ស្វែងរកពត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ។
តើលោកអ្នកកំពុងស្វែងរកបណ្ណសន្យារ៉ាប់រងសុខភាព សម្រាប់និយោជិតរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជាមែនទេ? FigTree Blue ផ្តល់ជូនបុគ្គលិកជំនាញទាំងជនបរទេស និងជនជាតិខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជានូវបណ្ណសន្យារ៉ាប់រងគាំពារសុខភាពដែលមានតម្លៃសមរម្យ និងអត្ថប្រយោជន៍ច្រើន។
បណ្ណសន្យារ៉ាប់រងរបស់យើងខ្ញុំផ្តល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងនូវអត្ថប្រយោជន៍ជាច្រើន រួមមាន៖
បុព្វលាភដែលមានតម្លៃសមរម្យ
|
|
ទទួលបានអត្ថប្រយោជន៍ពិសេសនៃបណ្ណសន្យារ៉ាប់រងសុខភាពអន្តរជាតិដែលមានតម្លៃត្រឹមតែ ២៥០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ |
ការព្យាបាលជំងឺក្រៅ (មិនសម្រាកព្យាបាលនៅមន្ទីរពេទ្យ)
|
|
យើងខ្ញុំក៏ផ្តល់ការធានាការព្យាបាលជំងឺក្រៅ តាមតម្រូវការរបស់លោកអ្នកផងដែរ។ |
ការអនុម័តរហ័សសម្រាប់ការទូទាត់សំណង
|
|
FigTree Blue មានវត្តមានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា ដែលធានាថាការដាក់ពាក្យស្នើសុំទិញបណ្ណសន្យារ៉ាប់រង និងការដោះស្រាយសំណងធានារ៉ាប់រងរហ័សទាន់ចិត្ត និងមានភាពងាយស្រួល។ |
ការការពារទូទាំងពិភពលោក
|
|
ទទួលបានការការពារគ្រប់ទីកន្លែងដែលលោកអ្នកស្ថិតនៅលើពិភពលោកយើងនេះ មិនថានៅកន្លែងធ្វើការ នៅផ្ទះ ឬនៅថ្ងៃឈប់សម្រាកទេ គឺការពារ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៣៦៥ ថ្ងៃក្នុងមួយឆ្នាំ នៅពេលណាដែលអ្នកត្រូវការវា។ |
ការបញ្ជូនបន្ទាន់តាមគោលការណ៍វេជ្ជសាស្ត្រ
|
|
FigTree Blue ផ្តល់ការធានាលើថ្លៃបញ្ជូនបន្ទាន់តាមគោលការណ៍វេជ្ជសាស្ត្រទៅកាន់កន្លែងព្យាបាលដែលនៅជិតបំផុត រួមទាំងថ្លៃធ្វើដំណើរសម្រាប់សេវាអមដំណើរ ដូច្នេះអ្នកអាចទទួលបានការព្យាបាល និងជំនួយដែលលោកអ្នកត្រូវការ។ |
សូមទាក់ទងមកកាន់សេវាជំនួយ ២៤ ម៉ោងរបស់យើងខ្ញុំ ដែលមាននៅលើកាតសមាជិករបស់លោកអ្នក។ ក្រុមការងាររបស់យើងខ្ញុំនឹងរៀបចំការសម្រាកព្យាបាលនៅមន្ទីរពេទ្យ រថយន្តគិលានសង្គ្រោះបន្ទាន់ និងការបញ្ជូនបន្ទាន់តាមគោលការណ៍វេជ្ជសាស្ត្រទៅតាមស្ថានភាពចាំបាច់នៃជំងឺ ឬរបួស។