ការការពារប្រាក់ចំណេញរបស់លោកអ្នកពីការបាត់បង់ ដែលបណ្តាលមកពីការខូចខាតទ្រព្យសម្បត្តិមានសារៈសំខាន់ណាស់។
បណ្ណសន្យារ៉ាប់រងការបាត់បង់ប្រាក់ចំណេញដោយសារការខូចខាតទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនហ្វតតេ ផ្តល់ការការពារបន្ថែមមួយកម្រិតទៀត ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយដែលបណ្តាលមកពីការខាតបង់ហិរញ្ញវត្ថុ ក្នុងករណីដែលលោកអ្នកមិនអាចធ្វើអាជីវកម្មបានតាមធម្មតា នៅក្នុងលក្ខខណ្ឌមិនសមប្រកប ដូចជា គ្រោះអគ្គិភ័យ ឬ ទឹកជំនន់ជាដើម។
ស្វែងរកពត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ។
បណ្ណសន្យារ៉ាប់រងការបាត់បង់ប្រាក់ចំណេញដោយសារការខូចខាតទ្រព្យសម្បត្តិធ្វើការធានាលើចំណាយដែលលោកអ្នកត្រូវបង់ក្នុងអំឡុងពេលដំណើរការឡើងវិញនៃអាជីវកម្មរបស់លោកអ្នករហូតដល់អាជីវកម្មរបស់លោកអ្នកមានស្ថានភាពដូចមុនឧប្បត្តិហេតុដូចជា៖ កម្រៃនៃការជួលទីតាំង ប្រាក់ខែបុគ្គលិក និងថ្លៃចំណាយផ្សេងៗ ក៏ដូចជាការចំណាយបន្ថែមលើការជួលបុគ្គលិកបណ្តោះអាសន្ន និងឧបករណ៍ផ្សេងៗដើម្បីបន្តដំណើរការអាជីវកម្មរបស់លោកអ្នក។អាស្រ័យទៅលើលក្ខខណ្ឌ និងប្រភេទធុរកិច្ចរបស់លោកអ្នក។ លោកអ្នកអាចជ្រើសរើសការធានាណាមួយដូចខាងក្រោម បូកបន្ថែមនូវការធានាបន្ថែមទៅលើថ្លៃសេវាសវនករ។
ប្រាក់ចំណេញដុល
|
ប្រាក់ចំណូលដុល
|
ថ្លៃជួលដុល
|
ចំណូលសុទ្ធ
|
ប្រាក់ខែ
|
កំណើននៃចំណាយបន្ទុកការងារ
|
រយៈពេលសងសំណងធានារ៉ាប់រង (Indemnity Period) គឺអាស្រ័យលើស្ថានភាពនៃការខូចខាតទ្រព្យសម្បត្តិរបស់លោកអ្នក ដែលអាចមានរយៈពេល ច្រើនខែ ឬច្រើនឆ្នាំ ហើយក្រុមការងាររបស់យើងខ្ញុំ នឹងធ្វើការជាមួយលោកអ្នកដើម្បីកំណត់ 'រយៈពេលសងសំណងធានារ៉ាប់រង' ដែលសមរម្យមួយ។
សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ (៨៥៥)២៣ ៨៨៥ ០៧៧ ឬផ្ញើរសារមកកាន់អ៊ីម៉ែល claims@forteinsurance.com