ធានាអនាគតក្រុមហ៊ុនអ្នកដោយភាពកក់ក្តៅ

ភារៈទទួលខុសត្រូវលើតតិយជន ធានាការទាមទារសំណងលើការខូចខាតទ្រព្យសម្បត្តិ និងការរងរបួសចំពោះតតិយជន ដែលមានការធ្វេសប្រហែសពីសកម្មភាពអាជីវកម្មរបស់ស្ថាប័នស្ថិតក្នុងដែនកំណត់ភូមិសាស្រ្ត។

 

ភារៈទទួលខុសត្រូវលើផលិតផល ធានាការទាមទារសំណងលើការខូចខាតទ្រព្យសម្បត្តិ និងការរងរបួសចំពោះតតិយជន ដែលបណ្តាលមកពីផលិតផលធានា។



ត្រៀមខ្លួនសម្រាប់រឿងដែលមិនអាចដឹងទុកមុន និងការពារស្ថាប័នអ្នក ពីការទាមទារសំណងដែលបង្ករបួសស្នាម​ និងខូចខាតទ្រព្យសម្បតិ្តទៅកាន់អតិថិជនរបស់ស្ថាប័ននៅទីតាំងអាជីវកម្ម ឬសេវាកម្មមិនល្អ ។

ស្វែងរកពត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ។

 

អត្ថប្រយោជន៍

ជាមួយនឹងបណ្ណសន្យារ៉ាប់រងទំនួលខុសត្រូវសាធារណៈ និងផលិតផលអ្នកអាចមានទំនុកចិត្តថាធុរកិច្ចរបស់អ្នកនឹងទទួលបានការការពារពីហេតុការណ៍បង្កការខូចខាតផ្សេងៗ ដូចជាការបង្ករបួស ការខូចខាតទ្រព្យសម្បតិ្តដែលបង្កឲ្យមានការទាមទារសំណងពីសំណាក់ភាគីទីបី។ បណ្ណសន្យារ៉ាប់រងទំនួលខុសត្រូវសាធារណៈ និងផលិតផលផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖

ការចំណាយលើការការពារផ្លូវច្បាប់
យុត្តាធិការទូទាំងពិភពលោក
ទំនួលខុសត្រូវរបស់អ្នកស្នាក់នៅ
ដំណើរទស្សនកិច្ចបណ្តោះអាសន្ននៅបរទេស
គ្រឿងបរិក្ខារ ដូចជា៖ កន្លែងចតឡាន កន្លែងសង្គ្រោះបឋម ជណ្តើរយន្តប្រអប់ ជណ្តើរយន្តជើង និងប្រដាប់សណ្តោង ការផ្ទេរទំនួលខុសត្រូវ គ្រឿងបរិក្ខារបន្ទប់អនាម័យដែលមិនដំណើរការត្រឹមត្រូវ ទំនួលខុសត្រូវលើសម្ភារៈផ្ទាល់ខ្លួនរបស់នយោជិក ភ្លើងណេអុង/ផ្សាយពាណិជ្ជកម្ម សកម្មភាពសង្គម/កីឡា និង អាងហែលទឹក


ត្រូវការជំនួយមែនទេ

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើង ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០២៣ ៨៨៥ ០៧៧ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅលោកអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ទាមទារសំណង

ធ្វើការទាមទារសំណង សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ(៨៥៥)២៣ ៨៨៥ ០៧៧ ឬផ្ញើរសារតាមរយៈអ៊ីម៉ែល claims@forteinsurance.com ។ 

ផលិតផលពាក់ព័ន្ធ