ថ្មីៗនេះ ក្រុមការងារ ហ្វតតេ បានមានឱកាសប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់វ័យ មានចាប់ពីអ្នកជំនាញផ្នែកកីឡា រហូតដល់អ្នកដែលទើបចាប់ផ្ដើមលេងកីឡាថ្មីថ្មោង ក្នុងកម្មវិធី Fitness Festival Phnom Penh ដោយយើងបានចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួនសម្រាប់ការរស់នៅប្រកបដោយសុខភាពល្អ។ នាពេលនោះផងដែរ នៅស្តង់ ហ្វតតេ របស់យើងពោរពេញទៅដោយភាពសប្បាយរីករាយ ខណៈពេលដែលយើងបង្ហាញពីដំណោះស្រាយធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងការលេងហ្គេមពង្រឹងកាយសម្បទា ដើម្បីផ្ដល់លទ្ធភាពឱ្យមនុស្សគ្រប់រូបរស់នៅប្រកបដោយភាពជឿជាក់។
Fitness Festival Phnom Penh គឺជាកម្មវិធីមួយដែលត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ដល់សហគមន៍អ្នកហាត់ប្រាណ និងលេងកីឡា។ កម្មវិធីនេះមានការចូលរួមយ៉ាងកុះករពី អ្នកជំនាញផ្នែកកាយសម្បទា និងសុខភាព និងសមាជិកដទៃទៀតនៃសហគមន៍ដែលនិយមហាត់ប្រាណ ដើម្បីលើកកម្ពស់របៀបរស់នៅសកម្ម និងប្រកបដោយសុខភាពល្អ។ កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃសៅរ៍ទី 13 ខែមករា ឆ្នាំ 2024 នៅ Factory Phnom Penh សកម្មភាពកីឡាជាង 60 ប្រភេទ មកពី40 ស្ថាប័ន/ក្រុមហ៊ុន/អាជីវកម្ម ដែលពាក់ព័ន្ធ ក៏ដូចជាទស្សនាការសម្តែងលើឆាក និងឱកាសទទួលបានរង្វាន់ផ្សងសំណាងជាច្រើនសម្រាប់អ្នកចូលរួម។
ដើម្បីលើកទឹកចិត្តឱ្យមនុស្សគ្រប់រូបចាប់យករបៀបរស់នៅប្រកបដោយសុខភាពល្អ ស្តង់ ហ្វតតេ របស់យើង បានបង្កើតនូវសកម្មភាពសប្បាយៗជាច្រើន ដើម្បីសុខភាព សម្រាប់អ្នកចូលរួមលេង។ ពួកគេអាចចូលរួមប្រកួតជាគូរលេងកងបង្វិលកាចចង្កេះ ឬអាវង់ ហើយមានឱកាសលេងបោះកង ដើម្បីឈ្នះរង្វាន់។ នាពេលនោះផងដែរ ក៏បានចែករំលែកចំណេះដឹងផ្នែកធានារ៉ាប់រងសំខាន់ៗផងដែរ ដោយលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យត្រៀមខ្លួនសម្រាប់ភាពមិនប្រាកដប្រជាដែលអាចកើតឡើងក្នុងជីវិត អនុញ្ញាតឱ្យពួកគេមានការគ្រប់គ្រងសុខុមាលភាព និងផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។
កម្មវិធីនេះបានផ្តល់នូវឱកាសដ៏ល្អមួយដើម្បីបង្កើតទំនាក់ទំនងជាមួយសហគមន៍ និងលើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃការរស់នៅប្រកបដោយសុខភាពល្អ និងសកម្ម ក៏ដូចជាតម្រូវការនៃការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគត។ យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីបែបនេះ ហើយយើងពិតជាទន្ទឹងរង់ចាំបន្តបេសកកម្មរបស់យើងក្នុងការផ្ដល់លទ្ធភាពដល់មនុស្សគ្រប់គ្នាឱ្យរស់នៅប្រកបដោយសុខភាព និងភាពជឿជាក់ជាងមុន។
ទៅខាងលើគេ