ការពារអាជីវកម្មរបស់លោកអ្នកនៅថ្ងៃនេះ។

ជាទូទៅក្រុមហ៊ុនមួយចំនួនដំណើរការនៅទីតាំងផ្ទាល់ រួមមានអគារ ការិយាល័យធ្វើការ សណ្ឋាគារ កន្លែងទិញទំនិញ និងរោងចក្រ។ ទោះបីជាក្រុមហ៊ុនតូច ឬធំក៏ដោយរមែងប្រឈមមុខនឹងហានិភ័យផ្សេងៗ ដែលអាចបង្កដល់ការខូចខាតក្នុងកម្រិតណាមួយ។

បណ្ណសន្យារ៉ាប់រងហានិភ័យនៃទ្រព្យសម្បត្តិអាចការពារអ្នក និងក្រុមហ៊ុនរបស់អ្នកក្នុងករណីមានឧប្បត្តិហេតុកើតឡើងណាមួយដោយមិនបានរំពឹងទុក។ ក្នុងករណីបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិដោយមិនបានរំពឹងទុក បណ្ណសន្យារ៉ាប់រងហានិភ័យនៃទ្រព្យសម្បត្តិអាចកាត់បន្ថយការធ្លាក់ចុះនៃប្រាក់ចំណូល ឬប្រាក់ចំណេញដែលបានរំពឹងទុក ក្នុងករណីដែលក្រុមហ៊ុនជួបប្រទះបញ្ហាណាមួយ។

ស្វែងរកពត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ ។

 

អត្ថប្រយោជន៍

បណ្ណសន្យារ៉ាប់រងហានិភ័យនៃទ្រព្យសម្បត្តិរបស់ហ្វតតេ ផ្តល់ជូននូវការធានាដូចខាងក្រោម៖

ការបាត់បង់ឬ ខូចខាតទ្រព្យសម្បត្តិ
ការបាត់បង់ឬ ការខូចខាតដោយចៃដន្យនៃទ្រព្យសម្បត្តិដែលត្រូវបានធានារ៉ាប់រងដោយសារមូលហេតុជាច្រើន លើកលែងតែមូលហេតុដែលមិនត្រូវបានធានាដូចមានចែងក្នុងបណ្ណសន្យារ៉ាប់រង។ មូលហេតុដែលត្រូវបានធានាទាំងនោះអាចមានដូចជា អគ្គិភ័យ ការផ្ទុះអ្វីម្យាង រន្ធួយដី ទឹកជំនន់ និង ខ្យល់ព្យុះ ។ល។
ការរំខានដល់ដំណើរការអាជីវកម្ម
ការរំខានដល់ដំណើរការអាជីវកម្មសំដៅលើការថយចុះនៃប្រាក់ចំណូល ដែលកើតមានឡើងដោយសារតែសកម្មភាពអាជីវកម្ម មិនអាចដំណើរការបានដោយសារតែការត់បង់ឬខូចខាត​​ទ្រព្យសម្បត្តិដូចរៀបរាប់ខាងលើ។
តើទ្រព្យសម្បត្តិប្រភេទណាខ្លះដែលអាចទទួលបានការធានារ៉ាប់រង?

ស្រដៀងនឹងបណ្ណសន្យរ៉ាប់រងទ្រព្យសម្បត្តិផ្សេងៗទៀតដែរ យើងខ្ញុំផ្តល់ការធានាចំពោះ អគារ សម្ភារក្នុងការិយាល័យ គ្រឿងចក្រ គ្រឿងម៉ាស៊ីន ក៏ដូចជា ស្តុកនៃទំនិញផ្សេងៗផងដែរ។

ហើយប្រភេទអាជីវកម្មខាងក្រោមនេះអាចទិញបណ្ណសន្យរ៉ាប់រងនេះបាន៖

អាផាតមិន ឬខុនដូរ 
វិទ្យាស្ថាន និងសាកលវិទ្យាល័យ
អគារពាណិជ្ជកម្ម ឬប្លុកអាជីវកម្ម
គ្រឹះស្ថានហិរញ្ញវត្ថុ
មន្ទីរពេទ្យ និងគ្លីនិក
សណ្ឋាគារ និងរីសត
វិស័យឧស្សាហកម្ម រួមមាន សម្លៀកបំពាក់និងវាយនភ័ណ្ឌ 
សាលារៀន ឬគ្រឹះស្ថានអប់រំ 
ផ្សារទំនើប និងទីផ្សារលក់ទំនិញផ្សេងៗ 
គ្រឹះស្ថានកីឡា ឬពហុកីឡដ្ឋាន
។ល។ និង ។ល។


ត្រូវការជំនួយមែនទេ

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើង ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០២៣ ៨៨៥ ០៧៧ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅលោកអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ការទាមទារសំណងធានារ៉ាប់រង

នៅក្នុងករណីដែលលោកអ្នកមានការបាត់បង់ ឬខូចខាតដោយចៃដន្យ៖

  • លោកអ្នកត្រូវមានចំណាត់ការភ្លាមៗក្នុងការកាត់បន្ថយការខូចខាត និងស្វែងរកនូវទ្រព្យសម្បត្តិដែលបាត់បង់
  • ជូនដំណឹងទៅប៉ូលីស ប្រសិនបើមានករណីចោរលួច ឬសង្ស័យថាជាចោរកម្ម ឬការខូចខាតដោយចេតនា ឬការគុំគួន
  • ជូនដំណឹងជាលាយលក្ខណ៍អក្សរភ្លាមៗ
  • ផ្តល់ព័ត៌មានលម្អិត និងភស្តុតាងទាំងអស់ ដើម្បីទាមទារសំណងធានារ៉ាប់រងលើការបាត់បង់ឬខូចខាតក្នុងរយៈពេល ៣០ ថ្ងៃ
  • សូមផ្ដល់ព័ត៌មានបន្ថែម ប្រសិនបើអាជីវកម្ម ឬទ្រព្យសម្បត្តិរបស់លោកអ្នកមានការធានារ៉ាប់រងផ្សេងទៀត។


សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកយើងខ្ញុំតាមរយៈ (+៨៥៥) ០៩៥ ៥៥៥ ៣២៨ ឬទាក់ទងមកក្រុមការងាររបស់យើងតាមរយៈអ៊ីម៉ែល៖ claims_pem@forteinsurance.com ​។

ផលិតផលពាក់ព័ន្ធ