ការពារខ្លួនលោកអ្នក និងក្រុមការងាររបស់លោកអ្នកពីការចំណាយដ៏ខ្ពស់សម្រាប់ការសម្រាកព្យាបាល និងការវះកាត់ ដោយចំណាយត្រឹមតែ ១២ សេនក្នុងមួយថ្ងៃប៉ុណ្ណោះ។បណ្ណសន្យារ៉ាប់រងសម្រាប់ការសម្រាក ព្យាបាល និងការវះកាត់ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន ហ្វតតេ ផ្តល់នូវការការពារចាប់ពីការពិគ្រោះព្យាបាលមុនពេលសម្រាកព្យាបាល ឬវះកាត់នៅមន្ទីរពេទ្យ រហូតដល់ការព្យាបាលក្រោយពេលសម្រាកព្យាបាល ឬវះកាត់នៅមន្ទីរពេទ្យ។ គម្រោងបណ្ណសន្យារ៉ាប់រងដ៏ទូលំទូលាយរបស់យើងខ្ញុំផ្តល់ការធានាលើតម្រូវការទាំងអស់របស់លោកអ្នក ក្នុងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការវះកាត់ ក្នុងករណីលោកអ្នកមានជំងឺ ឬរបួសពីគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយមិនចាំបាច់បង់ប្រាក់ជាមុនទៅឱ្យមន្ទីរពេទ្យឡើយ។
ស្វែងរកព័ត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ។
ថ្លៃវះកាត់ព្យាបាល
|
ការពិគ្រោះព្យាបាលជំងឺ
|
ការព្យាបាលបន្ទាន់ក្នុងអំឡុង ២៤ ម៉ោងបន្ទាប់ពីគ្រោះថ្នាក់
|
ការតាមដានព្យាបាលបន្ទាប់ពីចេញពីមន្ទីរពេទ្យ (៣០ថ្ងៃបន្ទាប់)
|
ថ្លៃបន្ទប់ និងអាហារពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ (រហូតដល់ ៩០ ថ្ងៃ)
|
ការសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់ធ្ងរ (រហូតដល់ ២០ ថ្ងៃ)
|
ការព្យាបាលក្រោយពេលសម្រាកព្យាបាល ឬវះកាត់នៅមន្ទីរពេទ្យ(រហូតដល់ ៩០ ថ្ងៃ)
|
ភាពងាយស្រួលរបស់លោកអ្នកគឺជាអត្ថិភាពចំបង។ កញ្ចប់បណ្ណសន្យារ៉ាប់រងនេះផ្តល់ការធានាលើរាល់ការចំណាយនៅក្នុងមន្ទីរពេទ្យ ប្រសិនបើលោកអ្នកត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារមានជំងឺ ឬគ្រោះថ្នាក់។ លើសពីនេះ លោកអ្នកមានអត្ថប្រយោជន៍ក្នុងការជ្រើសរើសមន្ទីរពេទ្យដៃគូរបស់យើងដែលឈានមុខគេនៅក្នុងប្រទេសសម្រាប់ទទួលសេវាកម្មថែទាំសុខភាពដ៏ប្រសើរបំផុត។ ក្រៅពីភាពងាយស្រួលក្នុងការជ្រើសរើសមន្ទីរពេទ្យដៃគូ លោកអ្នកក៏ទទួលបានការផ្តល់ជាសាច់ប្រាក់សម្រាប់ថ្លៃបន្ទប់ និងអាហារពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រមទាំងការផ្តល់ការធានាលើការព្យាបាលធ្មេញផងដែរ។
ការផ្តល់ការធានាលើធ្មេញ
|
មានភាពងាយស្រួលក្នុងការទាក់ទងទៅកាន់មន្ទីរពេទ្យ
|
យើងខ្ញុំក៏ផ្តល់ការធានាលើការព្យាបាលធ្មេញធម្មជាតិរឹងមាំល្អដែលខូចខាតបណ្តាលមកពីគ្រោះថ្នាក់ផងដែរ។
|
ទទួលសម្រាកព្យាបាលនៅមន្ទីរពេទ្យដៃគូដែលលោកអ្នកជ្រើសរើសដោយមិនចាំបាច់បង់ប្រាក់ជាមុនទៅឱ្យមន្ទីរពេទ្យឡើយ។
|
ទទួលបានការផ្តល់ជាសាច់ប្រាក់សម្រាប់ថ្លៃបន្ទប់ និងអាហារពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ
|
លោកអ្នកនឹងទទួលបានការទូទាត់ជាសាច់ប្រាក់សម្រាប់ថ្លៃបន្ទប់ និងអាហារពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប្រសិនបើលោកអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។
|