ការពារខ្លួនអ្នក និងគម្រោងរបស់លោកអ្នកនៅថ្ងៃនេះ។

គម្រោងសាងសង់ ទាមទារនូវធនធាន ពេលវេលា និងការងារជាច្រើនរហូតដល់កិច្ចការនោះទទួលបានជោគជ័យ។ គ្រោះថ្នាក់ ឬអំពើធ្វេសប្រហែសណាមួយអាចធ្វើអោយគម្រោងនោះត្រូវបានផ្អាកជាបណ្តោះអាសន្ន ឬត្រូវភាគីទីបី​ ប្តឹង​ផ្តល់ទាមទារសំណងពីសំណាក់ភាគីពាក់ព័ន្ធ។

រក្សាសន្តិភាពផ្លូវចិត្តរបស់លោកអ្នកជាមួយបណ្ណសន្យារ៉ាប់រងហានិភ័យនៃការសាងសង់របស់ក្រុមហ៊ុនហ្វតតេ។ បណ្ណសន្យារ៉ាប់រងនេះ អាចទិញបានរួមគ្នា ឬដោយឡែកពីគ្នា ដោយម្ចាស់គម្រោង ក្រុមហ៊ុនម៉ៅការ ឬក្រុមហ៊ុនម៉ៅការបន្ត។ ការធានារ៉ាប់រងនេះ ផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ទ្រព្យសម្បត្តិ និងមនុស្សដែលពាក់ព័ន្ធនឹងគម្រោង រាប់ចាប់តាំងពីពេលដែលសម្ភារៈសំណង់ទៅដល់ការដ្ឋាន រហូតដល់ពេលដែលគម្រោងត្រូវបានបញ្ចប់។

ស្វែងរកព័ត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ ។

អត្ថប្រយោជន៍

ផ្តល់ការធានារ៉ាប់រងលើហានិភ័យជាច្រើន ដើម្បីការពារគម្រោងរបស់លោកអ្នក ក្នុងអំឡុងពេលសាងសង់ នៃកិច្ចសន្យារ។ បណ្ណសន្យារ៉ាប់រងនេះការពារទៅនឹង៖

ផ្នែកទី១៖ ការខូចខាតទ្រព្យសម្បត្តិ៖
ផ្នែកនេះផ្តល់ការធានាលើការងារក្នុងកិច្ចសន្យា រាប់បញ្ចូលទាំងសម្ភារៈ ប្រាក់ឈ្នួល ការដឹកជញ្ជូន ពន្ធគយ ថ្លៃឈ្នួល និងសម្ភារៈ ឬរបស់របរដែលផ្តល់ដោយម្ចាស់គម្រោង។ អ្នកម៉ៅការក៏មានជម្រើស បន្ថែមផងដែរ សម្រាប់ការធានារ៉ាប់រងទៅលើគ្រឿងចក្រ គ្រឿងម៉ាស៊ីន និងបរិក្ខារសំណង់ដែលត្រូវបានប្រើប្រាស់សម្រាប់គម្រោងនេះ។
ផ្នែកទី២៖ ភារៈទទួលខុសត្រូវលើតតីយជន (ជនទីបី)
ផ្នែកនេះផ្តល់ការធានាលើភារៈទទួលខុសត្រូវតាមច្បាប់ទៅលើរបួសរូបរាងកាយ និង/ឬ ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិដោយចៃដន្យរបស់អ្នកដទៃក្រៅពីនិយោជិតនៃម្ចាស់គម្រោង ឬ អ្នកម៉ៅការ ដែលកើតឡើងក្នុងការដ្ឋាន ក្នុងអំឡុងពេលសាងសង់នោះ។


ត្រូវការជំនួយមែនទេ

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើង ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០២៣ ៨៨៥ ០៧៧ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅលោកអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ការទាមទារសំណងធានារ៉ាប់រង

នៅក្នុងករណីដែលមានព្រឹត្តិការណ៍ណាមួយឬការទាមទារសំណងធានារ៉ាប់រងណាមួយកើតឡើង សូម៖

  • ធ្វើការផ្តល់ដំណឹងមកពួកយើងជាបន្ទាន់តាមរយៈទូរស័ព្ទ និងផ្តល់ព័ត៌មានលម្អិតពីសភាព និងទំហំនៃការខាតបង់ ឬខូចខាត
  • ចាត់វិធានការដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយទំហំនៃការខាតបង់ ឬខូចខាត
  • រក្សាការពារផ្នែកដែលរងការខូចខាត សម្រាប់ការវាយតម្លៃ ប្រសិនបើចាំបាច់
  • ផ្តល់ដំណឹងទៅអាជ្ញាធរ ក្នុងករណីដែលការបាត់បង់ ឬខូចខាតនេះបណ្តាលមកពីចោរកម្មឬចោរគាស់
  • ផ្តល់ព័ត៌មាន និងភស្តុតាងឯកសារទាំងអស់មកយើងខ្ញុំ ក្នុងអឡុងពេល១៤ថ្ងៃក្រោយថ្ងៃកើតហេតុ។

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកយើងខ្ញុំតាមរយៈ (+៨៥៥) ០៩៥ ៥៥៥ ៣២៨ ឬទាក់ទងមកក្រុមការងាររបស់យើងតាមរយៈអ៊ីម៉ែល៖ claims_pem@forteinsurance.com ​។

ផលិតផលពាក់ព័ន្ធ