ការពារការវិនិយោគ និងទ្រព្យសម្បត្តិរបស់លោកអ្នកនៅថ្ងៃនេះ។

អាជីវកម្មរបស់លោកអ្នក តែងតែមានភាពស្មុគស្មាញនិងសំខាន់ជាងការរស់នៅជាធម្មតារបស់លោកអ្នក ។ ចំណង់ចំណូលចិត្តរបស់លោកអ្នក ជាកត្តាចំបងដែលធ្វើឱ្យសុបិន្តរបស់លោកអ្នក និងគ្រួសារលោកអ្នកក្លាយជាការពិត។

 

បណ្ណសន្យារ៉ាប់រង អគ្គិភ័យទ្រព្យសម្បត្តិ (អាជីវកម្ម) របស់ ក្រុមហ៊ុនហ្វតតេ ត្រូវបានរចនាឡើងដើម្បីការពារការវិនិយោគ និងទ្រព្យសម្បត្តិរបស់លោកអ្នក ពីការខូចខាតដោយសារភ្លើង រន្ទះ ការផ្ទុះ ទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះថ្នាក់ផ្សេងៗទៀតជាច្រើន។

ស្វែងរកព័ត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ។

អត្ថប្រយោជន៍

ប្រសិនបើអ្នកមានប្រព័ន្ធពន្លត់អគ្គិភ័យដូចខាងក្រោមនេះ អ្នកនឹងទទួលបាននូវការបញ្ចុះតម្លៃលើបុព្វលាភធានារ៉ាប់រងរបស់អ្នក៖

 

បណ្ណសន្យារ៉ាប់រង អគ្គិភ័យទ្រព្យសម្បត្តិផ្តល់នូវការការពារលើទ្រព្យសម្បត្តិរបស់អ្នកជាច្រើនដែលរួមមាន:

អគារ ជញ្ជាំង ក្លោងទ្វារ និងរបង
គ្រឿងសង្ហារិម គ្រឿងបរិក្ខារដែលបំពាក់ជាប់អគារ និង គ្រឿងបរិក្ខារក្នុងអគារផ្សេងៗ
គ្រឿងចក្រ គ្រឿងម៉ាស៊ីន ឧបករណ៍
សារពើភ័ណ្ឌ និងទំនិញក្នុងស្តុក
វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច និង ផលិតផលសម្រេច និងវត្ថុផ្សេងៗដែលត្រូវបានប្រើប្រាស់ក្នុងសង្វាក់ផលិតកម្ម
លើសពីនេះ អ្នកក៏មានទឹកប្រាក់រហូតដល់ ១០០ ដុល្លារអាមេរិកសម្រាប់ថ្លៃសេវាកម្មរបស់កងពន្លត់អគ្គិភ័យផងដែរ។
តើបណ្ណសន្យារ៉ាប់រងនេះ មានវិសាលភាពធានារ៉ាប់រងដូចម្តេចខ្លះ?

បណ្ណសន្យារ៉ាប់រង អគ្គិភ័យទ្រព្យសម្បត្តិ (អាជីវកម្ម) នឹងផ្តល់ការធានាសម្រាប់អាជីវកម្មរបស់អ្នក ពីគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ និងគ្រោះធម្មជាតិជាដើម រួមទាំង៖

P២ - ការខូចខាតដោយយន្តហោះ
P៣ - ការខូចខាតដោយរញ្ជួយផែនដី និង ការផ្ទុះភ្នំភ្លើង
P៤ - ការខូចខាតដោយការផ្ទុះ
P៥ - ការខូចខាតដោយទឹកជំនន់
P៦ - ការខូចខាតដោយការធ្លាក់ដុំព្រិល
P៧ - ការខូចខាតដោយរងផលប៉ះពាល់
P៨ - ការខូចខាតដោយបាតុកម្ម និងកូដកម្ម
P៩ - ការខូចខាតដោយផ្សែង
P១០ - ការខូចខាតដោយការឆេះដោយឯកឯង
P១១ - ការខូចខាតដោយការស្រុត និងបាក់ដី
P១២ - ការខូចខាតដោយអ្នកព្យាបាទនិងអ្នកបំផ្លាញ
P១៣ - ការខូចខាតដោយទឹក
P១៤ - ការខូចខាតដោយព្យុះ Hurricane, Cyclone, Typhoon


ត្រូវការជំនួយមែនទេ

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើង ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០២៣ ៨៨៥ ០៧៧ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅលោកអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ការទាមទារសំណងធានារ៉ាប់រង

ក្នុងករណីមានការទាមទារសំណងធានារ៉ាប់រង៖

  • សូមចាត់វិធានការគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយការបាត់បង់ ឬការខូចខាត រួចហើយ សូមជូនដំណឹងជាលាយលក្ខណ៍អក្សរមកកាន់យើងខ្ញុំឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
  • ក្នុងរយៈពេល ១៥ ថ្ងៃបន្ទាប់ពីការបាត់បង់ ឬខូចខាត សូមផ្ញើមកកាន់យើងខ្ញុំ នូវរាល់ឯកសារពាក់ព័ន្ធទាំងអស់ដើម្បីយើងខ្ញុំធ្វើការវាយតម្លៃការទាមទារសំណងធានារ៉ាប់រងរបស់លោកអ្នក រួមមាន៖ ព័ត៌មានលម្អិតការទាមទារសំណងធានារ៉ាប់រង គម្រោងប្លង់ លក្ខណៈបច្ចេកទេស សៀវភៅបញ្ជីរគណនេយ្យ ប័ណ្ណទូទាត់ វិក្កយបត្រ (ច្បាប់ដើម ឬថតចម្លង) ឯកសារ ភស្តុតាង និងព័ត៌មានទាក់ទងនឹងការទាមទារសំណងធានារ៉ាប់រង ប្រភពដើម និងមូលហេតុនៃការបាត់បង់ ឬការខូចខាត និងកាលៈទេសៈដែលការបាត់បង់ ឬការខូចខាតបានកើតឡើង ព្រមទាំងព័ត៌មានទាក់ទងនឹងការធានារ៉ាប់រងផ្សេងទៀតទាំងអស់ ប្រសិនបើមាន។

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកយើងខ្ញុំតាមរយៈ (+៨៥៥) ០៩៥ ៥៥៥ ៣២៨ ឬទាក់ទងមកក្រុមការងាររបស់យើងតាមរយៈអ៊ីមែល៖ claims_pem@forteinsurance.com ​។

ផលិតផលពាក់ព័ន្ធ