចំណែកទីផ្សាររហូតដល់ 44% អស់រយៈពេលជាង 20ឆ្នាំ។
ចាប់តាំងពីការដំណើរការដំបូងនៅឆ្នាំ 1999 ហ្វតតេ តែងតែឈានមុខគេនៅក្នុងទីផ្សារធានារ៉ាប់រងនៅកម្ពុជា ដោយក្រុមហ៊ុននេះមានផ្ដល់ផលិតផលធានារ៉ាប់រងជាច្រើនប្រភេទសម្រាប់បុគ្គល អាជីវកម្ម និងកសិកម្ម ដែលប្រកាន់ខ្ជាប់នូវស្តង់ដាអន្តរជាតិ។ ការផ្តល់ជូនគួរឱ្យកត់សម្គាល់រួមមាន ការធានារ៉ាប់រងអគ្គិភ័យ ការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលជាក្រុម ការធានារ៉ាប់រងគេហដ្ឋាន និងអចលនទ្រព្យ ការធានារ៉ាប់រងលើភស្តុភារ និងដឹកជញ្ជូនទំនិញ និងច្រើនមុខទៀត។
លើសពីនេះ ពីមួយថ្ងៃទៅមួយថ្ងៃ ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បន្តច្នៃផលិតផលធានារ៉ាប់រងទាំងនេះជានិច្ច ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងរីកចម្រើន អំឡុងពេលលើកកម្ពស់ពីភាពវិជ្ជមាននៃការមានធានារ៉ាប់រងរបស់ប្រជាជនកម្ពុជាយ៉ាងសកម្ម។
ក្នុងដំណើរអនុវត្តភាពជាអាជីវកម្មបរិយាប្នន យើងបានពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់វិស័យកសិកម្ម តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអង្គការនានា។ កម្មវិធីធានារ៉ាប់រងដំណាំកសិកម្ម (WICI) ដែលជាកិច្ចសហការជាមួយអង្គភាពទាំងនេះ បានបម្រើជាសំណាញ់ការពារហិរញ្ញវត្ថុសម្រាប់កសិករខ្នាតតូច ដោយផ្តល់នូវការការពារប្រឆាំងនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ បច្ចុប្បន្ននេះ កសិករចំនួនប្រមាណ 60,000 នាក់ ត្រូវបានការពារនៅពេលប្រឈមមុខនឹងភាពមិនប្រាកដប្រជា។
បន្ថែមទៀតនោះ ក្រុមការងារ ហ្វតតេ ក៏ថ្លែងអំណរគុណចំពោះអតិថិជន និងដៃគូដ៏ស្មោះត្រង់របស់យើងផងដែរ ដោយរំពឹងថាក្រុមហ៊ុននឹងបន្តផ្តល់លទ្ធភាពដល់គ្រួសារ និងអាជីវកម្មកាន់តែច្រើនឱ្យរស់នៅប្រកបដោយភាពជឿជាក់នាពេលអនាគតមួយ។