លោក ព្រូ ស៊ីថន ជាអគ្គនាយក នៃ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍
លោក ស៊ីថន គឺជាអ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកដឹកនាំដទៃដែលបានត្រួសត្រាយផ្លូវសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិតកាលពីឆ្នាំ២០១២ នៅពេលដែលលោកចាប់ផ្តើមការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងតួនាទីជា នាយកប្រតិបត្តិផ្នែកច្បាប់ រួចបន្តជានាយកប្រតិបត្តិ ផ្នែកចែកចាយតាមដៃគូធនាគារ។ លោកក៏ត្រូវបានគេចាត់ទុកថា ជាបុគ្គលដែលមានការទទួលស្គាល់ច្រើន ក្នុងសហគមន៍សេវាកម្មហិរញ្ញវត្ថុទាំងមូលផងដែរ ដោយសារតែភាពសកម្មរបស់លោកក្នុងការចែករំលែកបទពិសោធន៍ ល្អៗ ទៅកាន់មនុស្សជំនាន់ក្រោយ និងលើកកម្ពស់ការយល់ដឹងអំពីការធានារ៉ាប់រងរបស់ប្រជាជនទូទៅ។ លើសពីនេះ លោកជាថ្នាក់ដឹកនាំឈានមុខដែលចូលរួមលើកកម្ពស់វិស័យធានារ៉ាប់រងមួយនេះ កំឡុងពេលដែលលោកកំពុងបម្រើការងារជាប្រធានគណៈកម្មាធិការអប់រំ នៅសមាគមធានារ៉ាប់រងកម្ពុជាផងដែរ។
ក្រៅពីនោះ លោកបានទទួលពានរង្វាន់ Young Leader of the Year ពី Asia Insurance Review និង 40 Under 40 សម្រាប់ Asia’s Outstanding Legal Professionals ពី Asian Legal Business ។ កាលពីឆ្នាំ 2020 លោកស៊ីថន ក៏ត្រូវបានព្រះមហាក្សត្រ ទ្រង់ព្រះប្រទានគ្រឿងឥស្សរិយយស ថ្នាក់ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ។
លោក ហុង ប៊ុនហួ ជានាយកប្រតិបត្តិហរិញ្ញវត្ថុ និងជាលេខាធិការផ្នែកសាជីវកម្ម នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ។
ជាមួយនឹងបទពិសោធន៍ជាង ១៦ ឆ្នាំ នៅក្នុងវិស័យធានារ៉ាប់រង បច្ចុប្បន្នលោកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ-គណនេយ្យ ផ្នែកធនធានមនុស្ស-រដ្ឋបាល និងផ្នែកពត៌មានវិទ្យា ព្រមទាំងផ្នែក គណនាវាយតម្លៃហានិភ័យធានារ៉ាប់រង និងការវិនិយោគ នៃអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ ។ លោកបាន ចាប់ផ្តើមការងារជាមួយក្រុមហ៊ុន ហ្វតតេ នៅក្នុងឆ្នាំ ២០០៦ ជាជំនួយការរដ្ឋបាល បន្ទាប់ មក លោកត្រូវបានផ្ទេរទៅផ្នែកហិរញ្ញវត្ថុ និងត្រូវបានតម្លើងតំណែងជាអ្នកគ្រប់គ្រងនៅក្នុងផ្នែក ហិរញ្ញវត្ថុ និងគណនេយ្យជាបន្តបន្ទាប់ មុនពេលដែលលោកចូលរួមក្រុមស្នូលក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ហ្វតតេ ម៉ាយក្រូអ៉ិនសួរ៉ិនស៍ និងជានាយកនាយកដ្ឋានហិរញ្ញវត្ថុ ធនធានមនុស្ស និងរដ្ឋបាល ។ លោកក៏បានដើរតួយ៉ាងសំខាន់ផងដែរក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ កាលពីឆ្នាំ២០១៩ដោយបានវិវត្តន៍ពីអាជិវកម្មធានារ៉ាប់រងខ្នាតតូច ។
លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យន័រតុន និង បរិញ្ញបត្រ ផ្នែកគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ព្រមទាំងសញ្ញាបត្រផ្នែកច្បាប់ពាណិជ្ជកម្មកម្ពុជា និងពន្ធដារពីសាលា CamEd Business School ។ បច្ចុប្បន្នគាត់កំពុងបន្តការសិក្សា ACCA Qualification ផងដែរ។
លី សំណាង ជានាយកផ្នែកប្រតិបត្តិការក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតហ្វតតេ ឡាយហ្វ៏
លោក លី សំណាង ជាអ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកជំនាញបរទេសជាច្រើនដែលបានចូលរួមកសាងក្រុមហ៊ុន PRUDENTIAL (Cambodia) នៅឆ្នាំ២០១២ និង AIA (Cambodia) នៅឆ្នាំ២០១៦។ ក្រោមការគ្រប់គ្រងរបស់គាត់ គាត់បានបង្កើតបានប្រត្តិបត្តិការយ៉ាងរឹងមាំដ៏មានប្រសិទ្ធភាពដោយចាប់ផ្តើមពីចំនុចសូន្យរហូតដល់មានស្ថេរភាពលំនឹងល្អ។ គាត់ក៏មានការតាំងចិត្តខ្ពស់សំរាប់ផ្តល់បទពិសោធន៏ល្អបំផុតជូនប្រជាជនកម្ពុជា។
មុនពេលចូលក្នុងវិស័យធានារ៉ាប់រង គាត់បានចាប់ផ្តើមការងារជាវេជ្ជបណ្ឌិតរយៈពេល២ឆ្នាំ និងបន្តជា Assistant Manager of WALGREEN Pharmacy (USA) រយៈពេល៣ឆ្នាំ ។ នៅឆ្នាំ២០១២ គាត់បានចូលរួមជាមួយក្រុមហ៊ុន PRUDENTIAL (Cambodia) ជាប្រធានរយៈពេលជិត៥ឆ្នាំ (២ឆ្នាំបម្រើការនៅប្រទេសវៀតណាម ក្រុងហូជីមីង និង ហានូយ និង ជិត៣ឆ្នាំក្នុងប្រទេសកម្ពុជា) ផ្តោតសំខាន់ទៅលើ ដំណើរការប្រត្តិបត្តការនិងផលិតផលធានារ៉ាប់រងជីវិត។ បន្ទាប់មកក្នុងឆ្នាំ២០១៦ គាត់បានផ្លាស់មកចូលរួមជាមួយ AIA (Cambodia) និងចំណាយរយៈពេល៧ឆ្នាំក្នុងតំណែង Head of New Business, Underwriting & Claim និង បានបំពេញការងារនៅប្រទេស Malaysia អស់រយៈពេលជាច្រើនខែមុនពេលត្រលប់មកប្រទេសកម្ពុជាវិញ។ ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់របស់គាត់បានធ្វើអោយក្រុមហ៊ុន AIA (Cambodia) ផ្នែកប្រត្តិបត្តការបានធ្វើការអភិវឌ្ឌខ្លួនយ៉ាងឆាប់រហ័សគួរអោយកត់សំគាល់និងបានផ្តល់ការយកចិត្តទុកដាក់បំផុតចំពោះអតិថិជនយ៉ាងខ្លាំង។
រយៈពេលបំពេញការងារកន្លងមក គាត់បានទទួលបទពិសោធន៏ជាច្រើនពីក្រុមហ៊ុនផ្សេងៗនិងពីប្រទេសផ្សេងៗដូចជា៖ USA, Vietnam & Malaysia & Cambodia បន្ថែមលើសពីនោះ គាត់បានបញ្ចប់សញ្ញាប័ត្រផ្នែក វេជ្ជបណ្ឌិត និង អាជីវកម្ម។ លើសពីនោះទៅទៀត គាត់បានទទួលស្គាល់ជា Chief of Underwriting and Chief of Claim នៅឆ្នាំ២០១៧ ពីស្ថាប័ន Singapore & Hong Kong ។
លោក លឹម លីហួរ ជានាយកប្រតិបត្តិគ្រប់គ្រងទីប្រឹក្សានៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៏
លោក លីហួរ ជាថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលមានបទពិសោធន៍ផ្នែកចែកចាយចំនួន ២១ ឆ្នាំ ៖ ជិត១០ឆ្នាំក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងជាង១០ឆ្នាំនៅក្នុងវិស័យផ្សេងៗដូចជា FMCG, ថ្នាំជក់ និងសៀវភៅអាន។ មុនបម្រើការនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ លោកគឺជានាយកផែនការយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍នៃអាជីវកម្មនៅក្នុងនាយកដ្ឋានចែកចាយភាពជាដៃគូរបស់ក្រុមហ៊ុន AIA Cambodia ។ ក្រោមការគ្រប់គ្រងរបស់លោកលីហួរ គាត់បានផ្តល់យុទ្ធសាស្ត្រសម្រាប់នាយកផ្នែកលក់តាមធនាគារទាំងអស់ជាពិសេស ធនាគារកម្ពុជាសាធារណ(Cambodia Public Bank) និងធនាគារព្រីនស៍(Prince Bank) ហើយលោកក៏បានជំរុញ និងដឹកនាំអាជីវកម្មដោយផ្ទាល់ជាមួយដៃគូមួយទៀតគឺ ប្រៃសណីយ៍កម្ពុជា ដោយបានសម្រួច ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងខាងក្នុង និងខាងក្រៅ។ លោក លីហួរ ក៏ធ្លាប់ជានាយកជាន់ខ្ពស់ផ្នែក ប៊ែងការសួរិន(Bancassurance) នៅក្រុមហ៊ុន Manulife Cambodia ផងដែរ។ លោក លីហួរ បានដឹកនាំភាពជាដៃគូជាមួយធនាគារស្ថាបនា(Sathapana Bank)តាំងពីដំបូង ហើយ ធនាគារស្ថាបនាក្លាយជាធនាគារ ដែលមានបុព្វលាភខ្ពស់ចំនួនពីរឆ្នាំជាប់គ្នា នៅឆ្នាំ២០២០ និង២០២១។ គាត់បានកសាងទំនាក់ទំនងយ៉ាងរឹងមាំជាមួយដៃគូធនាគារ និងបុគ្គលិកសំខាន់ៗ ហើយគាត់បានកសាងក្រុមការងាររបស់គាត់ចាប់ពី ១នាក់ ដល់ជាង ២០០នាក់ ក្នុងរយៈពេល៥ឆ្នាំ។ មុនពេលផ្លាស់ទៅផ្នែក Bancassurance លោក លីហួរ បានធ្វើការនៅក្នុងនាយកដ្ឋានទីប្រឹក្សា ដោយមានភារកិច្ចដូចជា ការដឹកនាំភាពជាដៃគូជាមួយធនាគារឯកទេសវីង(Wing Specialized Bank) និងទទួលបន្ទុកផ្នែកលក់ Group Life & បង្កើតSatellite Office អស់រយៈពេលជិត ២ ឆ្នាំ។
កញ្ញា អ៊ា យ៉េងគាង ជានាយិកាផ្នែកអាជីវកម្មធានារ៉ាប់រងជាក្រុមនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតហ្វតតេឡាយហ្វ៍។
កញ្ញាបានចាប់ផ្តើមជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ តាំងពីឆ្នាំ២០១៩ តួនាទីជាប្រធានផ្នែកលក់ធានារ៉ាប់រងជាក្រុម ហើយបានជួយដឹកនាំផ្នែកលក់បណ្ណសន្យាគាំពារអាយុជីវិតជាក្រុមអោយបានរីកចំរើននិងជួយជំរុញការបន្តប្រើប្រាស់បណ្ណសន្យាគាំពារអាយុជីវិតជាក្រុមពីមួយឆ្នាំទៅមួយឆ្នាំតាមរយះការផ្តល់សេវាអតិថិជនប្រកបដោយបទពិសោធន៍ល្អពីសំណាក់អតិថិជនដៃគូ។ តាមរយះបទពិសោធន៍ជាក់ស្តែងទាំងនេះបានពង្រឹងនូវជំនាញនិងការយល់ដឹងដែលចាំបាច់ដើម្បីដឹកនាំអាជីវកម្មជាក្រុមឆ្ពោះទៅកាន់កម្រិតជោគជ័យបន្ថែមទៀត។ នាងទទួលបានសញ្ញាបត្រ MBA លើជំនានគ្រប់គ្រងធុរកិច្ចពីសកលវិទ្យាល័យជាតិគ្រប់គ្រង។
ជាមួយនឹងបទពិសោធន៍ជាង១១ឆ្នាំនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ៨ឆ្នាំនៅក្នុងអាជីវកម្មសាជីវកម្ម យ៉េងគាងបានជួយជំរុញមូលដ្ឋានគ្រឹះផ្នែកលក់សាជីវកម្មដ៍រឺងមុំា បង្កើនបណ្តាញចែកចាយដ៏រឹងមុំាដែលសមស្របតាមតំរូវការក្នុងស្រុករួមមានក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល បុគ្គលិក ថ្នាក់គ្រប់គ្រងតាមរយះបណ្តាញចែកចាយ បណ្ណសន្យាគាំពារជាក្រុម ក៏ដូចជាប្រភពផ្សេងៗទៀតនៃដៃគូរសក្កដានុពល។
Ms. Vichra Vou is the Head of Bancassurance Partnership at Forte Life Assurance.
Ms. Vichra Vou is a talented professional who has a rich background in the financial industry. She dedicated seven years of her career to Manulife in Bancassurance Partnership, where she excelled in developing sales teams and driving strong performance. During her tenure, she established successful partnerships with ANZ Royal Bank and ABA Bank, showcasing her ability to collaborate across various institutions. In 2020, she transitioned into the business sector, leveraging her expertise as a sales consultant, coach, and trainer to further expand her impact and contribute to the growth of business
Ms. Vichra is an accomplished professional with extensive experience in the insurance industry. She currently serves as the Head of Bancassurance Partnership at Forte Assurance, overseeing the strategic development and management of partnerships with various banks to drive business growth. With a strong background in insurance and a proven track record of delivering results, Ms. Vichra is known for her ability to cultivate successful collaborations and create innovative insurance solutions. She is dedicated to enhancing customer experience and ensuring the long-term success of Forte Assurance in the competitive bancassurance landscape. She dedicated seven years of her career to Manulife in Bancassurance Partnership, where she excelled in developing sales teams and driving strong performance. During her tenure, she established successful partnerships with ANZ Royal Bank and ABA Bank, showcasing her ability to collaborate across various institutions. In 2016 she won the award star of excellence to Toronto Canada which is the highest award for the company. She transitioned into the business sector, leveraging her expertise as a sales consultant, coach, and trainer to further expand her impact and contribute to the growth of business in 2020.
ទៅខាងលើគេ