បណ្ណសន្យារ៉ាប់រងនេះ មិនធានាចំពោះព្រឹត្តិការណ៍ណាមួយដែលបណ្តាលដោយផ្ទាល់ ឬដោយប្រយោលដោយ ឬមកពី៖
1) ផលវិបាកណាមួយនៃសង្រ្គាម ឬអំពើណាមួយដូចជា៖ អំពើភេរវកម្ម ការឈ្លានពាន ឬសង្គ្រាមស៊ីវិល ការបះបោរ ឬកុប្បកម្ម បាតុកម្ម ភាពចលាចល កោលាហលពីប្រជាពលរដ្ឋ ការបះបោររបស់យោធា ឬរបស់ប្រជាជន ការចាប់ខ្លួន ការឃាត់ខ្លួន និងការឃុំខ្លួនគ្រប់ប្រភេទ។
2) ការប្រើប្រាស់ ការកើតមាន ឬ ការលេចធ្លាយពីសម្ភារៈអាវុធនុយក្លេអ៊ែរ ឬចំហាយវិទ្យុសកម្ម ឬការបង្កររោគដោយវិទ្យុសកម្ម ដែលកើតពីប្រេងឥន្ទនៈនុយក្លេអ៊ែរណាមួយ ឬកាកសំណល់នុយក្លេអ៊ែរដែលកើតពីការលាយបញ្ចូលគ្នានៃប្រេងឥន្ទនៈនុយក្លេអ៊ែរ។
3) អ្នកត្រូវបានធានារ៉ាប់រងពាក់ព័ន្ធនឹង ឬចូលរួមក្នុង៖
ក) ការបើកបរ ឬការជិះប្រណាំងគ្រប់ប្រភេទ រួមទាំងការប្រណាំងសាកល្បងក្នុងនាមជាអ្នកបើកបរ សហអ្នកបើកបរ ឬអ្នកដំណើរក្នុងការប្រណាំងបែបនេះ
ខ) កីឡាអាជីព
គ) កងកម្លាំងប្រដាប់អាវុធពេញម៉ោងនៅប្រទេសណាមួយ។
ឃ) កីឡារដូវរងា ការលោតឆ័ត្រយោងគ្រប់ប្រភេទ ការលោតខ្សែ ការមុជក្នុងទឹកជ្រៅ ការឡើងភ្នំ ការចូលរូងភ្នំ សកម្មភាពបរបាញ់ឬជិះសេះ ការមុជទឹក ឬសកម្មភាពក្រោមទឹកផ្សេងទៀត ជិះក្បូនទូកឬកាណូលឿន ជិះទូកនៅខាងក្រៅឆ្នេរសមុទ្រ (2 ម៉ាយ) កីឡាទាក់ទងរាងកាយ ឬកីឡាដែលមានគ្រោះថ្នាក់ ឬអាចមានគ្រោះថ្នាក់ផ្សេងទៀត ដែលសមាជិកធានារ៉ាប់រងមិនត្រូវបានបណ្តុះបណ្តាល។
4) ការហោះហើរ ឬសកម្មភាពពីលើអាកាសណាមួយ លើកលែងតែអ្នកដំណើរតាមយន្តហោះ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ (ពាក្យ “អ្នកដំណើរ” មិនរាប់បញ្ចូលអ្នកបើកបរយន្តហោះ ឬអ្នកបច្ចេកទេសដែលធ្វើការនៅក្នុង ឬនៅលើយន្តហោះទេ) ។
5) ការធ្វើឱ្យខ្លួនឯងមានរបួសដោយចេតនា ឬការធ្វើអត្តឃាត ឬស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន ខណៈពេលកំពុងបើកបរយានយន្ត។ ស្ថិតនៅក្រោមឥទ្ធិពលនៃសារធាតុពុលផ្សេងៗ។
6) ការសម្រាលបុត្រ ឬមាតុភាព ការរលូតកូន ការរំលូតកូន ឬផលវិបាកដែលបណ្តាលមកពីកត្តាទាំងនេះ ទោះបីជាព្រឹត្តិការណ៍នេះបង្កឡើងដោយគ្រោះថ្នាក់ក៏ ដោយ។
7) ព្រឹត្តការណ៍ដែលកើតឡើង ក្រោយពេលសមាជិកធានារ៉ាប់រងមានអាយុហុកសិបប្រាំ (៦៥) ឆ្នាំឡើងទៅ លើកលែងតែមានការចែងជាលាយលក្ខណ៍អក្សរថាទទួលធានាដោយក្រុមហ៊ុនធានារ៉ាប់រង។
8) មរណភាព ឬពិការភាពដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោលបណ្តាលមកពីផលវិបាកនៃជំងឺអេដស៍ ឬ មេរោគអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍ ដែលជំងឺនេះត្រូវបានដឹង ។
9) រាល់ចំណាយទាំងឡាយសម្រាប់សមាជិកធានារ៉ាប់រងដដែល បន្ទាប់ពីបានទទួលឬនឹងទទួលបានសំណងក្រោមព្រឹត្តការណ៍ដែលត្រូវបានធានា 1.1 ឬ 100%នៃព្រឹត្តការណ៍ដែលត្រូវបានធានា 1.2 ដូចបានបញ្ជាក់នៅក្នុងតារាងសន្យារ៉ាប់រង។
10) គ្រោះថ្នាក់ណាមួយដែលបុព្វហេតុរួមចំណែកចេញពីសមាជិកធានារ៉ាប់រងមានការប្រព្រឹត្តជាក់ស្តែង ឬការប៉ុនប៉ង ឬការចូលរួមដោយចេតនានៅក្នុងអំពើខុសច្បាប់ ឬការរំលោភបំពាន ឬប៉ុនប៉ងរំលោភច្បាប់ ឬការតស៊ូរបស់គាត់ក្នុងការចាប់ខ្លួន។
11) ពិការភាព ឬលក្ខខណ្ឌដែលមានមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬមុនពេលកាលបរិច្ឆេទមានសុពលភាបរបស់សមាជិកធានារ៉ាប់រងម្នាក់នោះ។
12) រាល់ចំណាយទាំងឡាយដែលកើតឡើងសម្រាប់ការបញ្ជូនបន្ទាន់ ឬការធ្វើមាតុភូមិនិវត្តន៍ លើកលែងតែមានការបញ្ជាក់ការធានា ឬធានានៅក្នុងព្រឹត្តការណ៍ត្រូវបានធានា “2.2 រថយន្តគិលានសង្គ្រោះក្នុងប្រទេស”។