បណ្ណសន្យារ៉ាប់រងសុខភាពបុគ្គលិកជាគម្រោងធានារ៉ាប់រងសុខភាពដ៏ទូលំទូលាយមួយដែលងាយស្រួលក្នុងការកែប្រែ និងបត់បែនបាន សម្រាប់ក្រុមហ៊ុនដែលមាននិយោជិតយ៉ាងតិច ៣នាក់។ បណ្ណសន្យារ៉ាប់រងសុខភាពបុគ្គលិកត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ទាំងនិយោជិតខ្មែរ និងបរទេស ដោយផ្តល់អត្ថប្រយោជន៍យ៉ាងពិសេស ជាមួយនឹងការការពារទាំងគ្រោះថ្នាក់ និងជំងឺផ្សេងៗ។
ស្វែងរកព័ត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ ។
បណ្ណសន្យារ៉ាប់រងថែទាំសុខភាពបុគ្គលិករបស់ក្រុមហ៊ុន ហ្វតតេ ផ្តល់នូវការធានារ៉ាប់រងយ៉ាងទូលំទូលាយសម្រាប់នយោជិករបស់អ្នក ដោយរួមបញ្ចូលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការវះកាត់ ការព្យាបាលត្រូវសម្រាកពេទ្យ និងមិនសម្រាកពេទ្យ ក៏ដូចជាអត្ថប្រយោជន៍បន្ទាប់បន្សំផ្សេងៗទៀតក្នុងករណីមានគ្រោះថ្នាក់ និងជម្ងឺផ្សេងៗ។
សេវាទូរស័ព្ទ ២៤/៧ ជាមួយអ្នកប្រឹក្សាអាចនិយាយបានច្រើនភាសា
|
ការទូទាត់ដោយផ្ទាល់ជាមួយមន្ទីរពេទ្យ និងគ្លីនិកដៃគូ (អ្នកត្រូវបានធានារ៉ាប់រងមិនចាំបាច់បង់ប្រាក់នៅមន្ទីរពេទ្យ និងគ្លីនិកដៃគូ)
|
ទទួលយកសេវាកម្មដ៏មានទំនុកចិត្តនៅមន្ទីរពេទ្យ និងគ្លីនិកដៃគូសាកល ២៤ម៉ោង ក្នុងមួយថ្ងៃ
|
អាចធានាដល់ក្រុមគ្រួសារ (ដូចជាប្ដីប្រពន្ធ និងកូនរបស់បុគ្គលិក)
|
ជម្រើសអត្ថប្រយោជន៍បន្ថែមរួមមាន មាតុភាព សុខភាពមាត់ធ្មេញ ពិការភាពអចិន្រ្ដៃយ៍ និងមរណភាព
|
ការធ្វើបច្ចុប្បន្នភាពក្នុងពេលវេលាជាក់ស្តែងអំពីដំណើរការនៃការទាមទារសំណង
|
កាតបញ្ជាក់សមាជិកភាពផ្ទាល់ខ្លួន របាយការណ៍ការទាមទារសំណងប្រចាំត្រីមាស សេវាកម្មអប់រំ និងវគ្គបណ្តុះបណ្តាលអំពីផលិតផល
|
ការទាមទារសំណងរបស់បណ្ណសន្យារ៉ាប់រងថែទាំសុខភាពបុគ្គលិក គឺត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុន South Asia Services Co. Ltd។ សូមអានឯកសារនីតិវិធីក្នុងការទាមទារសំណង ។