ថ្ងៃពុធ 06 មិនា 2024
ហ្វតតេ សហការជាមួយ ក្រុមហ៊ុន ណាម៉ាសខេ ដែលជាក្រុមហ៊ុនថែទាំរថយន្តដ៏ល្បីមួយនៅកម្ពុជា
By ហ្វតតេ

 

យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពី ពិធីចុះអនុស្សារណៈយោគយល់ រវាងក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និង ក្រុមហ៊ុន ណាម៉ាសខេ ដែលជាអ្នកផ្តល់សេវាថែទាំរថយន្តឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកការផ្តល់ជូនធានារ៉ាប់រងទៅកាន់អតិថិជនរបស់យើង។ 

 

 

កាលពីថ្ងៃសុក្រ ទី1 ខែមីនា ឆ្នាំ2024 ក្រុមហ៊ុន ហ្វតតេ និងក្រុមហ៊ុន ណាម៉ាសខេ ដែលបានចុះអនុស្សារណៈយោគយល់ជាមួយគ្នា ដោយមានវត្តមានចូលរួមពីលោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយកនៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) លោក អ៊ិន បួរហេង អគ្គនាយក ក្រុមហ៊ុន ណាម៉ាសខេ គណៈអធិបតីយទាំងសងខាង។

 

 

 

 

បង្កើតឡើងនៅឆ្នាំ 2015ក្រុមហ៊ុន ណាម៉ាសខេ បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាយានដ្ឋានថែទាំរថយន្តដ៏ល្អឥតខ្ចោះនៅកម្ពុជា ដោយប្រើប្រាស់នូវឧបករណ៍ថែទាំរថយន្តទំនើប និងប្រកបដោយគុណភាពខ្ពស់ ដើម្បីផ្តល់សេវាកម្មថែទាំរថយន្តដ៏ល្អ រហូតទទួលបានទំនុកចិត្ត និងការពេញចិត្តពីអតិថិជនជាច្រើនអស់រយៈពេលជាង 9 ឆ្នាំ។ 

 

 

 

 

ដោយ ហ្វតតេ និង ក្រុមហ៊ុន ណាម៉ាសខេ ផ្ដល់អាទិភាពដល់តម្រូវការអតិថិជនដូចគ្នា ដូច្នេះហើយ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យដៃគូរទាំងពីរបានប្រើប្រាស់ជំនាញរួមបញ្ចូលគ្នា និងពង្រីកសេវាកម្មធានារ៉ាប់រងតាមតម្រូវការរបស់យើងទៅកាន់ទីផ្សារកាន់តែធំ។ តាមរយៈការធ្វើការរួមគ្នា យើងសង្ឃឹមថានឹងផ្តល់លទ្ធភាពដល់មនុស្សកាន់តែច្រើនក្នុងការរស់នៅប្រកបដោយភាពជឿជាក់។  

 

អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ