ថ្ងៃសុក្រ 08 កញ្ញា 2023
ហ្វតតេ បានចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុរឹងមាំកម្រិត AA+ លំដាប់ថ្នាក់ជាតិ និងកម្រិត B+ ក្នុងលំដាប់អន្តរជាតិ
By ហ្វតតេ

 

 

 

ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (ខេមបូឌា) ភីអិលស៊ី បានទទួលការដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុរបស់យើងពី ការវាយតម្លៃស្ថានភាពហិរញ្ញវត្ថុរឹងមាំ Global Credit Rating (GCR) ដោយសារការធ្វើឱ្យប្រសើរឡើងនូវមូលធននីយកម្ម និងលំហូរសាច់ប្រាក់។ ការវាយតម្លៃស្ថានភាពហិរញ្ញវត្ថុរឹងមាំ ខ្នាតអន្តរជាតិរបស់ក្រុមហ៊ុនយើងត្រូវបានដំឡើងពី B ទៅ B+ រីឯការវាយតម្លៃស្ថានភាពហិរញ្ញវត្ថុរឹងមាំ ខ្នាតថ្នាក់ជាតិត្រូវបានដំឡើងពី AA(KH) ទៅ AA+(KH)។

 

 

ការដំឡើងចំណាត់ថ្នាក់នេះ គឺជាលទ្ធផលនៃការធ្វើឱ្យប្រសើរឡើងនូវមូលធននីយកម្ម និងលំហូរសាច់ប្រាក់ ដែលបានដើរតួរពង្រឹងជំហរហិរញ្ញវត្ថុរបស់ ហ្វតតេ យ៉ាងរឹងមាំក្នុងទីផ្សារ។ លើសពីនេះ ការដំឡើងចំណាត់ថ្នាក់របស់ស្ថានភាពហិរញ្ញវត្ថុរបស់យើង ក៏ត្រូវបានសន្មតថាជាគុណសម្បត្តិសម្រាប់ប្រកួតប្រជែង ការគ្រប់គ្រងទ្រព្យសម្បត្តិប្រកបដោយការប្រុងប្រយ័ត្ន និងទម្រង់ហិរញ្ញវត្ថុរឹងមាំរបស់យើងទាំងមូល។

 

 

ហ្វតតេ បន្តរមានមុខតំណែងលេចធ្លោជាងគេនៅក្នុងទីផ្សារធានារ៉ាប់រងទូទៅក្នុងប្រទេសកម្ពុជា ដូចដែលបានបង្ហាញដោយការកើនឡើងយ៉ាងឆាប់រហ័សនៃបុព្វលាភធានារ៉ាប់រងសរុប និងការធ្វើពិពិធកម្មដ៏ល្អនៅគ្រប់ខ្សែអាជីវកម្មផ្សេងៗគ្នា។​ ការដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុនេះ គឺជាសក្ខីភាពមួយសបញ្ជាក់ពីយុទ្ធសាស្រ្តអនុវត្តផ្នែកហិរញ្ញវត្ថុដ៏រឹងមាំ និងជាប់លាប់របស់យើង បូកផ្សំការអនុវត្តការធានារ៉ាប់រងប្រកបដោយការទទួលខុសត្រូវ និងកាន់កាប់ចំណែកទីផ្សារនាំមុខគេ។

 

 

 

ជាមួយនឹងការដំឡើងនូវចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុនេះ យើងមានជឿជាក់ថា ហ្វតតេ នឹងត្រៀមខ្លួនសម្រាប់ការរីកចម្រើនជាបន្តបន្ទាប់ជានិច្ច និងជោគជ័យនៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់ដែលទទួលបានពីអតិថិជន និងដៃគូទាំងឡាយរបស់យើង។

អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ