ការពារបុគ្គលិករបស់អ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង

ការកើតរឿងដែលនឹកស្មានមិនដល់ នៅកន្លែងធ្វើការជារឿងទូទៅមួយទៅហើយ។ ហេតុនេះហើយ យើងខ្ញុំនឹងនៅការពារលោកអ្នកនាពេលកើតឡើងណាមួយ។ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ នឹងជួយកាត់បន្ថយការបាត់បង់ និងការរំខានរបស់លោកអ្នក នយោជិកអ្នក និងអាជីវកម្មរបស់អ្នក ដោយផ្តល់នូវសំណងជាថវិកា និងសំណងលើការចំណាយថ្លៃព្យាបាលនានាក្នុងករណីអ្នក ឬក្រុមការងារជួបឧបទ្ទវហេតុណាមួយ។

ស្វែងរកពត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ ។

អត្ថប្រយោជន៍

ងាយស្រួលក្នុងការដាក់បញ្ចូលបុគ្គលិកថ្មី ឬការដកបុគ្គលិកចាស់ចេញក្នុងរយៈពេល ៣០ ទៅ ៩០ថ្ងៃ
ការចំណាយលើពិធីបុណ្យសព (សម្រាប់មរណភាពដែលមិនបណ្តាលមកពីគ្រោះថ្នាក់)
ការធានាបុព្វលាភរយៈពេល ៣០ថ្ងៃ (មានពេល ៣០ថ្ងៃដើម្បីបង់បុព្វលាភ)
អត្ថប្រយោជន៍បន្ថែមប្រសិនបើគ្មានការទាមទារសំណង
ទទួលបានការចំណាយលើផ្នែកវេជ្ជសាស្រ្តចំនួនត្រីគុណ
ករណីបាត់ខ្លួន​ និងរកឃើញវិញ
ពស់ចឹក ឬសត្វទិច
តើបណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គលជាក្រុមធានាលើអ្វីខ្លះ?

បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គលជាក្រុមរបស់ក្រុមហ៊ុន ហ្វតតេ ផ្តល់ការការពារទូទាំងប្រទេស និងពិភពលោកពីមរណភាពដោយឧបទ្ទវហេតុ ការរងរបួស និងពិការភាពជាអចិន្ត្រៃយ៍ (ទាំងក្នុងពេល និងក្រៅពេលធ្វើការ) ដល់នយោជិករបស់អ្នក។

គម្រោងនេះទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំក្នុងវិស័យនានា ហើយក្រុមការងារជំនាញយើងខ្ញុំរង់ចាំផ្តល់ការប្រឹក្សាដែលបត់បែន និងសមស្របតាមតម្រូវការចាំបាច់បំផុតរបស់ក្រុមការងារអ្នកមិនថានៅទីណាពេលណានោះឡើយ។

តម្លៃសមរម្យ
អត្ថប្រយោជន៍បន្ថែម
ការព្យាបាលនៅមន្ទីរពេទ្យក្នុងបណ្តាញ
ការការពារ ២៤ម៉ោង ទូទាំងពិភពលោក
សេវាកម្មផ្តល់សំណងដែលងាយស្រួល និងរហ័ស
មរណភាព ពិការភាពអចិន្ត្រៃយ៍ និងការចំណាយថ្លៃព្យាបាល
ការងាររដ្ឋបាលងាយស្រួល និងអ្នកចាំផ្តល់ការប្រឹក្សាសម្រាប់ក្រុមហ៊ុន
ការការពារសម្រាប់អ្នកដែលទទួលបានការធានារ៉ាប់រងរហូតដល់អាយុ ៦៥​ ឆ្នាំ
បណ្ណសន្យារ៉ាប់រងដែលទូលំទូលាយ និងមានជម្រើសអាចបត់បែនបានទៅតាមតម្រូវការរបស់អ្នក


ត្រូវការជំនួយមែនទេ

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើង ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០២៣ ៨៨៥ ០៧៧ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅលោកអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ទាមទារសំណង

ប្រសិនបើអ្នកចង់ទាមទារសំណង សូមទូរស័ព្ទទៅកាន់ ០២៣ ៩៩៥ ០៧៧ ឬក៏ផ្ញើសារទៅកាន់ info@forteinsurance.com 

ផលិតផលពាក់ព័ន្ធ