ថ្ងៃអង្គារ 27 សីហា 2024
ក្រុមហ៊ុនហ្វតតេ ប្រារព្ធខួបលើកទី២៥ របស់ខ្លួនជាមួយចំណែកទីផ្សារធានារ៉ាប់រងដែលឈានមុខគេក្នុងប្រទេសកម្ពុជា
By ហ្វតតេ

 

ដើម្បីអបអរសាទរខួបលើកទី ២៥ របស់ខ្លួន ក្រុមហ៊ុនហ្វតតេ បានបន្ដរក្សាចំណែកទីផ្សារដ៏ធំជាងគេ នៅក្នុងប្រទេសកម្ពុជា និងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុននាំមុខក្នុងទីផ្សារធានារ៉ាប់រងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

 

ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ក្រុមហ៊ុនហ្វតតេ បាននាំយកនូវស្តង់ដារអន្តរជាតិមកកាន់ទីផ្សារធានារ៉ាប់រងនៃប្រទេសកម្ពុជា ដែលជាទីផ្សារស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍នៅឡើយ។ ជាមួយនឹងចក្ខុវិស័យក្នុងការផ្ដល់ការការពារ និងជំនឿចិត្តដល់បុគ្គលគ្រប់រូបក្នុងតំបន់ សម្រាប់អនាគតដ៏ល្អប្រសើរ ពោលគឺបុគ្គលមួយរូប មានអាជីវកម្មមួយក្នុងពេលតែមួយ ប្រកបដោយទស្សនៈវិស័យឆ្ពោះទៅមុខ និងផ្ដោតលើអតិថិជន ជាគន្លឹះសំខាន់ដែលធ្វើឱ្យក្រុមហ៊ុនហ្វតតេ អាចពង្រីកខ្លួនក្លាយជាក្រុមហ៊ុននាំមុខក្នុងវិស័យធានារ៉ាប់រង នាពេលបច្ចុប្បន្ននេះ។ ផ្នត់គំនិតដែលរីកចម្រើននេះ បានធ្វើឱ្យក្រុមហ៊ុនហ្វតតេ ពង្រីកអាជីវកម្ម​ធានារ៉ាប់រងទូទៅរបស់ខ្លួនទៅប្រទេសឡាវ ដោយបានបង្កើតក្រុមហ៊ុនហ្វតតេឡាវ ក្នុងឆ្នាំ ២០១៨ ព្រមទាំងបង្កើតក្រុមហ៊ុនហ្វតតេឡាយហ្វ៍នៅក្នុងប្រទេសកម្ពុជាផងដែរ។

 

(លោក Carlo Cheo, ស្ថាបនិក ហ្វតតេ)

 

ក្រោមការដឹកនាំរបស់ លោក Carlo Cheo ជាស្ថាបនិកក្រុមហ៊ុនហ្វតតេ  លោកCharles Cheo ជាប្រធានក្រុមប្រឹក្សាភិបាល ហ្វតតេគ្រុប និង លោកយក់ ចំរើនប្ញទ្ធិ ជាប្រធានអគ្គនាយកប្រតិបត្តិ ហ្វតតេ គ្រុប ក្រុមហ៊ុនហ្វតតេសម្រេចបាន និងរក្សាបាននូវចំណែកទីផ្សារដែលធំជាងគេគឺមានប្រមាណ៤៥% (ចំពោះធានារ៉ាប់រងទូទៅ បើគិតពីចំនួនបុព្វលាភធានារ៉ាប់រងដុលសរុប) និង ៦០% (ចំពោះធានារ៉ាប់រងអាយុជីវិត បើគិតពីចំនួនអតិថិជន) នៅក្នុងប្រទេសកម្ពុជា ដើម្បីបន្ដពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនឱ្យកាន់តែប្រសើរ ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងដែលអាចជឿទុកចិត្តបាន។ គណៈគ្រប់គ្រងទាំងអស់ បានដឹកនាំក្រុមហ៊ុន បង្កើតបានជាផលិតផលធានារ៉ាប់រងដែលអាចស្វែងរកបានលើទីផ្សារ ជាមួយនឹងតម្លៃសមរម្យ និងតម្រូវការជាក់ស្ដែងរបស់ប្រជាជន។

 

(លោក Charles Cheo ជាប្រធានក្រុមប្រឹក្សាភិបាល ហ្វតតេគ្រុប)

 

ក្រុមហ៊ុនហ្វតតេ សូមថ្លែងអំណរគុណចំពោះនិយ័តករធានារ៉ាប់រង អតិថិជន ដៃគូអាជីវកម្ម និងអ្នកផ្គត់ផ្គង់របស់យើងចំពោះការគាំទ្រឥតងាករេ និងការណែនាំនានាដែលបានផ្តល់ឱ្យក្រុមហ៊ុន ហ្វតតេអស់រយៈពេល២៥ឆ្នាំ កន្លងមកនេះ។ ប្រសិនបើគ្មាន​ការ​គាំទ្រ និង​មតិ​កែលម្អ​របស់​អ្នកទាំងអស់គ្នាក្រុមហ៊ុន ហ្វតតេ ក៏​មិន​អាច​សម្រេចសមិទ្ធផលជោគជ័យ​បាន​ច្រើន​យ៉ាងនេះដែរ។

 

ក្រុមហ៊ុនហ្វតតេ បានដាក់ចេញនូវបណ្ណសន្យារ៉ាប់រងលើកសិកម្មជូនចំពោះកសិករ។ ដោយមើលឃើញពីតួនាទីដ៏សំខាន់នៃវិស័យកសិកម្មក្នុងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុរបស់កសិករ ក្រុមហ៊ុនហ្វតតេ បានពង្រីកសេវាធានារ៉ាប់រងកសិកម្មទៅដល់សហគមន៍ដែលត្រូវប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ។

 

ដើម្បីឱ្យដំណោះស្រាយតាមរយៈការផ្ដល់សេវាធានារ៉ាប់រង ជ្រាបចូលទៅដល់សហគមន៍បានកាន់តែទូលំទូលាយ ក្រុមហ៊ុនហ្វតតេ បានដាក់ដំណើរការសាកល្បងនូវបណ្ណសន្យារ៉ាប់រងដំណាំដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ(WICI) នៅប្រទេសកម្ពុជា ក្នុងគោលបំណងការពារកសិករខ្នាតតូចពីការខាតបង់ដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីគ្រោះធម្មជាតិដូចជាគ្រោះរាំងស្ងួត ឬភ្លៀងខ្លាំងលើសកម្រិតជាដើម។ គំនិតផ្តួចផ្តើមនេះមានគោលបំណងការពារជីវភាពរស់នៅរបស់កសិករដែលងាយរងគ្រោះ និងការពារពួកគេពីផលប៉ះពាល់អវិជ្ជមានផ្នែកហិរញ្ញវត្ថុផងដែរ។ តាមរយៈការខិតខំប្រឹងប្រែងទាំងនេះ ក្រុមហ៊ុន ហ្វតតេ ត្រូវបានទទួលស្គាល់ដោយអាស៊ាន តាមរយៈពានរង្វាន់”Cambodia’s Best Inclusive Company” ក្នុង ឆ្នាំ២០២៣។

 

ដោយផ្អែកលើម៉ាកយីហោដ៏រឹងមាំ និងទំនុកចិត្តចំពោះក្រុមហ៊ុនហ្វតតេ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ទទួលបានចំណែកទីផ្សារ លេខ១ ស្មើនឹងចំណែកទីផ្សារ ៦០% (បើគិតពីចំនួនអតិថិជន) នៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជា។ យើងក៏ឈរនៅលេខរៀងទី១ ក្នុងការផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដល់បុគ្គលិកនៃវិស័យឯកជនផងដែរ។ នៅឆ្នាំ២០២៣ យើងបានទទួលពានរង្វាន់អន្តរជាតិសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលរីកចម្រើនឆាប់រហ័សបំផុត និងជាអ្នកផ្តល់សេវាធានារ៉ាប់រងអាយុជីវិតប្រកបដោយភាពច្នៃប្រឌិតបំផុតពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

 

លើសពីនេះទៅទៀត ចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់គណៈគ្រប់គ្រងនៃក្រុមហ៊ុនហ្វតតេ បានដើរតួយ៉ាងសំខាន់ក្នុងការចាប់យកឌីជីថលភាវូបនីយកម្ម និងផ្លាស់ប្ដូរទម្រង់អាជីវកម្មទៅកាន់អ្នកប្រើប្រាស់។ ផ្នត់គំនិតច្នៃប្រឌិត និងការយកចិត្តទុកដាក់ក្នុងការបន្តដំណើរជាក្រុមហ៊ុននាំមុខ មានសារៈសំខាន់ក្នុងការធានានូវសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការការពារការប្រឈមមុខនឹងការវិវត្តនៃទីផ្សារ។ កិច្ចការនេះរួមមានការប្រើប្រាស់បច្ចេកវិទ្យាដែលល្អប្រសើរជាងមុនដើម្បីបង្កើនប្រសិទ្ធភាពការប្រើប្រាស់ និងការផ្ដល់សេវាជូនដល់អតិថិជន ក៏ដូចជាការអភិវឌ្ឍន៍គំរូអាជីវកម្មថ្មី ដើម្បីពង្រីកបន្ថែមទៅក្នុងទីផ្សារអ្នកប្រើប្រាស់។

 

ការខិតខំប្រឹងប្រែងពីសំណាក់គណៈគ្រប់គ្រងក្នុងការកែលម្អជាបន្ដបន្ទាប់បានធ្វើឱ្យការវាយតម្លៃនៃភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនហ្វតតេ ដែលមានកម្រិតពិន្ទុ​ AA នាពេលថ្មីៗនេះបានកើនឡើងដល់ AA+ នៅថ្នាក់ជាតិដោយស្ថាប័នវាយតម្លៃឥណទានសកល (GCR) ដែលជាសម្ព័ន្ធជាមួយ Moody's 

 

ការផ្លាស់ប្ដូរនេះបានឆ្លុះបញ្ចាំងពីជំហរទីផ្សារ និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផងដែរ។ គណៈគ្រប់គ្រងព្រមទាំងបានផ្តួចផ្តើមកម្មវិធីបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ ដោយធានាថាបុគ្គលិកទទួលបានចំណេះដឹងស្វែងយល់ពីការប្រែប្រួលនៃប្រព័ន្ធឌីជីថល និងគោលបំណងបណ្ដុះ និងរក្សាបុគ្គលិកដែលមានទេពកោសល្យរបស់ក្រុមហ៊ុនផ្ទាល់ ដែលបុគ្គលិកសមាជិកមួយចំនួនបានធ្វើការជាមួយក្រុមហ៊ុន ហ្វតតេ អស់រយៈពេលច្រើនជាងមួយទស្សវត្សមកហើយ។

 

លោក យក់ ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ ហ្វតតេ គ្រុប បានមានប្រសាសន៍ថា “ក្រុមហ៊ុន ហ្វតតេ  ពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួលពានរង្វាន់ Asian Management Excellence Awards និងពានរង្វាន់ Best General Insurance Award  ដោយសារតែការគ្រប់គ្រងដ៏ល្អបំផុត និងប្រកបដោយភាពបត់បែន រួមជាមួយនឹងការយកចិត្តទុកដាក់ និងការខិតខំព្យាយាមរបស់គណៈគ្រប់គ្រងរបស់យើងក្នុងការគិតគូរ និងចាត់ទុកអតិថិជនជាចំណុចស្នូលនៅក្នុងគ្រប់ភារកិច្ចទាំងអស់របស់យើង។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនគ្រប់រូប ដែលបានចូលរួមជាផ្នែកដ៏សំខាន់មួយនៃភាពជោគជ័យរបស់ក្រុមហ៊ុន ហ្វតតេ សម្រាប់រយៈពេល២៥ឆ្នាំកន្លងមកនេះ។ ជាមួយនឹងរង្វាន់កិត្តិយស និងការទទួលស្គាល់ដ៏មានកិត្យានុភាពទាំងអស់នេះក្រុមហ៊ុន ហ្វតតេ នៅតែបន្ដប្តេជ្ញាចិត្តក្នុងការគាំទ្រ និងលើកស្ទួយសហគមន៍ ដោយធានាថាប្រជាជនគ្រប់គ្នាទទួលបានអារម្មណ៍សុវត្ថិភាព និងមានទំនុកចិត្តលើខ្លួនឯងក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់ខ្លួន។

 

(លោក យក់ ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ ហ្វតតេ គ្រុប)

 

ក្នុងដំណើរឆ្ពោះទៅមុខបន្ដទៀតក្រុមហ៊ុន ហ្វតតេ មានក្តីរំភើបរីករាយ និងពោរពេញដោយសុទិដ្ឋិនិយម។ អនាគតរបស់យើងនឹងរីកចម្រើនគ្មានទីបញ្ចប់ ហើយយើងនឹងបន្តការសន្យារបស់យើង ដើម្បីរក្សាគុណតម្លៃដែលបានដឹកនាំក្រុមហ៊ុននេះចាប់តាំងពីការបង្កើតឡើងដំបូង។ រួមគ្នាជាមួយនិយ័តករធានារ៉ាប់រង ដៃគូអាជីវកម្ម និងអ្នកផ្គត់ផ្គង់របស់យើង ក្រុមហ៊ុនហ្វតតេ នឹងចូលរួមចំណែកធ្វើឱ្យអនាគតនៃវិស័យធានារ៉ាប់រងរបស់ប្រទេសកម្ពុជា និងនៅក្នុងតំបន់ ក្លាយជាវិស័យមួយដែលផ្តល់ជូននូវបទពិសោធន៍កាន់តែប្រសើរដល់អតិថិជន និងសហគមន៍របស់យើង។

 

អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ