បណ្ណសន្យារ៉ាប់រងអាកាសចរណ៍ ជាការធានារ៉ាប់រងដែលលើសពីការធានារ៉ាប់រងលើយន្តហោះ អ្នកដំណើរ និងអ្នកបម្រើការលើយន្តហោះ។ ការធានារ៉ាប់រងនេះមានការធានារ៉ាប់រងលើពាណិជ្ជកម្មពាក់ព័ន្ធមួយចំនួន ដូចជាអាកាសយានដ្ឋាន ប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍ អ្នកផ្តល់សេវាទូទៅក្នុងវិស័យអាកាសចរណ៍ ប្រតិបត្តិករឧទ្ធម្ភាគចក្រ ប្រតិបត្តិករដ្រូន និង ពាណិជ្ជកម្មជាច្រើនផ្សេងៗទៀត ។
ទម្រង់នៃការធានារ៉ាប់រងអាកាសចរណ៍របស់ក្រុមហ៊ុនហ្វតតេរួមមាន៖
ក្រុមការងារទទួលបន្ទុកធានារ៉ាប់រងអាកាសចរណ៍របស់យើងខ្ញុំ ធ្វើការយ៉ាងជិតស្និទ្ធិជាមួយភ្នាក់ងារធានារ៉ាប់រងនៃ ក្រុមហ៊ុនឡយដ៍(Lloyds) ដើម្បីស្របតាមបច្ចុប្បន្នភាពនៃនិន្នាការសកល។ នៅពេលដែលលោកអ្នកហោះហើរប្រកបដោយទំនុកចិត្ត យើងខ្ញុំអាចផ្តល់ជូនលោកអ្នកនូវដំណោះស្រាយដ៏ទូលំទូលាយជាច្រើនប្រភេទ ទៅតាមតម្រូវការរបស់លោកអ្នក ក៏ដូចជាតម្រូវការឬលក្ខខណ្ឌផ្នែកច្បាប់នៃអាជ្ញាធរអាកាសចរណ៍ផងដែរ ។
ស្វែងរកពត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ ។
យើងខ្ញុំផ្តល់ជូននូវការធានារ៉ាប់រងនិងអត្ថប្រយោជន៍ដូចមានរៀបរាប់ខាងក្រោម សម្រាប់ទីផ្សារអាកាសចរណ៍ទូទៅ រួមមាន៖ ក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន ប្រតិបត្តិករឧទ្ធម្ភាគចក្រ និងប្រព័ន្ធអាកាសយានដែលគ្មានមនុស្សបើក ដូចជាដ្រូនដែលត្រូវបានគេប្រើក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្មជាដើម។
ការបាត់បង់ ឬខូចខាតតួ និង គ្រឿងបន្លាស់យន្តហោះ
|
ភារៈទទួលខុសត្រូវតាមច្បាប់លើតតីយជន រួមទាំងការខូចខាតទ្រព្យសម្បត្តិ និងរបួសរាងកាយ
|
ការធានារ៉ាប់រងលើ កម្រិតមិនទូទាត់សំណង នៃបណ្ណសន្យារ៉ាប់រងតួយន្តហោះ
|
ការបាត់បង់ ឬខូចខាតតួ និង គ្រឿងបន្លាស់យន្តហោះដោយសារសង្គ្រាម
|
ភារៈទទួលខុសត្រូវតាមច្បាប់លើតតីយជន ដោយសារសង្គ្រាម
|
គ្រោះថ្នាក់បុគ្គលសម្រាប់សមាជិកនាវិក និងអ្នកបើកយន្តហោះអំឡុងពេលហោះហើរ
|
ការចំណាយបន្ថែមសម្រាប់ទំនាក់ទំនងសាធារណៈ
|
ការចំណាយបន្ថែមសម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ នៅពេលដែលយន្តហោះបានបាត់ខ្លួន
|
ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង និងក្រុមហ៊ុនមេធាវី ដែលត្រូវបានតែងតាំង
|
ការធានារ៉ាប់រងបន្ថែមជាច្រើនទៀត ដែលអាចរកបាននៅលើទីផ្សារសកល។
|
ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង និងក្រុមហ៊ុនមេធាវី ដែលមានបទពិសោធន៍ក្នុងវិស័យធានារ៉ាប់រងអាកាចរណ៍ត្រូវបានតែងតាំងទុកជាមុន ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង ដែលធ្វើឱ្យដំណើរការនៃការទាមទារសំណងធានារ៉ាប់រងមានភាពរហ័ស ប្រកបដោយប្រសិទ្ធិភាព និងប្រកបដោយវិជ្ជាជីវៈ។
លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងមកយើងខ្ញុំជាបន្ទាន់ នោះក្រុមការងារទទួលបន្ទុកសំណងធានារ៉ាប់រង នឹងទំនាក់ទំនងភ្លាមៗទៅកាន់ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង និងក្រុមហ៊ុនមេធាវីដែលត្រូវបានតែងតាំងនោះ ភ្លាមៗដូចគ្នា។
សូមចងចាំថា លោកអ្នកមិនត្រូវសារភាពពីទំនួលខុសត្រូវ ឫធ្វើការសន្យាណាមួយឡើយ ប្រសិនបើពុំមានការយល់ព្រមជាលាយល័ក្ខអក្សរពីយើងខ្ញុំជាមុនទេនោះ។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកយើងខ្ញុំតាមរយៈ (+៨៥៥) ០៩៥ ៥៥៥ ៣២៨ ឬទាក់ទងមកក្រុមការងាររបស់យើងតាមរយៈអ៊ីម៉ែល៖ claims_pem@forteinsurance.com ។