សៀមរាប៖ វិស័យទេសចរណ៍ត្រូវបានចាត់ទុកជាវិស័យស្នូលមួយដល់សំខាន់ក្នុងការផ្តល់នូវចំណូលជូនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ជាពិសេសក្នុងតំបន់។ ចាប់តាំងពីឆ្នាំ 2013 រហូតដល់មុនមានការរីករាលដាលនៃជំងឺកូវីដ19 ក្នុងឆ្នាំ2020 មក វិស័យទេសចរណ៍ពិតជាដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ប៉ុន្តែជាអកុសល ដោយសារតែការរីករាលដាលនៃជំងឺកូវីដ19 បណ្តាលអោយប៉ះពាល់ដល់សេដ្ឋកិច្ចសកលលោកយ៉ាងខ្លាំងជាពិសេសវិស័យទេសចរណ៍ផ្ទាល់តែម្តង។
យ៉ាងណាមិញ ដោយសារមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំប្រទេសក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ជាលទ្ធផល យើងសង្កេតឃើញថាវិស័យទេសចរណ៍ មានការងើបឡើងវិញជាបណ្តើរៗ ក្រុមហ៊ុនទេសចរណ៍ អាកាសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន កន្លែងកម្សាន្ត ក៏ចាប់ផ្តើមបើកដំណើរការឡើងវិញដូចគ្នា។ បើយោងទៅតាមរបាយការណ៍ក្រសួងទេសចរណ៍ ខែកក្កដា ឆ្នាំ2023 ទេសចរណ៍ក្នុងស្រុក (Internal Tourism) សម្រាប់ខេត្តសៀមរាបផ្ទាល់ មានការកើនឡើង រហូតដល់ជាង 1លាននាក់ (សម្រាប់ភ្ញៀវជាតិ កើនឡើងជាង 400ភាគរយ) និងភ្ញៀវអន្តរជាតិជាង 43ម៉ឺននាក់ (កើនឡើងជាង 400ភាគរយ) ប្រៀបធៀបរយះពេលដូចគ្នាកាលពីឆ្នាំ2022។
ដើម្បីជាការជម្រុញ និងលើកកម្ពស់វិស័យទេសចរណ៍អោយកាន់តែប្រសើរឡើង សមាគមទេសចរណ៍កម្ពុជា បានរៀបចំវេទិកាសាធារណៈសម្រាប់ប្រតិបត្តិករទេសចរណ៍ ក្នុងគោលបំណងគៀងគរអ្នកពាក់ពន្ធ័ក្នុងវិស័យ ជាពិសេសខេត្តសៀមរាប មកបង្ហាញពីចក្ខុវិស័យ និងការរៀបចំខ្លួនតាមជំនាញ ដើម្បីចូលរួមសកម្មភាពក្នុងផែនការយុទ្ធសាស្ត្រស្តារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីត19 ដោយវេទិកានេះមានការចូលរួមពីសំណាក់វាគ្មិនជំនាញៗក្នុងវិស័យទេសចរណ៍ ជាច្រើនរូបក្នុងខេត្តសៀមរាបផ្ទាល់។
ទាំងនេះរួមបញ្ចូលការធានារ៉ាប់រងការធ្វើដំណើរ ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត និងការធានារ៉ាប់រងគ្រោះថ្នាក់។ យើងជឿជាក់យ៉ាងមុតមាំថា ការធានារ៉ាប់រងគឺជាធាតុផ្សំដ៏សំខាន់នៃដំណើរទេសចរណ៍ណាមួយ។ តាមរយៈការធានាឱ្យអតិថិជនរបស់យើងមានភាពសុខសាន្តក្នុងការធ្វើដំណើររបស់ពួកគេ ពួកគេអាចទទួលយកបទពិសោធន៍ធ្វើដំណើររបស់ពួកគេយ៉ាងពេញលេញនៅក្នុងដោយគ្មានការព្រួយបារម្ភ។
កាលពីខែមីនាកន្លងមក ហ្វតតេ ក៏បានរៀបចំកម្មវិធីសិក្ខាសាលា ដែលផ្តោតសំខាន់ទៅលើសារៈសំខាន់នៃការធានារ៉ាប់រងលើការធ្វើដំណើរ-ការធ្វើដំណើរប្រកបដោយភាពជឿជាក់ (ចុចទីនេះដើម្បីអានអត្ថបទស្តីពី“ការធ្វើដំណើរប្រកបដោយភាពជឿជាក់” ដែលផ្តោតទៅលើសារៈសំខាន់នៃការធានារ៉ាប់រងលើការធ្វើដំណើរ)
បណ្ណសន្យារ៉ាប់រងលើការធ្វើដំណើររបស់ក្រុមហ៊ុនហ្វតតេ បានផ្តោតសំខាន់ទៅលើការផ្តល់ជូនទាំងសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រួលរាល់ក្ដីបារម្ភទាំងឡាយ និងអនុញ្ញាតឱ្យអ្នកអាចផ្តោតអារម្មណ៍បំពេញការងារបាន ស្របពេលដែលហ្វតតេនឹងរ៉ាប់រងរាល់ស្ថានភាពដែលអាចនឹងកើតឡើង និងរារាំងគោលបំណងនៃការធ្វើដំណើររបស់អ្នក។ ខណៈបណ្ណសន្យារ៉ាប់រង ភារៈទទួលខុសត្រូវរបស់ក្រុមហ៊ុនទេសចរណ៍ ផ្តោតសំខាន់ចំពោះប្រតិបត្តិករទេសចរណ៍ ដែលជាភ្នាក់ងារផ្តល់សេវាកម្មទេសចរណ៍ ជាពិសេសក្រុមហ៊ុនលក់កញ្ចប់ដំណើរកម្សាន្តជូនអតិថិជនផងដែរ។