ថ្ងៃសុក្រ 12 មេសា 2024
ហ្វតតេ ស្វាគមន៍និស្សិតនៃ វិទ្យាស្ថានភាសារបរទេស មកទស្សនៈកិច្ចសិក្សា នៅការិយាល័យ និងចែករំលែកបទពិសោធន៍ស្តីពីការតម្រង់ទិសអាជីព
By ហ្វតតេ

 

 

 

កាលពីថ្ងៃទី10 ខែមេសា ឆ្នាំ2024 ក្រុមការងារផ្នែកធនធានមនុស្ស​របស់ ហ្វតតេ គ្រុប  ពិតជាមានភាពសោមនស្សរីករាយដែលបានរៀបចំទស្សនៈកិច្ចសិក្សានៅការិយាល័យកណ្ដាលរបស់ ហ្វតតេ និងធ្វើបទបង្ហាញស្តីពីការតម្រង់ទិសអាជីព សម្រាប់និស្សិតមកពី វិទ្យាស្ថានភាសាបរទេស។ នេះគឺជាឱកាសមួយសម្រាប់ឲ្យយុរជនជំនាន់ក្រោយ បានស្វែងយល់ពីបរិយាកាសការងារដ៏រស់រវើកនៅការិយាល័យកណ្តាលរបស់យើង និងទទួលបានចំណេះដឹងដ៏មានតម្លៃចំពោះការចាប់អាជីពក្នុងវិស័យធានារ៉ាប់រង ជាពិសេសជាមួយ ហ្វតតេ គ្រុប។

 

 

ដំណើរទស្សនកិច្ចសិក្សានេះ មានការចូលរួមពីនិស្សិតចំនួន20 នាក់ ដែលដឹកនាំដោយសាស្រ្តាចារ្យរបស់ពួកគេមកទស្សនា ការិយាល័យកណ្ដាលរបស់យើង។ លើសពីនេះ ពួកគេត្រូវបានណែនាំឲ្យស្គាល់ពីនាយកដ្ឋានផ្សេងៗក្នុងក្រុមហ៊ុនយើងផងដែរ ហើយធ្វើការប្រាស្រ័យទាក់ទងជាមួយក្រុមការងារផ្នែកធនធានមនុស្ស​របស់ ហ្វតតេ គ្រុប ដើម្បីដឹងពីរចនាសម្ព័ន្ធទាំងមូលរបស់ ហ្វតតេ។ បន្ទាប់មក ក្រុមនិស្សិត របស់យើង បានបន្តចូលរួមស្ដាប់ការធ្វើបទបង្ហាញស្តីពីការតម្រង់ទិសអាជីព ដែល​បង្ហាញដោយក្រុមការងារផ្នែកធនធានមនុស្ស​របស់ ហ្វតតេ គ្រុប  ផ្ទាល់។ ក្នុងវគ្គនេះ យើង​បានចែករំលែកអំពី​ប្រវត្តិ​របស់​ ហ្វតតេ និង​ព្រឹត្តិ​ការណ៍​សំខាន់ៗ​ចាប់​តាំង​ពីការ​ប្រតិបត្តិការ​មក ដោយ​ផ្តល់​ឱ្យពួកគេ​នូវ​ទិដ្ឋភាព​នៃដំណើរការអាជីវកម្មរបស់ ហ្វតតេ។

 

 

 

 

 

 

កម្មវិធីនេះក៏បានបញ្ចូលនូវគន្លឹះសំខាន់ៗ ស្តីពីការរៀបចំ និងវិធីសាស្រ្តអំឡុងពេលបទសម្ភាសន៍ ក្នុងគោលបំណងជួយនិស្សិតអោយទទួលបាន ការងារក្នុងក្តីស្រមៃរបស់ពួកគេនាពេលអនាគត។

 

 

 

 

 

យើងសង្ឃឹមថាបទពិសោធន៍ប្រកបដោយភាពស្វាហាប់ និងវិជ្ជាជីវៈនេះ អាចបំផុសគំនិតដល់យុវជនដែលមានទេពកោសល្យជំនាន់ក្រោយឲ្យយល់ដឹងពីឳកាសការងារដ៏សម្បូរបែបក្នុងវិស័យធានារ៉ាប់រង។

 

 

 

 

អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ