បណ្ណសន្យារ៉ាប់រងដំណាំដោយផ្អែកលើសន្ទស្សន៍អាកាសធាតុរបស់យើងខ្ញុំជាវិធានប្រកបដោយនវានុវត្តន៍មួយដើម្បីគ្រប់គ្រងហានិភ័យបណ្តាលមកពីការបម្រែបម្រួលអាកាសធាតុដោយប្រើប្រាស់សន្ទស្សន៍ធាតុអាកាសដែលបានកំណត់ទុកជាមុន ដូចជាការធ្លាក់ភ្លៀងជោកជាំ និង/ឬភាពរាំងស្ងួត ដើម្បីគណនាទំហំសំណង។
បណ្ណសន្យារ៉ាប់រងប្រភេទនេះផ្តល់ភាពរហ័ស និងងាយស្រួលក្នុងការផ្តល់សំណងបើប្រៀបធៀបជាមួយនឹងប្រភេទគម្រោងធានារ៉ាប់រងលើដំណាំដែលមានពីមុន។ ការផ្តល់សំណងហិរញ្ញវត្ថុបែបនេះជួយធានាសន្តិសុខហិរញ្ញវត្ថុសម្រាប់កសិករខ្នាតតូច ដើម្បីស្តារការខាតបង់លើដំណាំរបស់គាត់ដែលមិនបានរំពឹងទុក ដោយសារតែហេតុការណ៍អាកាសធាតុនានា។
បណ្ណសន្យារ៉ាប់រងដំណាំដោយផ្អែកលើសន្ទស្សន៍អាកាសធាតុរបស់យើងខ្ញុំជួយជ្រោមជ្រែងការរីកចម្រើននៃវិស័យដាំដុះសំខាន់ៗដូចជាស្រូវ ស្វាយ ចេក ស្វាយចន្ទី បន្លែ និងដើមកៅស៊ូ។
ស្វែងរកពត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ ។
កំពុងស្វែងរកវិធីទាមទារសំណងមែនទេ? សូមទាក់ទងមកលេខ ០២៣ ៨៨៥ ០៧៧ ឬក៏ផ្ញើសារមកកាន់ info@forteinsurance.com ។