ការពារអាជីវកម្មអ្នកថ្ងៃនេះ ។

ការប្រព្រឹត្តសកម្មភាពមិនស្មោះត្រង់នៅកន្លែងធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនជាហានិភ័យមួយដែលគ្រប់ធុរកិច្ចតែងជួបប្រទះ។ សកម្មភាពទាំងនេះអាចបណ្តាលឲ្យក្រុមហ៊ុនបាត់បង់ប្រាក់កាក់ ផលិតផល និងទ្រព្យសកម្មផ្សេងៗទៀត។ ថ្វីត្បិតតែក្រុមហ៊ុនស្ទើរតែទាំងអស់មានវិធានការគ្រប់គ្រាន់ដើម្បីធានាបានការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពល្អជាងគេ តែការជ្រើសរើសនេះមិនមែនល្អឥតខ្ចោះទេ ហើយកំហុសអាច និងតែងកើតមានម្តងម្កាល រីឯនយោជិកដែលអ្នកទុកចិត្តអាចក្លាយជាអ្នកដែលបង្កគ្រោះថ្នាក់ដល់ក្រុមហ៊ុនអ្នកទៅវិញនៅទីបញ្ចប់តាមរយៈការកឹបកេង និងក្លែងបន្លំ។

 

ជាមួយនឹងការរីកចម្រើនលូតលាស់នៃបច្ចេកវិទ្យាក្នុងការប្រើប្រាស់ទិន្នន័យអេឡិចត្រូនិក និងយន្តការផ្ទេរទ្រព្យសកម្ម ក្រុមហ៊ុនត្រូវធ្វើការជាមួយប្រាក់ ផលិតផល ឬទ្រព្យសកម្មផ្សេងៗជារៀងរាល់ថ្ងៃ ហើយត្រូវប្រឈមមុខនឹងការខាតបង់ហិរញ្ញវត្ថុយ៉ាងធំដោយសារសកម្មភាពក្លែងបន្លំ មិនស្មោះត្រង់ដែលនយោជិករបស់ពួកគាត់បានប្រព្រឹត្ត។

 

ការពារក្រុមហ៊ុនអ្នកពីការប្រឈម និងការខាតបង់ពីបញ្ហាទាំងអស់នេះជាមួយនឹង បណ្ណសន្យារ៉ាប់រង ភាពស្មោះត្រង់របស់បុគ្គលិករបស់ក្រុមហ៊ុន ហ្វតតេ ដែលផ្តល់នូវការការពារស្របទៅតាមតម្រូវការរបស់អ្នក ពីការធានាលើបុគ្គល និងការធានាទៅតាមឋានានុក្រមការងារ។

ស្វែងរកពត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ។

 

តើបណ្ណសន្យារ៉ាប់រង ភាពស្មោះត្រង់របស់បុគ្គលិកធានាលើអ្វីខ្លះ?

បណ្ណសន្យារ៉ាប់រង ភាពស្មោះត្រង់របស់បុគ្គលិកផ្តល់ការការពារពីការខាតបង់ដោយសារសកម្មភាពដែលបានប្រព្រឺត្តដោយនយោជិករបស់អ្នកដើម្បកេងចំណេញផ្នែកហិរញ្ញវត្ថុមិនត្រឹមត្រូវរបស់ពួកគេ។ គម្រោងនេះផ្តល់ជូនសំណងរហូតដល់កម្រិតដែលបានធានាទៅលើនយោជិកនីមួយៗដែលបានធានា។ អត្ថប្រយោជន៍រួមមានដូចជា៖ 

ការធានាបុគ្គល
ការធានាជាក្រុម
ការធានាលើចលនវត្ថុ
ការធានាតាមឋានានុក្រមការងារ


ត្រូវការជំនួយមែនទេ

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើង ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០២៣ ៨៨៥ ០៧៧ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅលោកអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ទាមទារសំណង

សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ (៨៥៥)២៣ ៨៨៥ ០៧៧ ឬផ្ញើរសារតាមរយៈអ៊ីម៉ែល claims@forteinsurance.com 

ផលិតផលពាក់ព័ន្ធ