ការពារអាជីវកម្មរបស់លោកអ្នកនៅថ្ងៃនេះ។

ក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ធុរកិច្ចធំតូចទាំងអស់ពឹងផ្អែកលើឧបករណ៍អេឡិចត្រូនិកសម្រាប់ដំណើរការប្រចាំថ្ងៃ និងការរីកលូតលាស់។ ទោះបីជាការខូចខាតសម្ភារៈជាហានិភ័យមួយពិត តែអ្នកអាចមានទំនុកចិត្តថាអ្នកអាចជំនះឧបសគ្គនេះ និងស្រោចស្រង់ការខាតបង់នានាត្រលប់មកវិញ ជាមួយនឹងបណ្ណសន្យារ៉ាប់រងហានិភ័យនៃបរិក្ខារអេឡិចត្រូនិករបស់ក្រុមហ៊ុន ហ្វតតេ។ បណ្ណសន្យារ៉ាប់រងនេះត្រូវបានរចនាឡើងយ៉ាងទូលំទូលាយ សម្រាប់ការធានាលើម៉ាស៊ីន និងឧបករណ៍អេឡិចត្រូនិកនៅក្នុងវិស័យនានាដូចជា ព័ត៌មានវិទ្យា ទូរគមនាគមន៍ ធនាគារ មន្ទីរពេទ្យ។ល។

ស្វែងរកព័ត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ។

អត្ថប្រយោជន៍

ទោះបីជាការខូចខាតគ្រឿងបរិក្ខារអេឡិចត្រូនិក ឬការចំណាយលើការងារបន្ថែម យើងខ្ញុំមានកញ្ចប់នៃការធានារ៉ាប់រងដែលស័ក្តិសមសម្រាប់លោកអ្នក៖

ការខូចខាតគ្រឿងបរិក្ខារអេឡិចត្រូនិក
ការធានារ៉ាប់រងលើការបាត់បង់ ឬខូចខាតម៉ាស៊ីន និងឧបករណ៍អេឡិចត្រូនិកដោយចៃដន្យ និងមិនអាចដឹងទុកមុនដែលបណ្តាលមកពីមូលហេតុណាមួយដែលមិនត្រូវបានលើកលែងក្នុងលក្ខខណ្ឌរបស់បណ្ណសន្យារ៉ាប់រង។ សំណងធានារ៉ាប់រងនឹងត្រូវបានធ្វើឡើងតាមរយៈជួសជុល ឬការផ្លាស់ប្តូរឧបករណ៍ និងម៉ាស៊ីនដែលខូចខាត។
ប្រព័ន្ធដំណើរការទិន្នន័យ
ការធានារ៉ាប់រងលើរាល់ការបាត់បង់ ឬខូចខាតប្រព័ន្ធដំណើរការទិន្នន័យ ដោយចៃដន្យ និងមិនអាចដឹងទុកមុននៅពេលដែលប្រព័ន្ធដំណើរការទិន្នន័យនេះស្ថិតនៅក្នុងទីតាំងដែលបានធានារ៉ាប់រង។ យើងខ្ញុំនឹងធ្វើសំណងធានារ៉ាប់រងទៅលើថ្លៃជួសជុល ឬផ្លាស់ប្តូរប្រព័ន្ធដំណើរការទិន្នន័យដែលបានខូចខាត និងថ្លៃចំណាយក្នុងការបញ្ចូលទិន្នន័យមានដែលបានបាត់បង់នោះមកវិញ។
កំណើនចំណាយនៃបន្ទុកការងារ
ប្រសិនបើម៉ាស៊ីន និងឧបករណ៍អេឡិចត្រូនិកទទួលរងនូវការបាត់បង់ ឬខូចខាត ដែលបណ្តាលឱ្យមានការប៉ះពាល់ដល់ប្រតិបត្តិការនៃឧបករណ៍ដំណើរការទិន្នន័យ (EDP) យើងខ្ញុំនឹងផ្តល់សំណងរ៉ាប់រងបន្ថែមសម្រាប់ការចំណាយលើការជួលឧបករណ៍រងជំនួសសម្រាប់រយៈពេល១២ខែ។
តើបណ្ណសន្យារ៉ាប់រងហានិភ័យនៃបរិក្ខារអេឡិចត្រូនិចអាចផ្តល់ការធាធានារ៉ាប់រងលើឧបករណ៍អេឡិចត្រូនិកប្រភេទណាខ្លះ?

បណ្ណសន្យារ៉ាប់រងនេះអាចផ្តល់ការធានារ៉ាប់រងលើឧបករណ៍អេឡិចត្រូនិកមួយចំនួនដូចខាងក្រោម៖

ឧបករណ៍ដំណើរការទិន្នន័យ (EDP) និងឧបករណ៍ការិយាល័យ
ឧបករណ៍ទំនាក់ទំនង និងវិទ្យុ
ឧបករណ៍ឧស្សាហកម្មក្រាហ្វិក
ឧបករណ៍ផ្សព្វផ្សាយ និងទូរទស្សន៍
ប្រព័ន្ធរោទិ៍ប្រកាសអាសន្នផ្តល់សញ្ញា និងសារកោះហៅ
កុំព្យូទ័រយួរដៃ និងកុំព្យូទ័រទូទៅដែលប្រើក្នុងវិស័យអាជីវកម្ម
ឧបករណ៍អេឡិចត្រូនិកជាច្រើនទៀត


ត្រូវការជំនួយមែនទេ

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើង ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០២៣ ៨៨៥ ០៧៧ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅលោកអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ការទាមទារសំណងធានារ៉ាប់រង

សូមធ្វើតាមជំហានងាយស្រួលខាងក្រោមនេះ ដើម្បីធ្វើការទាមទារសំណងធានារ៉ាប់រង

  • សូមជូនដំណឹងមកយើងខ្ញុំភ្លាមៗតាមរយៈទូរស័ព្ទ ០៩៥ ៥៥៥ ៣២៨ ដោយផ្តល់ព័ត៌មានលម្អិតអំពីលក្ខណៈ និងកម្រិតនៃការបាត់បង់ ឬខូចខាត។
  • សូមព្យាយាមធ្វើគ្រប់វិធី ដែលលោកអ្នកអាមធ្វើបាន ដើម្បីកាត់បន្ថយការបាត់បង់ ឬខូចខាតដែលអាចមានបន្តទៀត ឲ្យស្ថិតនៅកម្រិតតិចបំផុងតាមដែលអាចធ្វើទៅបាន។
  • សូមរក្សាទុកនូវផ្នែកណាមួយនៃទ្រព្យសម្បត្តិដែលរងការខូចខាត សម្រាប់ការត្រួតពិនិត្យនៅពេលក្រោយ ប្រសិនបើចាំបាច់។
  • សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីដែលការបាត់បង់ ឬខូចខាតរបស់លោកអ្នកបណ្តាលមកពីចោរកម្ម ឬការលួចប្លន់។

សូមផ្តល់ព័ត៌មាន និងឯកសារជាភស្តុតាងទាំងអស់មកកាន់យើងខ្ញុំក្នុងរយៈពេល ១៤ថ្ងៃ បន្ទាប់ពីហេតុការណ៍បានកើតឡើង។

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកយើងខ្ញុំតាមរយៈ +៨៥៥ ៩៥ ៥៥៥ ៣២៨ ឬទាក់ទងមកក្រុមការងាររបស់យើងតាមរយៈអ៊ីម៉ែល claims_pem@forteinsurance.com ​។

ផលិតផលពាក់ព័ន្ធ