ការធ្វើជាម្ចាស់យានយន្តគឺជាការវិនិយោគផ្នែកហិរញ្ញវត្ថុមួយដ៏សំខាន់និងបំពេញតំរូវការដែលចង់បានរបស់ខ្លួន។ការពារខ្លួនអ្នក ក៏ដូចជាមនុស្សជាទីស្រលាញ់និងយានយន្តដែលអ្នកប្រាថ្នាជាមួយបណ្ណសន្យារ៉ាប់រងយានយន្តលោកអ្នកនិងទទួលការធានាទៅលើហេតុការណ៍ណាមួយដែលមិនបានព្រៀងទុកតាមដងផ្លូវ។
ទទួលបានការការពារ និងដោះស្រាយនូវរាល់បញ្ហាពីការខាតបង់ប្រាក់ទៅលើការចំណាយផ្សេងៗនៅពេលដែលលោកអ្នកជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៏ដោយយថាហេតុណាមួយ។ បណ្ណសន្យារ៉ាប់រងយានយន្ដនេះមិនត្រឹមតែទទួលខុសត្រូវទៅលើគ្រោះថ្នាក់ដែលបង្ករឡើងដោយសារយានយន្ដរបស់លោកអ្នកនោះទេ តែបណ្ណសន្យារ៉ាប់រងនេះក៏រាប់បញ្ចូលទាំងថ្លៃចំណាយទៅលើការព្យាបាលរបួសស្នាមដល់អ្នកដែលរួមដំណើររដែលស្ថិតនៅក្នុងយានយន្តបស់លោកអ្នកផងដែរ។
ក្រុមការងារឆ្លើយតបបន្ទាន់ ២៤/៧ RED team គឺជាក្រុមដោះស្រាយនិងសម្របសម្រួលលើករណីគ្រោះថ្នាក់ចរាចរណ៍ជូនអតិថិជនភ្លាមៗទៅលើករណីគ្រោះថ្នាក់ចរាចរណ៍ដែលជាមួយការព្រឹក្សាផ្នែកច្បាប់និងសំណងហិរញ្ញវត្ថុ។ ប្រសិនបើលោកអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យណាមួយ សូមធ្វើការទាក់ទងមកកាន់លេខទូរស័ព្ទដែលបម្រើសេវាកម្ម២៤ម៉ោង ០៩៨ ៧៩៣ ៩៩៩ ឬ ០៧៨ ៣៣៦ ៩៩៩ សម្រាប់ជំនួយការទូទាំងប្រទេស។ យើងធានាថា ក្រុមការងារ RED Team នឹងទៅជួយលោកអ្នកអោយបានលឿនបំផុត ប្រសិនជាលោកអ្នកស្ថិតនៅក្នុងតំបន់ដែលបានកំណត់ដូចជា ក្រុងភ្នំពេញ សៀមរាប បាត់ដំបង កំពង់ស្ពឺ ព្រះសីហនុ និងកំពង់ចាម។
ក្រុមការងារ RED Team បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធានាជូនលោកអ្នកនូវការមើលថែយ៉ាងយកចិត្តទុកដាក់ក្រោយស្ថានភាពគ្រោះថ្នាក់បានកើតឡើង។ សេវាកម្មទាំងនោះរួមមាន៖
ស្វែងរកព័ត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ ។
ជាមួយនឹងការធានារ៉ាប់រងរថយន្ត Forte លោកអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
ធានារ៉ាប់រងយានយន្តផ្តល់ជូននូវផែនការធានារ៉ាប់រងចំនួនពីរគឺ Basic និង Comprehensive។ ជ្រើសរើសគម្រោងរបស់អ្នកដោយផ្អែកលើកម្រិតនៃការធានារ៉ាប់រងដែលអ្នកត្រូវការ។
ការឆ្លើយតប២៤ម៉ោង លើ២៤ម៉ោងពីក្រុមការងារ RED Team
|
ការបង្ករបួសរាងកាយ / ពិការភាពអចិន្ត្រៃយ៍ / មរណភាពទៅលើភាគីទីបី
|
ការខាតបង់ទ្រព្យសម្បត្តិរបស់ភាគីទីបី
|
ការខូចខាតយានយន្តផ្ទាល់ខ្លួន (Comprehensive)
|
ចោរកម្ម (Comprehensive)
ធានាលើការបាត់បង់យានយន្តក្នុងករណីមានចោរកម្ម ដោយផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្ននៅពេលបាត់បង់ ប៉ុន្តែមិនលើសពីតម្លៃប៉ាន់ស្មានដែលបានប្រកាស។ |
គ្រោះថ្នាក់ចំពោះអ្នកបើកបរ (ការធានាបន្ថែម)
|
គ្រោះថ្នាក់ចំពោះអ្នករួមដំណើរ (ការធានាបន្ថែម)
|
គម្រោងប្រចាំឆ្នាំ |
គម្រោង Basic (ទំនួលខុសត្រូវលើតតិយជន) |
គម្រោង Comprehensive (ការខូចខាតយានយន្តផ្ទាល់ខ្លួន+ចោរកម្ម) |
អត្ថប្រយោជន៍ |
|
ក្រុមការងារ RED Team |
✓ |
✓ |
|
ការបង្កឱ្យមានរបួសស្នាម ឬពិការភាពជាអចិន្ត្រៃយ៍ ឬបាត់បង់ជីវិតលើរូបរាងកាយរបស់តតិយជន |
✓ |
✓ |
|
ការបង្កឱ្យខូចខាតទ្រព្យសម្បត្តិរបស់តតិយជន (ភាគីទីបី) |
✓ |
✓ |
|
សេវាផ្លូវច្បាប់ |
✓ |
✓ |
|
សំណងសរុបនៃរយៈពេលធានារបស់ប័ណ្ណសន្យារ៉ាប់រង |
✓ |
✓ |
|
ការខូចខាតផ្ទាល់ខ្លួន |
- |
✓ |
|
ចោរកម្ម |
- |
✓ |
|
ធានាលើគ្រោះថ្នាក់សម្រាប់អ្នកបើកបរ |
បន្ថែម |
បន្ថែម |
|
សេវាធានាលើអ្នករួមដំណើរ |
បន្ថែម |
បន្ថែម |
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើង ក្រុមការងារ RED Team នឹងស្នើសុំឱ្យលោកអ្នកផ្តល់នូវព័ត៌មានខ្លះៗដូចជា:
សូមធ្វើការខលទៅខាងប្រឹក្សាយោបល់ 023 888 080 រឺ 078 336 999 (ទាំងភាសាខ្មែរ អង់គ្លេស និង ចិន)