អាជីវកម្មរបស់អ្នកត្រូវការពេលវេលា និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីភាពលូតលាស់។ ដូច្នេះខណៈពេលដែលអ្នកផ្តោតលើអាជីវកម្មស្នូលរបស់អ្នកហើយទុកឲ្យយើងជាអ្នកខ្វល់ខ្វាយពីយានយន្តរបស់អ្នកវិញ ដើម្បីធានាបានថាមិនមានភាពរាំងស្ទះលើអាជីវកម្មលោកអ្នក។
បណ្ណសន្យារ៉ាប់រងរថយន្តអាជីវកម្ម គឺជាគម្រោងធានារ៉ាប់រងមួយដែលធានាលើយានយន្តដែលប្រើប្រាស់សម្រាប់បម្រើក្នុងអាជីវកម្មរបស់លោកអ្នកដូចជារថយន្ដទូទៅ រថយន្ដដឹកទំនិញ និងរថយន្ដដឹកអ្នកដំណើរជាដើម។ គម្រោងធានារ៉ាប់រងយានយន្តរបស់ក្រុមហ៊ុន ហ្វតតេ ជួយការពារការវិនិយោគរបស់អ្នកក្នុងករណីមានគ្រោះថ្នាក់ ចោរកម្ម ឬអគ្គីភ័យជាដើម។
ក្រុមការងារឆ្លើយតបបន្ទាន់២៤/៧ RED team គឺជាក្រុមដោះស្រាយនិងសម្របសម្រួលលើករណីគ្រោះថ្នាក់ចរាចរណ៍ជូនអតិថិជន ភ្លាមៗទៅលើករណីគ្រោះថ្នាក់ចរាចរណ៍ជាមួយការព្រឹក្សាផ្នែកច្បាប់និងសំណងហិរញ្ញវត្ថុ។ ប្រសិនបើលោកអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យណាមួយ សូមធ្វើការទាក់ទងមកកាន់លេខទូរស័ព្ទដែលបម្រើសេវាកម្ម២៤ម៉ោង ០២៣ ៨៨៨ ០៨០ ឬ ០៧៨ ៣៣៦ ៩៩៩ សម្រាប់ជំនួយការទូទាំងប្រទេស។ យើងធានាថា ក្រុមការងារ RED Team នឹងទៅជួយលោកអ្នកអោយបានលឿនបំផុត ប្រសិនជាលោកអ្នកស្ថិតនៅក្នុងតំបន់ដែលបានកំណត់ដូចជា ក្រុងភ្នំពេញ សៀមរាប បាត់ដំបង កំពង់ស្ពឺ ព្រះសីហនុ និងកំពង់ចាម។
ក្រុមការងារ RED Team បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធានាជូនលោកអ្នកនូវការមើលថែយ៉ាងយកចិត្តទុកដាក់ក្រោយស្ថានភាពគ្រោះថ្នាក់បានកើតឡើង។ សេវាកម្មទាំងនោះរួមមាន៖
Find out more - call (+855) 023 885 077 today.
ការបញ្ចុះតំលៃពិសេស
|
ការបញ្ចុះតំលៃចំពោះករណីមិនធ្លាប់បង្ករគ្រោះថ្នាក់
|
សេវាកម្មជួសជុលដែលអាចជឿទុកចិត្តបាន
|
ការធានាលើកញ្ចក់យានយន្ត
|
ការឆ្លើយតប២៤ម៉ោង លើ២៤ម៉ោងពីក្រុមការងារ RED Team
|
ការបង្ករបួសស្នាម / ពិការភាពអចិន្ត្រៃយ៍ / មរណភាពទៅលើភាគីទីបី
|
ការខូចខាតលើទ្រព្យសម្បត្តិរបស់ភាគីទីបី
|
សេវាកម្មផ្នែកច្បាប់
|
ការខូចខាតយានយន្តដែលបានធានា (គម្រោង Comprehensive)
|
ចោរកម្ម (គម្រោង Comprehensive)
|
គ្រោះថ្នាក់ចំពោះអ្នកបើកបរ(ពិការភាពអចិន្ត្រៃយ៍ / មរណភាព) (បន្ថែម)
|
គ្រោះថ្នាក់ចំពោះអ្នករួមដំណើរ (បន្ថែម)
|
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើង ក្រុមការងារ RED Teamនឹងស្នើសុំឲលោកអ្នកផ្តល់នៅព័ត៌មានខ្លះៗដូចជា៖
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ +855 23 885 077 ឬតាមរយៈអ៊ីម៉ែល info@forteinsurance.com ។