គម្រោងដំឡើងគ្រឿងចក្រ ទាមទារនូវធនធាន ពេលវេលា និងការងារជាច្រើនរហូតដល់កិច្ចការនោះទទួលបានជោគជ័យ។ គ្រោះថ្នាក់ ឬអំពើធ្វេសប្រហែសណាមួយអាចធ្វើអោយគម្រោងនោះត្រូវបានផ្អាកជាបណ្តោះអាសន្ន ឬត្រូវភាគីទីបី ប្តឹងផ្តល់ទាមទារសំណងពីសំណាក់ភាគីពាក់ព័ន្ធ។
រក្សាសន្តិភាពផ្លូវចិត្តរបស់លោកអ្នកជាមួយបណ្ណសន្យារ៉ាប់រងហានិភ័យនៃការដំឡើងគ្រឿងចក្រ។ បណ្ណសន្យារ៉ាប់រងនេះ អាចទិញបានរួមគ្នា ឬដោយឡែកពីគ្នា ដោយម្ចាស់គម្រោង អ្នកម៉ៅការ ឬអ្នកម៉ៅការបន្ត។ បណ្ណសន្យារ៉ាប់រងនេះ ផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ទ្រព្យសម្បត្តិ និងមនុស្សដែលពាក់ព័ន្ធនឹងគម្រោង រាប់ចាប់តាំងពីពេលដែលសម្ភារៈ ឬគ្រឿងម៉ាស៊ីនដែលត្រូវដំឡើងទៅដល់ការដ្ឋាន រហូតដល់ពេលដែលគម្រោងត្រូវបានបញ្ចប់។
ស្វែងរកព័ត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ ។
ផ្តល់ការធានារ៉ាប់រងលើហានិភ័យជាច្រើន ដើម្បីការពារគម្រោងរបស់លោកអ្នក ក្នុងអំឡុងពេលសាងសង់ ឬអំឡុងពេលដំឡើងគ្រឿងចក្រនៃកិច្ចសន្យារ។ បណ្ណសន្យារ៉ាប់រងនេះការពារទៅនឹង៖
ផ្នែកទី១៖ ការខូចខាតទ្រព្យសម្បត្តិ
|
|
បណ្ណសន្យារ៉ាប់រងហានិភ័យនៃការដំឡើងគ្រឿងចក្រ ផ្តល់ការធានារ៉ាប់រងលើហានិភ័យជាច្រើន ដើម្បីការពារគម្រោងរបស់លោកអ្នក ក្នុងអំឡុងពេលដំឡើងគ្រឿងចក្រនៃកិច្ចសន្យារ។ បណ្ណសន្យារ៉ាប់រងនេះការពារទៅនឹង៖ |
ផ្នែកទី២៖ ភារៈទទួលខុសត្រូវលើតតីយជន (ជនទីបី)
|
|
ផ្នែកនេះផ្តល់ការធានាលើភារៈទទួលខុសត្រូវតាមច្បាប់ទៅលើរបួសរូបរាងកាយ និង/ឬ ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិដោយចៃដន្យរបស់អ្នកដទៃក្រៅពីនិយោជិតនៃម្ចាស់គម្រោង ឬ អ្នកម៉ៅការ ដែលកើតឡើងក្នុងការដ្ឋាន ក្នុងអំឡុងពេលដំឡើងគ្រឿងចក្រនោះ។ |
In the event of any event or claim, please:
For further queries, give us a call at (+855) 095 555 328 or reach out to our team at Email: claims_pem@forteinsurance.com