ផ្ទាំងកញ្ចក់គឺជាផ្នែកមួយដ៏សំខាន់នៃរចនាសម្ព័ន្ធរបស់អគារការិយាល័យ និងគ្រឹះស្ថានផ្សេងៗដូចជា បន្ទប់តាំងបង្ហាញ សណ្ឋាគារ និងសាលមហោស្រព។ ផ្ទាំងកញ្ចក់នីមួយៗមានគុណភាព និងតម្លៃខុសៗគ្នា ក៏ប៉ុន្តែទោះបីជាផ្ទាំងកញ្ចក់ដែលមានតម្លៃថ្លៃបំផុតក៏នៅតែជៀសមិនផុតពីភាពផុយស្រួយបានដែរ។ ដោយហេតុនេះហើយ វាមានសារៈសំខាន់ណាស់សម្រាប់គ្រឹះស្ថានពាណិជ្ជកម្មក្នុងការធ្វើការធានារ៉ាប់រងទៅលើរចនាសម្ព័ន្ធផ្ទាំងកញ្ចក់របស់ពួកគេ។
បណ្ណសន្យារ៉ាប់រងផ្ទាំងកញ្ចក់របស់ក្រុមហ៊ុនហ្វតតេ ផ្តល់ការធានាលើការខូចខាត ឬការបែកផ្ទាំងកញ្ចក់ដោយឧបទ្ទវហេតុដែលកើតឡើងនៅក្នុងបរិវេណអាជីវកម្មរបស់អ្នក ដូចជា៖ ស្លាកសញ្ញានៅក្នុងហាង ភោជនីយដ្ឋាន បន្ទប់តាំងបង្ហាញ និងកញ្ចក់ខណ្ឌចែកនៅក្នុងការិយាល័យជាដើម។
ស្វែងរកពត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ ។
ការចំណាយលើការការពារទីតាំង ក្តារបន្ទះសម្រាប់ការពារឬបិទបាំងកន្លែងដែលមានការប្រេះស្រាំ និង/ឬការការពារសំខាន់ៗដទៃទៀតជាបណ្តោះអាសន្ន ដែលលោកអ្នកត្រូវការជាចាំបាច់ក្នុងការការពារបរិវេណជុំវិញ និង/ឬកន្លែងដែលរង់ចាំការប្តូរផ្ទាំងកញ្ចក់
|
តម្លៃនៃការជួសជុល ឬផ្លាស់ប្តូរការខូចខាតដោយឧបទ្ទវហេតុទៅលើទូតាំងបង្ហាញ និងស៊ុមបង្អួច ដែលបណ្តាលមកពីអំពីហឹង្សានៃមជ្ឈដ្ឋានខាងក្រៅ។
|
ការចំណាយលើការរចនាឡើងវិញនូវ ការរចនាផ្សេងៗលើផ្ទាំងកញ្ចក់
|
In the event of glass breakage, please:
For further queries, give us a call at (+855) 095 555 328 or reach out to our team at Email: claims_pem@forteinsurance.com