តើបណ្ណសន្យារ៉ាប់រងអាយុជីវិតខ្នាតតូច និងអត្ថប្រយោជន៍គ្រោះថ្នាក់ និងសុខភាពជាអ្វី?

ជីវិត​ពោរពេញ​ទៅ​ដោយភាពមិនប្រាកដប្រជា​ដែល​អាច​បង្ក​គ្រោះថ្នាក់ដល់អ្នក។ ភាពហេតុការណ៍ដែលមិនបានមើលឃើញទុកជាមុនទាំងនេះ តែងតែមកជាមួយបន្ទុកហិរញ្ញវត្ថុដ៏ច្រើន ដែលអាចប៉ះពាល់ដល់ថវិការបស់អ្នកយ៉ាងខ្លាំង។ ​


ស្ថានភាពនេះអាចចោទជាបញ្ហាដ៏ធំសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប និងកសិករដែលធ្វើស្រែចម្ការខ្នាតតូច រស់នៅតាមជនបទ។ ជាពិសេស នៅពេលដែលមេគ្រួសាររងរបួស ឬមានជំងឺ វារឹតតែបង្កផលវិបាកដល់គ្រួសារទាំងមូល។ លើសពីនេះទៅទៀត វានឹងកាន់តែផ្ដល់ផលលំបាកសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ជនបទក្នុងការទទួលបានការថែទាំសុខភាពដែលពួកគេត្រូវការ។​

 

នៅ ហ្វតតេ យើងយល់ច្បាស់ពីសារៈសំខាន់នៃការត្រៀមខ្លួនសម្រាប់ស្ថានភាពមិនប្រាកដប្រជាទាំងនេះ។ ហេតុនេះហើយទើប បណ្ណសន្យារ៉ាប់រង អាយុជីវិតខ្នាតតូច និងអត្ថប្រយោជន៍ គ្រោះថ្នាក់ និងសុខភាព របស់ ហ្វតតេ ត្រូវបានបង្កើតឡើងដើម្បី ផ្ដល់ជូនការការពារផ្នែកហិរញ្ញវត្ថុដ៏សំខាន់ដល់គ្រួសារដែលមានប្រាក់ចំណូលទាប និងកសិករ។​ បណ្ណសន្យានេះ ផ្ដល់ការការពារ​ពីបញ្ហាសុខភាព ក៏ដូចជាគ្រោះថ្នាក់ ឬជំងឺ ដោយមានបុព្វលាភក្នុង​តម្លៃសមរម្យ។ ដោយមានបណ្ណសន្យានេះ លោកអ្នកអាចទទួលបានភាពស្ងប់ចិត្ត ដោយការទទួលបានការការពារផ្នែកសុខភាព។​​​

 

ស្វែងរកព័ត៌មានបន្ថែម ឬទាក់ទង (+855) 098 802 802 ថ្ងៃនេះ

អត្ថប្រយោជន៍

ដោយមានបណ្ណសន្យារ៉ាប់រងអាយុជីវិតខ្នាតតូច និងអត្ថប្រយោជន៍គ្រោះថ្នាក់ និងសុខភាព អ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

ការពារហិរញ្ញវត្ថុនាពេលអនាគតរបស់គ្រួសារអ្នក
បណ្ណនេះជួយកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុពីព្រឹត្តិការណ៍ដែលមិនបានមើលឃើញទុកជាមុន ដូចជាថ្លៃសេវានៃការព្យាបាលជំងឺ ឬគ្រោះថ្នាក់។
ទទួលបានការការពារ 24 ម៉ោង ទូទាំងពិភពលោក
បណ្ណនេះ នឹងធានាអ្នកក្នុងរយៈពេល 24 ម៉ោង ទូទាំងពិភពលោកចាប់ពីថ្ងៃដែលមានប្រសិទ្ធភាពដំបូងនៃសមាជិកធានារ៉ាប់រង។
ទទួលបានអត្ថប្រយោជន៍ពេលមានពិការភាពអចិន្ត្រៃយ៍
អត្ថប្រយោជន៍ត្រូវបានទូទាត់សងទៅអ្នក ប្រសិនបើអ្នកមានពិការភាពអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់
ផ្ដល់សំណងទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នកពេលអ្នកទទួលមរណភាព
អត្ថប្រយោជន៍ត្រូវបានទូទាត់ទៅអ្នកទទួលផល ប្រសិនបើអ្នកទទួលមរណភាពដោយសារតែគ្រោះថ្នាក់។
ការពារអ្នកពីបន្ទុកហិរញ្ញវត្ថុដែលចំណាយលើការវះកាត់
ផ្តល់អត្ថប្រយោជន៍សម្រាប់ថ្លៃវះកាត់ ប្រសិនបើម្ចាស់បណ្ណធ្លាក់ខ្លួនឈឺ ឬរងរបួស ហើយត្រូវការការវះកាត់
តើបណ្ណសន្យារ៉ាប់រងអាយុជីវិតខ្នាតតូច និងអត្ថប្រយោជន៍គ្រោះថ្នាក់ និងសុខភាពធានាទៅលើអ្វីខ្លះ?
មរណភាពដោយជំងឺ ឬធម្មជាតិ
មរណភាពដោយគ្រោថ្នាក់
ពិការភាពអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់
ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកព្យាបាលនៅមន្ទីពេទ្យ
ថ្លៃវះកាត់​
មរណភាពបណ្ដាលមកពីគភ៌ ឬការសម្រាលកូន


ត្រូវការជំនួយមែនទេ

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើង ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០២៣ ៨៨៥ ០៧៧ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅលោកអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ផលិតផលពាក់ព័ន្ធ