ហ្វតតេ ពិតជាមានកិត្តិយសណាស់ ដែលបានរួមចំណែកក្នុងទិវាធានារ៉ាប់រងកម្ពុជាឆ្នាំ 2023 ដែលត្រូវបានរៀបចំឡើងដោយនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) សហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា។
ទិវាធានារ៉ាប់រងកម្ពុជាឆ្នាំ 2023 បានធ្វើឡើងនៅពហុកីឡដ្ឋានខេត្តកំពត ក្នុងក្រុងកំពត ដែលជាសញ្ញាបង្ហាញពីការប្ដេជ្ញាចិត្តរបស់និយ័តករធានារ៉ាប់រងកម្ពុជា (IRC) សហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា ក្នុងគោលបំណងអប់រំសាធារណៈជនទូទៅអំពីតួនាទីសំខាន់របស់ការធានារ៉ាប់រងក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងការរួមចំណែករបស់ខ្លួនចំពោះការបង្កើតសំណាញ់ការពារហិរញ្ញវត្ថុរបស់សង្គម និងជំរុញសេដ្ឋកិច្ចជាតិ។
កម្មវិធីរត់ប្រណាំងបែបរាប់អានគ្នាក្នុងចម្ងាយ 5គីឡូម៉ែត្រដែលមានចំណងជើងថា “រត់ដើម្បីការពារសុខភាព” ត្រូវបានរៀបចំឡើង មុននឹងចាប់ផ្ដើមបើកព្រឹត្តិការណ៍នេះ ដែលបានប្រមូលផ្ដុំដោយនិយោជិតមកពីក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗក្នុងប្រទេសកម្ពុជា រួមទាំងក្រុមការងាររបស់យើងផងដែរ។ យើងសង្កេតឃើញថា អ្នកចូលរួមម្នាក់ៗពិតជាមានភាពរីករាយនឹងការធ្វើលំហាត់ប្រាណប្រកបដោយសុខភាពល្អមួយនេះ ព្រមទាំងចងចំណងមិត្តភាពជាមួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នារៃអង្គាសថវិកាជួយកាកបាទក្រហមខេត្តកំពត។
ទោះបីអាកាសធាតុមានសភាពអាប់អួរក៏ដោយ ក៏ឯកឧត្តម លោកជំទាវ រួមនឹងភ្ញៀវកិត្តិយស បានចូលរួមអបអរសាទរយ៉ាងសប្បាយរីករាយក្នុងពិធីសម្ពោធទិវាធានារ៉ាប់រងកម្ពុជាដែរ ដែលបានប្រព្រឹត្តិឡើងបន្ទាប់ពីការរត់ប្រណាំងយ៉ាងសប្បាយរីករាយ។ ជាដំបូង ព្រឹត្តិការណ៍នេះត្រូវបានសម្ពោធដោយអ្នកដឹកនាំឧស្សាហកម្មធានារ៉ាប់រង មកចូលរួមទស្សនាស្តង់ ដែលបង្ហាញពីការបង្រៀនណែនាំអំពីទម្រង់ផ្សេងៗនៃការធានារ៉ាប់រង ការបង្ហាញផលិតផល ហ្គេមកំសាន្ត និងសកម្មភាពសម្រាប់កុមារ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រុកក៏មានឱកាសជួបជាមួយអ្នកជំនាញធានារ៉ាប់រង និងស្វែងយល់បន្ថែមអំពីរបៀបការពារ ផ្នែកហិរញ្ញវត្ថុរបស់ខ្លួនផងដែរ។
ក្រុមការងារ ហ្វតតេ មានពេលវេលាដ៏រីករាយមួយ ក្នុងការប្រាស្រ័យជាមួយនឹងអ្នករស់នៅខេត្តកំពតដែលមានជីវប្រវត្តិផ្សេងៗគ្នា ដើម្បីជួយពួកគេក្នុងការស្វែងរកជម្រើសធានារ៉ាប់រងដែលសមស្របតាមតម្រូវការជាក់លាក់របស់ខ្លួន។ បន្ថែមទៀតនោះយើងក៏បានប្រាស្រ័យទាក់ទងជាមួយអ្នកទស្សនា ដើម្បីលេងហ្គេម និងចូលរួមជាមួយកុមារក្នុងវគ្គពណ៌ ដែលពួកគេអាចបង្ហាញនៅផ្ទះបាន។ បរិយាកាសពោរពេញដោយភាពវិជ្ជមាន ដោយសារមនុស្សបានរកឃើញថាការរៀនអំពីការធានារ៉ាប់រងអាចមានទាំងព័ត៌មាន និងរីករាយ។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ និយ័តករធានារ៉ាប់រងកម្ពុជា (IRC) សហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា ដែលរៀបចំកម្មវិធីដ៏មានតម្លៃបែបនេះឡើង ដើម្បីអនុញ្ញាតឱ្យយើងមានឱកាសណែនាំការការពារផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយជាងមុន។ កម្មវិធីនេះពិតជាមានតម្លៃសម្រាប់យើងណាស់ ក្នុងការស្វែងយល់បន្ថែមអំពីអ្វីដែលប្រជាពលរដ្ឋ នៅខេត្តកំពតយកចិត្តទុកដាក់លើ ដើម្បីជួយឱ្យពួកគេស្វែងរកការធានារ៉ាប់រងត្រឹមត្រូវតាមតម្រូវការរបស់ពួកគេ។
នៅពេលដែលយើងត្រលប់មកឆ្លុះបញ្ញាំងពីបទពិសោធន៍នេះវិញ យើងនឹងបន្តប្តេជ្ញាចិត្តធ្វើឱ្យការធានារ៉ាប់រងក្នុងស្រុកមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងងាយស្រួលយល់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ យើងជឿជាក់ថា តាមរយៈការលើកកម្ពស់ស្មារតីភាពជាសហគមន៍បែបនេះ និងការចែករំលែកចំណេះដឹងទាក់ទងនឹងការធានារ៉ាប់រង យើងអាចផ្តល់អំណាចដល់បុគ្គលម្នាក់ៗដើម្បីការពារខ្លួន និងមនុស្សជាទីស្រលាញ់របស់ពួកគេ និងរស់នៅដោយភាពជឿជាក់។