បណ្ណសន្យារ៉ាប់រងសាច់ប្រាក់របស់ក្រុមហ៊ុនហ្វតតេ ការពារអាជីវកម្មដែលធ្វើការជាមួយបរិមាណសាច់ប្រាក់ដែលមានទំហំច្រើននៃការធ្វើប្រតិបត្តិការប្រចាំថ្ងៃ។ មិនថាអ្នកជាក្រុមហ៊ុនដឹកជញ្ជូនសាច់ប្រាក់ដែលមានជំនាញវិជ្ជាជីវៈ ឬស្ថាប័នហិរញ្ញវត្ថុដែលធ្វើប្រតិបត្តិការសាច់ប្រាក់នៅតាមតុគណនីយដ្ឋាន ក្នុងទូរដែក ឬបន្ទប់សុវត្ថិភាព ពីការលួចប្លន់ និងចោរគាស់ដែលជាហានិភ័យដែលអាចកើតមានចំពោះអាជីវកម្មរបស់អ្នក។
ទទួលបានភាពស្ងាប់ចិត្តក្នុងការធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងពង្រីកអាជីវកម្មស្នូលរបស់អ្នកជាមួយនឹងបណ្ណសន្យារ៉ាប់រងសាច់ប្រាក់របស់ក្រុមហ៊ុនហ្វតតេ។ ធ្វើការដោយមានទំនុកចិត្តព្រោះដឹងថាសាច់ប្រាក់របស់អ្នកមានសុវត្ថិភាព មិនថាសាច់ប្រាក់ស្ថិតក្នុងអំឡុងពេលដឹកជញ្ជូនឆ្លងកាត់ ឬត្រូវបានរក្សាទុកនៅខាងក្នុងទូរដែក ឬបន្ទប់សុវត្ថិភាព និងបន្ទប់រឹងមាំក៏ដោយ។
ស្វែងរកពត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ។
បណ្ណសន្យារ៉ាប់រងសាច់ប្រាក់របស់ក្រុមហ៊ុនហ្វតតេ គ្របដណ្តប់ការបាត់បង់សាច់ប្រាក់ដែលបណ្តាលពីចោរគាស់ទាំងក្រោយម៉ោងធ្វើការ និងអំឡុងពេលម៉ោងធ្វើការ រួមមានការខូចខាតនៃបរិវេណអាគារ ទូរដែកសុវត្ថិភាព បន្ទប់រឹងមាំ និងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិផងដែរ។
បណ្ណសន្យារ៉ាប់រងនេះផ្តល់សំណងសម្រាប់ការបាត់បង់សាច់ប្រាក់ខណៈពេលដែលត្រូវបានដឹកជញ្ជូនពីទីតាំងមួយទៅទីតាំងមួយទៀត និងខណៈពេលដែលអ្នកស្ថិតនៅក្នុងទូរដែក ឬបន្ទប់សុវត្ថិភាព និងបន្ទប់រឹងមាំ ឬនៅក្នុងទីតាំងជាក់លាក់ណាមួយ រួមទាំងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិនៃស្ថាប័នហិរញ្ញវត្ថុផងដែរ។
សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ (៨៥៥)២៣ ៨៨៥ ០៧៧ ឬផ្ញើរសារមកកាន់អ៊ីម៉ែល claims@forteinsurance.com