ក្រុមការងារ ហ្វតតេ មានកិត្តិយសណាស់ ដែលបានទទួលពានរង្វាន់ដ៏លេចធ្លោរចំនួន 2 ពីស្ថាប័ន ថ្នាក់ដឹកនាំឆ្នើមប្រចាំអាស៊ីឆ្នាំ 2024 ដែលជាកម្មវិធីដ៏ល្បីល្បាញមួយធ្វើឡើងនៅទីក្រុងបាងកក កាលពីថ្ងៃអង្គារ៍។ សមិទ្ធផលដ៏អស្ចារ្យនេះ គឺជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់ខួបលើកទី 25 របស់យើង!
ក្នុងនាមជាប្រធានអគ្គនាយកប្រតិបត្តិនៃ ហ្វតតេ គ្រុប លោក យក់ ចំរើនឫទ្ធិ ត្រូវបានទទួលស្គាល់ជា “នាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំ នៃវិស័យធានារ៉ាប់រងទូទៅរបស់ប្រទេសកម្ពុជា” ដែលកិត្តិនាមនេះ ជាសក្ខីភាពសបញ្ជាក់ពីភាពជាអ្នកដឹកនាំដ៏ឆ្នើម និងការលះបង់របស់លោកចំពោះវិស័យធានារ៉ាប់រង។ នេះជាលើកទីមួយហើយ ដែលថ្នាក់ដឹកនាំផ្នែកធុរកិច្ច កម្ពុជា ទទួលបានកិត្តិយស និងការទទួលស្គាល់លំដាប់អន្តរជាតិ តាមរយៈ កម្មវិធី Asian Management Excellence Awards 2024។ ជាមួយនឹងបទពិសោធន៍ជាង 30 ឆ្នាំ ក្នុងវិស័យធានារ៉ាប់រង និងការគ្រប់គ្រងហានិភ័យ លោក ចំរើនឫទ្ធិ dedication to innovation and customer centricity has been key to keeping Forte at the forefront of the insurance industry.
រីឯពានរង្វាន់ជា ក្រុមការងារឆ្នើមប្រចាំឆ្នាំ នៃប្រទេសកម្ពុជា ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ថ្នាក់ដឹកនាំក្នុងការបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្ស និងការការពារគ្រួសារនីមួយៗនៅក្នុងប្រទេសកម្ពុជា និងឡាវ។ បច្ចុប្បន្ន ហ្វតតេ បានផ្ដល់ការការពារហានិភ័យដល់អតិថិជនជិត 1 លាននាក់ ហើយថែមទាំងបានបោះជំហានយ៉ាងធំធេងក្នុងការពង្រីកលទ្ធភាពទទួលបានការការពារហានិភ័យពីការប្រើប្រាស់រថយន្ត ធានារ៉ាប់រងលើសុខភាព ធានារ៉ាប់រងលើការថែទាំវេជ្ជសាស្ត្រ ធានារ៉ាប់រងអាយុជីវិត និងការធានារ៉ាប់រងលើហានិភ័យផ្នែកកសិកម្ម។
លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃ ហ្វតតេ គ្រុប ជាមួយភរិយា លោកស្រី អ៊ុំ សុគន្ធា និងតំណាងគណៈគ្រប់គ្រងរបស់ ហ្វតតេ រួមមាន លោក ពិន និរន្ត នាយកប្រតិបត្តិហិរញ្ញវត្ថុ លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក និង លោក ឃាង រតនៈនាយកនាយកដ្ឋានធានារ៉ាប់រងយានយន្ត ក្រុមហ៊ុនហ្វតតេ អិុនសួរឹនស៍ (ខេមបូឌា) ត្រូវបានផ្តល់ជាកិត្តិយសក្នុងការអញ្ជើញចូលរួមជាតំណាងពីក្រុមហ៊ុនហ្វតតេ។
រួមចំណែកជាមួយនឹងស្ថាបនិករបស់ក្រុមហ៊ុន លោក Carlo Cheo និងប្រធានគណៈប្រតិបត្តិ លោក Charles Cheo លោក យក់ ចំរើនឫទ្ធិ បានដើរតួយ៉ាងសំខាន់តាំងពីដើមដំបូងក្នុងការធានាបាននូវចំណែកទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុនដែល មានរហូតដល់ចំនួន 45% នៃវិស័យធានារ៉ាប់រងទូទៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 20 ឆ្នាំមកហើយ។
ប៉ុន្មានឆ្នាំចុងក្រោយមកនេះ គណៈគ្រប់គ្រង ហ្វតតេ បានខិតខំយ៉ាងខ្លាំង ដើម្បីផ្លាស់ប្តូរយុទ្ធសាស្រ្តអាជីវកម្មរបស់ ហ្វតតេ ដោយផ្ដោតសំខាន់ទៅលើអតិថិជន។ ជាផ្នែកមួយនៃយុទ្ធសាស្រ្តនេះ ក្រុមហ៊ុនបានបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតជាបន្តបន្ទាប់ ដើម្បីកែលម្អបទពិសោធន៍អតិថិជនឱ្យកាន់តែមានភាពប្រសើរឡើង។ លើសពីនេះគណៈគ្រប់គ្រង ហ្វតតេ ក៏បានយកចិត្តទុកដាក់ផងដែរ ក្នុងការអភិវឌ្ឍសមត្ថភាព និង គិតគូអំពីសុខុមាលភាពរបស់បុគ្គលិកគ្រប់រូបផងដែរ ដោយក្នុងចំណោមបុគ្គលិកទាំងអស់ បុគ្គលិកខ្លះបានបម្រើការងារនៅ ហ្វតតេ អស់រយៈពេលពីរទសវត្សរ៍ ឬច្រើនឆ្នាំជាងនេះ។
យើងខ្ញុំ សូមថ្លែងអំណរគុណដល់ការគាំទ្រដ៏ស្មោះស្ម័គ្ររបស់អតិថិជនជាទីគោរពរបស់យើង។ យើងនឹងបន្តខិតខំផ្ដល់លទ្ធភាពដល់មនុស្សគ្រប់រូបឱ្យរស់នៅប្រកបដោយភាពជឿជាក់ នាពេលអនាគត។