CancKoampea (គាំពារមហារីក) មានគោលបំណងកាត់បន្ថយបន្ទុកចំណាយ និងទុក្ខលំបាកសម្រាប់លោកអ្នក និងក្រុមគ្រួសារនៅពេលដែលត្រូវបានរកឃើញនូវជំងឺមហារីកធ្ងន់ធ្ងរ។ ក្នុងករណីអកុសលដែលរោគវិនិច្ឆ័យបញ្ជាក់ថាមានជំងឺមហារីកធ្ងន់ធ្ងរ នោះអ្នកត្រូវបានធានានឹងទទួលបាន 100% នៃចំនួនទឹកប្រាក់ដែលត្រូវបានធានាហើយអាចប្រើប្រាស់ថវិកានោះតាមតម្រូវការ។
ស្វែងយល់ព័ត៌មានបន្ថែម - ទាក់ទងមកកាន់ +855 23 855 077 នៅថ្ងៃនេះ
ការធានារ៉ាប់រងសម្រាប់ជំងឺមហារីកដែលអាចជួយអ្នកកាត់បន្ថយបន្ទុកហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ នៅពេលដែលអ្នកត្រូវការវាបំផុត។ ជាមួយ បណ្ណសន្យារ៉ាប់រងគាំពារជំងឺមហារីក លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍រួមមាន៖
អ្នកនឹងទទួលបានចំនួនទឹកប្រាក់ធានារ៉ាប់រងផ្សេងៗគ្នា អាស្រ័យលើពេលដែលអ្នកបានធ្វើរោគវិនិច្ឆ័យជំងឺមហារីកលើកដំបូង។ ចំនួនទឹកប្រាក់ធានារ៉ាប់រងផ្សេងៗគ្នា មានដូចខាងក្រោម៖
សំណងសម្រាប់ជំងឺមហារីក ពីថ្ងៃទី 1ដល់ថ្ងៃទី 180
|
សំណងសម្រាប់ជំងឺមហារីក ពីថ្ងៃទី 181ដល់ថ្ងៃទី 365
|
សំណងសម្រាប់ជំងឺមហារីក ពីថ្ងៃទី 366
|
ថវិកាចូលរួមរំលែកមរណទុក្ខដែលបណ្ដាលមកពីជំងឺមហារីក 181
|
តារាងអត្ថប្រយោជន៍ | គម្រោងធម្មតា |
---|---|
ទឹកប្រាក់ធានារ៉ាប់រង សម្រាប់សមាជិកធានារ៉ាប់រងម្នាក់ៗក្នុងរយៈពេលធានារ៉ាប់រង (អាចទិញបានរហូតដល់4ដង នៃទឹកប្រាក់ធានារ៉ាប់រងធម្មតា) |
5,000ដុល្លារ (អតិបរមា 20,000ដុល្លារ) |
ជំងឺមហារីក 1-180 រោគវិនិច្ឆ័យឃើញដំបូងចាប់ពីថ្ងៃទី1 ដល់ថ្ងៃទី180 គិតចាប់ពីកាលបរិច្ឆេទមានសុពលភាពដំបូងរបស់សមាជិកធានារ៉ាប់រង (បណ្ណសន្យារ៉ាប់រងនឹងបញ្ចប់ភ្លាមៗបន្ទាប់ពីជំងឺមហារីកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ ហើយគ្មានអត្ថប្រយោជន៍ណាផ្សេងត្រូវបានទូទាត់ជូនទេ លើកលែងតែអត្ថប្រយោជន៍ក្នុងព្រឹត្តិការណ៍ត្រូវបានធានានេះ) |
20ដុល្លារ |
ជំងឺមហារីក 181 -365 រោគវិនិច្ឆ័យឃើញដំបូងចាប់ពីថ្ងៃទី181 ដល់ថ្ងៃទី365 គិតចាប់ពីកាលបរិច្ឆេទមានសុពលភាពដំបូងរបស់សមាជិកធានារ៉ាប់រង |
20% នៃទឹកប្រាក់ធានារ៉ាប់រង |
ជំងឺមហារីក 366 រោគវិនិច្ឆ័យឃើញដំបូងចាប់ពីថ្ងៃទី366 គិតចាប់ពីកាលបរិច្ឆេទមានសុពលភាពដំបូងរបស់សមាជិកធានារ៉ាប់រង |
100% នៃទឹកប្រាក់ធានារ៉ាប់រង |
ថវិកាចូលរួមរំលែកមរណទុក្ខដែលបណ្ដាលមកពីជំងឺមហារីក 181 មរណភាពដោយសារជំងឺមហារីកដែលមរណភាពនេះកើតឡើងចាប់ពីថ្ងៃទិ181 គិតចាប់ពីកាលបរិច្ឆេទមានសុពលភាពដំបូងរបស់សមាជិកធានារ៉ាប់រង |
500ដុល្លារ |
អត្ថប្រយោជន៍ទាំងអស់ខាងលើអាចទូទាត់ជូនបាន លុះត្រាតែសមាជិកធានារ៉ាប់រងមានបណ្ណសន្យារ៉ាប់រងដែលនៅមានសុពលភាព។ ករណីដែលកើតមានមុនពេលទិញធានារ៉ាប់រង មិនត្រូវបានធានាទេ។ |