ការពារអាជីវកម្មរបស់លោកអ្នកនៅថ្ងៃនេះ ។

រាល់ការដឹកទំនិញនីមួយៗតែងប្រឈមមុខទៅនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលធ្វើដំណើរ ចាប់តាំងពីពេលចេញពីរោងចក្ររហូតពេលទៅដល់គោលដៅចុងក្រោយ ខណៈពេលដែលទំនិញទាំងនោះ ត្រូវបានដឹកតាមអាកាស តាមសមុទ្រ ឬតាមផ្លូវដែក/ផ្លូវថ្នល់ ឬ តាមរយៈមធ្យោបាយដឹកជញ្ជូនផ្សេងៗ។

 

ក្រុមហ៊ុនហ្វតតេ ផ្តល់ជូននូវការការពារដែលមានភាពបត់បែនបានទៅតាមតម្រូវការរបស់លោកអ្នក ប្រភេទទំនិញ គោលដៅ និងមធ្យោបាយដឹកជញ្ជូនរបស់លោកអ្នក។ ក្រុមការងារអ្នកជំនាញវាយតម្លៃហានិភ័យកំណត់បុព្វលាភលាភធានារ៉ាប់រងរបស់យើងខ្ញុំមានបទពិសោធន៍ច្រើន ហើយយើងខ្ញុំទទួលស្គាល់ថា អាជីវកម្មរបស់លោកអ្នកមានលក្ខណៈពិសេសរៀងៗខ្លួន។

 

បណ្ណសន្យារ៉ាប់រង ទំនិញក្នុងអំឡុងពេលនៃការដឹកជញ្ជូន របស់យើងខ្ញុំផ្តល់ជូននូវសំណងធានារ៉ាប់រងសម្រាប់ការខាតបង់ ឬខូចខាតដែលបណ្តាលមកពីបញ្ហាប្រឈមច្រើនប្រភេទ ក្នុងកំឡុងពេលដែលទំនិញរបស់លោកអ្នកកំពុងធ្វើដំណើរ ដូចជាអគ្គិភ័យ ចោរលួច ការផ្ទុះ នាវា ឬយានត្រូវបានជាប់គឿងលើច្រាំង ជាប់គឿងលើបាតទន្លេ ការលិចនាវា ការធ្លាក់ចេញពីនាវាដោយសាររលក ការក្រឡាប់យានដឹកទំនិញតាមផ្លូវគោក ឬការក្រឡាប់រថភ្លើង និងគ្រោះធម្មជាតិដូចជា ការរញ្ជូយដី ការផ្ទុះភ្នំភ្លើង ឬរន្ទះ ជាដើម។

 

 យើងមានបណ្តាញភ្នាក់ងារក្រុមហ៊ុន Lloyd ជាង២៦០ក្រុមហ៊ុន ទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ។ ពួកយើងផ្តល់សេវាកម្មទាន់ពេលវេលាសម្រាប់ការស៊ើបអង្កេតការទាមទារសំណងធានារ៉ាប់រង ពីជាង ១៧០ប្រទេសទូទាំងពិភពលោក។ ជំនាញ និងគរុកោសល្យរបស់ពួកគាត់ ផ្គួបផ្សំជាមួួយបទពិសោធន៍នៃការវាយតម្លៃហានិភ័យកំណត់បុព្វលាភលាភធានារ៉ាប់រងរបស់យើងខ្ញុំ នឹងផ្តល់ជូនលោកអ្នកនូវការធានារ៉ាប់រងមួយដែលល្អដាច់គេក្នុងទីផ្សារ ជាមួយនឹងសេវាកម្មនៃការទាមទារសំណងដែលគួរឲ្យទុកចិត្តបំផុត។

ស្វែងរកពត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ ។

 

តើបណ្ណសន្យារ៉ាប់រងទំនិញក្នុងអំឡុងពេលនៃការដឹកជញ្ជូនធានាលើអ្វីខ្លះ?

Forte’s Marine Cargo Insurance covers your cargo according to the Institute clauses used worldwide including Institute Cargo Clause A, Institute Cargo Clause B, and Institute Cargo Clause C for sea voyages and Institute Cargo Clause Air for air shipments.

 

You also can opt to extend your insurance for war and strike cover for sea shipments.


ត្រូវការជំនួយមែនទេ

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើង ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០២៣ ៨៨៥ ០៧៧ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅលោកអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ការទាមទារសំណងធានារ៉ាប់រង

ក្នុងករណីដែលមានការទាមទារសំណងធានារ៉ាប់រងណាមួយ៖

  • លោកអ្នកត្រូវផ្តល់ដំណឹងទៅកាន់ភ្នាក់ងារស៊ើបអង្កេតសំណងធានារ៉ាប់រងដែលមានបញ្ជាក់ឈ្មោះនៅលើបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកភ្លាម
  • ធ្វើការទាមទារសំណងភ្លាមៗពីក្រុមហ៊ុនដឹកជញ្ជូន អាជ្ញាធរកំពង់ផែ ឬអ្នកជាប់ពាក់ព័ន្ធផ្សេងៗទៀតសម្រាប់ទំនិញដែលបាត់បង់
  • លោកអ្នកមិនត្រូវផ្តល់បង្កាន់ដៃទទួលស្គាល់ទំនិញពេញលេញទេប្រសិនបើទំនិញស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់
  • ប្រសិនបើទំនិញត្រូវបានដឹកជញ្ជូនមកតាមរយៈកុងតឺន័រ លោកអ្នកត្រូវប្រាកដថាកុងតឺន័រ និងសោររបស់វាត្រូវបានត្រួតពិនិត្យភ្លាមៗដោយមន្ត្រីទទួលបន្ទុក ។
  • ប្រសិនបើកុងតឺន័រដែលដឹកជញ្ជូនមកដល់មានការខូចខាត ឬសោររបស់វាមានការខូចខាត ឬបាត់បង់ ឬជាសោរមួយផ្សេងពីសោរដែលបានបញ្ជាក់ក្នុងឯកសារដឹកជញ្ជូន លោកអ្នកត្រូវបញ្ជាក់ឲ្យច្បាស់ក្នុងបង្កាន់ដៃទទួលទំនិញ ហើយប្រមូលទុកនូវសោរដែលខូច ឬសោរដែលមិនប្រក្រតីនោះ សម្រាប់ការផ្ទៀងផ្ទាត់តាមក្រោយ។
  • ដាក់ពាក្យស្នើសុំការស៊ើបអង្កេតពីទំហំខូចខាតជាមួយក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងអ្នកតំណាងក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗទៀត ប្រសិនបើការខូចខាតទំនិញពិតជាជាក់លាក់ ហើយធ្វើការទាមទារសំណងពីក្រុមហ៊ុនទាំងនោះសម្រាប់ទំនិញដែលបាត់បង់ជាក់ស្តែង ឬការខូចខាតដែលបានរកឃើញពីការស៊ើបអង្កេតទំហំខូចខាតនោះ។
  • ជូនដំណឹងជាលាយល័ក្ខអក្សរទៅកាន់ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗទៀត ក្នុងរយៈពេល ៣ថ្ងៃបន្ទាប់ពីថ្ងៃទម្លាក់ទំនិញ។

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកយើងខ្ញុំតាមរយៈ (+៨៥៥) ០៩៥ ៥៥៥ ៣២៨ ឬទាក់ទងមកក្រុមការងាររបស់យើងតាមរយៈអ៊ីម៉ែល៖ claims_pem@forteinsurance.com ​។

ផលិតផលពាក់ព័ន្ធ