ជាមួយបណ្ណសន្យារ៉ាប់រងសុខភាពអន្តរជាតិ Medi+ យើងខ្ញុំផ្តល់ជូនជាកញ្ចប់អត្ថប្រយោជន៍រួមបញ្ចូលគ្នារវាងការចំណាយថ្លៃសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និង ការព្យាបាលជំងឺក្រៅ ដែលមានភាពបត់បែនសម្រាប់និយោជិកនីមួយៗ។ អ្នកអាចជ្រើសរើសកញ្ចប់ដែលសមស្របឥតខ្ចោះទៅតាមតម្រូវការ និងទំហំថវិការបស់អ្នក។ គម្រោង Medi+ មិនត្រឹមតែផ្តល់ការការពារក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ យើងក៏បានផ្តល់ការការពារនៅប្រទេសក្នុងតំបន់ផ្សេងៗដូចជា ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ឬទូទាំងអាស៊ីអាគ្នេយ៍រួមបញ្ចូលទាំងប្រទេសសឹង្ហបុរីផងដែរ។ អ្នកក៌អាចទទួលបានការការពារនៅបណ្តាប្រទេសផ្សេងៗដូចជា អាស៊ីប៉ាស៊ីហ្វិច ឬអន្តរជាតិទាំងមូលតាមតម្រូវការរបស់អ្នក។
អ្នកអាចជ្រើសរើសបន្ថែមទំហំអត្ថប្រយោជន៍គម្រោងទៅលើំមាតុភាព ការថែរក្សាសុខភាព ផ្នែកទន្តសាស្ត្រ ការថែទាំសុខភាពភ្នែក និងជំងឺដែលមានស្រាប់ (សម្រាប់គម្រោងមួយចំនួន) ដើម្បីទទួលបានកញ្ចប់មួយដែលផ្តល់ការការពារសម្រាប់អ្នកបានពេញលេញ។
ស្វែងរកពត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ។
ជាមួយ បណ្ណសន្យារ៉ាប់រងសុខភាពអន្តរជាតិ Medi+ ធ្វើឱ្យអ្នកមានភាពបត់បែន ក្នុងការជ្រើសរើសកញ្ចប់ដ៏ល្អឥតខ្ចោះ ដែលបំពេញតម្រូវការ និងសាកសមទៅនឹងថវិការបស់អ្នក។ អ្នកអាចជ្រើសរើសយកតែគម្រោងសម្រាប់ អ្នកជំងឺដែលតម្រូវឲ្យស្នាក់នៅមន្ទីពេទ្យ ឬក៏ជ្រើសរើសគម្រោងសម្រាប់ ការព្យាបាលតែនៅមន្ទីរពេទ្យ ឬក៏ជ្រើសរើសគម្រោងសម្រាប់ ការព្យាបាលទាំងនៅមន្ទីរពេទ្យ និង ការព្យាបាលជំងឺក្រៅ ដូច្នេះអ្នកអាចទៅគ្រប់ទីកន្លែងដែលអ្នកត្រូវការដោយមិនមានការព្រួយបារម្ភ។
ទឹកប្រាក់ធានារ៉ាប់រងរហូតដល់ ២,៥០០,០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ
|
មន្ទីរពេទ្យដៃគូជាង ៧៥០,០០០កន្លែងទូទាំងពិភពលោក
|
ការរ៉ាប់រងចំណាយសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
|
ការរ៉ាប់រងចំណាយតាមដានព្យាបាលពេលចេញពីមន្ទីរពេទ្យ
|
ជម្រើសបន្ថែមការរ៉ាប់រងទូទាំងពិភពលោក
|
ចំណាយលើការធ្វើដំណើរតាមយានយន្តសង្គ្រោះបន្ទាន់
|
ការរ៉ាប់រងលើសុខភាពផ្លូវចិត្ត និងជម្ងឺដែលមានស្រាប់
|
ការផ្តល់គម្រោងដែលអាចបត់បែនទៅតាមតម្រូវការរបស់អ្នក
|
ការទូទាត់ចំណាយដោយមិនចាំបាច់បង់ប្រាក់ជាមួយនឺងមន្ទីរពេទ្យដៃគូររបស់យើងខ្ញុំ
|
សេវាកម្មអ្នកមើលថែសុខភាពផ្ទាល់ ២៤ម៉ោង
|
កញ្ចប់រ៉ាប់រងបន្ថែមសម្រាប់មាតុភាព ការថែទាំសុខភាព ការថែទាំផ្នែកទន្តសាស្ត្រ និងសុខភាពភ្នែក
|
ក ប្រសិនបើអ្នកកំពុងស្វែងរកការព្យាបាលនៅក្នុងមន្ទីរពេទ្យដៃគូ សូមភ្ជាប់មកជាមួយនូវ៖
ខ ប្រសិនបើអ្នកកំពុងស្វែងរកការព្យាបាលក្រៅពីមន្ទីរពេទ្យដៃគូ សូមភ្ជាប់មកជាមួយនូវ៖