លោក Charles Cheo គឺប្រធានគណៈប្រតិបត្តិ ហ្វតតេ គ្រុប ។ លោក Charles បានបម្រើការ និងអភិវឌ្ឍឧស្សាហកម្មធានារ៉ាប់រងអស់រយៈពេលជាង ២០ ឆ្នាំមកហើយ បន្ទាប់ពីបង្កើតក្រុមហ៊ុន ហ្វតតេ នៅកម្ពុជាក្នុងឆ្នាំ ១៩៩៩ ។ គាត់មានតួនាទីជាច្រើននៅក្រុមហ៊ុន ហ្វតតេ ដែលថ្មីៗនេះលោកក៏ជាប្រធានគណៈប្រតិបត្តិ ហ្វតតេ គ្រុប ដែលគាត់មានតួនាទីសំខាន់ក្នុងការធ្វើឱ្យក្រុមហ៊ុន ហ្វតតេ ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅកម្ពុជា និងផ្តួចផ្តើមការពង្រីកទៅអាស៊ីអាគ្នេយ៍ផងដែរ។
លោក Charles ទទួលបានបរិញ្ញាបត្រផ្នែកទំនាក់ទំនងពីសាកលវិទ្យាល័យ Boston និងជាសមាជិកនៃវិទ្យាស្ថានធានារ៉ាប់រង Chartered នៃចក្រភពអង់គ្លេស ។
Guido Meyerhans គឺជាអនុប្រធានគណៈប្រតិបត្តិនៃ ហ្វតតេ គ្រុប ។
លោក Guido គឺជាទីប្រឹក្សាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់អាជីវកម្មក្នុងតំបន់របស់ ហ្វតតេ ហើយមានបទពិសោធន៍សាជីវកម្មជាង ២៥ ឆ្នាំនៅក្នុងផ្នែកហិរញ្ញវត្ថុ ដូចជា៖ ប្រឹក្សាផ្នែកគ្រប់គ្រង និងឧស្សាហកម្មពត៌មានវិទ្យា ។ ដោយចាប់ផ្តើមដំណើរអាជីពរបស់គាត់នៅក្នុងក្រុមហ៊ុន Goldman Sachs និង McKinsey គាត់បានបង្កើត និងលក់ធានារ៉ាប់រងផ្នែកបច្ចេកវិទ្យាដោយជោគជ័យ ហើយបច្ចុប្បន្នកំពុងកាន់តំណែងក្រុមប្រឹក្សាភិបាល និងប្រឹក្សានៅក្នុងផ្នែកហិរញ្ញវត្ថុ និងពត៌មានវិទ្យា ។
លោក Guido បានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីសាលាធុរកិច្ច INSEAD ប្រទេសបារាំង និង MSc ផ្នែកវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស (ETH) ។
លោក យក់ ចំរើនឬទ្ធិ គឺជាប្រធានអគ្គនាយកប្រតិបត្តិ នៃ ហ្វតតេ គ្រុប។ លោក ចំរើនឬទ្ធិ បានចាប់ផ្ដើមអាជីពរបស់ខ្លួននៅ ហ្វតតេ ចាប់តាំងពីឆ្នាំ 1999 ក្នុងនាមជាប្រធានផ្នែកប្រតិបត្តិការ ហើយបានរីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈតួនាទីផ្នែកវាយតម្លៃហានិភ័យ និងយុទ្ធសាស្ត្រផ្សេងៗ។ លោកបានបម្រើការជាអ្នកគ្រប់គ្រងទូទៅពីឆ្នាំ 2001 ដល់ឆ្នាំ 2014 បន្ទាប់មកជានាយកគ្រប់គ្រងពីឆ្នាំ 2015 ដល់ឆ្នាំ 2020 ដែលលោកមានទំនួលខុសត្រូវលើប្រតិបត្តិការ និងត្រួតពិនិត្យការរីកលូតលាស់ប្រកបដោយជោគជ័យនៃអាជីវកម្ម។ លោកក៏បានបម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ ហ្វតតេ ចាប់តាំងពីឆ្នាំ 2001។
លោក ចំរើនឬទ្ធិ មានបទពិសោធន៍ជាង 30 ឆ្នាំក្នុងវិស័យធានារ៉ាប់រង និងការគ្រប់គ្រងហានិភ័យ។ លោកធ្លាប់ជានិស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ហើយលោកក៏ជាសហការីនៃវិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ីផងដែរ។
លោក ពិន និរន្ត ជានាយកប្រតិបត្តិនៃនាយកដ្ឋានហិរញ្ញវត្ថុរបស់ ហ្វតតេ គ្រុប ។ លោកគឺជាអ្នកដឹកនាំ និងគ្រប់គ្រងមុខងារហិរញ្ញវត្ថុទាំងអស់របស់ក្រុមហ៊ុន ហ្វតតេ ។ ឈានទៅដល់ការតែងតាំងរបស់គាត់ គាត់បានទទួលបទពិសោធន៍លើតួនាទីជាច្រើននៅក្រុមហ៊ុន ហ្វតតេ អស់រយៈពេល ១២ ឆ្នាំកន្លងមកក្នុងនាមជាជំនួយការអ្នកគ្រប់គ្រងទូទៅ និងលេខាធិការសាជីវកម្ម ព្រមទាំងជំនួយការអនុប្រធានផ្នែកហិរញ្ញវត្ថុ និងជាមន្ត្រីជាន់ខ្ពស់នៃអង្គភាពខ្សែបន្ទាត់ឯកទេសផងដែរ ។
លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិអូស្ត្រាលី បរិញ្ញាបត្កិត្តិយសផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (ជំនាញ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងអចលនទ្រព្យ) ពីសាកលវិទ្យាល័យជាតិសិង្ហបុរី ព្រមទាំងសញ្ញាបត្រជាន់ខ្ពស់ផ្នែកធានារ៉ាប់រងពីវិទ្យាស្ថានធានារ៉ាប់រង Chartered នៃចក្រភពអង់គ្លេស (Charted Insurer) ផងដែរ ។ លោកក៏ជាបេក្ខជន CFA Level III ពីវិទ្យាស្ថាន Chartered Financial Analyst Institute ។
លោកស្រី Hazel គឺជានាយិកាប្រតិបត្តិផ្នែកអាជីវកម្ម ហ្វតតេគ្រុប/ នាយិការងប្រធានអគ្គនាយកប្រតិបតិ្ត ហ្វតតេគ្រុប ដែលគ្រប់គ្រង និងដឹកនាំការអភិវឌ្ឍន៍អាជីវកម្ម ។
លោកស្រីមានបទពិសោធន៍ជាង ៣៥ ឆ្នាំ ទាំងផ្នែកធានារ៉ាប់រងទូទៅ និងអាយុជីវិត ព្រមទាំងឧស្សាហកម្មនាំចូល-នាំចេញក្នុងប្រទេសកម្ពុជា និងប្រទេសចិនទៀតផង ។ លោកស្រីបានចូលរួមជាមួយក្រុមហ៊ុន ហ្វតតេ ក្នុងឆ្នាំ ២០០៣ ក្នុងនាមជានាយិកាប្រតិបត្តិនៃនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្ម ហើយត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងផ្សេងៗ ខណៈដែលលោកស្រីក៏ជាអ្នកដឹកនាំអាជីវកម្មដ៍រីកចម្រើនរបស់ ហ្វតតេ ផងដែរ ។
លោកស្រីក៏ទទួលបានសញ្ញាប័ត្រពី Chartered Insurer និងមានសញ្ញាប័ត្រជាន់ខ្ពស់ផ្នែកធានារ៉ាប់រង (ACII) ពីវិទ្យាស្ថានធានារ៉ាប់រង Chartered (CII) ចក្រភពអង់គ្លេស ព្រមទាំងពានរង្វាន់ Associateship (AMII) ពីវិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ី ។ លោកស្រីក៏ទទួលបានសញ្ញាប័ត្រផ្នែកធានារ៉ាប់រង (ជំនាញទីផ្សារ) ពីវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ច Zheng Zhou និងសញ្ញាប័ត្រអក្សរសាស្ត្រចិនពីសាកលវិទ្យាល័យ Zheng Zhou ប្រទេសចិនផងដែរ ។
Sokkagna started her career with Forte in 2004 and has held various management positions over the years, implementing business strategies and optimizing the organization’s operational capabilities. She is one of the key personnel that has contributed to the development and growth of the company by setting up strong accounting and finance functions, overseeing regulatory reporting and tax compliance, assisting in business plan development and strategy implementation. Prior to joining Forte, she worked in roles related to accounts and taxation at KPMG and Dah Ah International & Construction Cambodia.
Sokkagna holds a Master of Arts in English from Norton University and Bachelor of Business Administration in Accounting from National University of Management on scholarship from the Ministry of Education. She also holds various professional qualifications such as Diploma of Cambodian Business Law and Diploma in Cambodian Tax from Cambodia’s CamEd Business School. She is also recognized by Cambodia’s General Department of Taxation as a qualified tax agent and Ministry of Commerce as a qualified business registration agent. She is currently pursuing ACCA qualification.
Chenda Keo is Group Head of Human Resources of Forte. Chenda has been leading and managing all HR functions under Forte Group since joining Forte in April 2022. She has gained a wealth of experience in the banking and insurance industry for more than 15 years. She has worked in various senior management roles in Hong Leong Bank, including Deputy CEO, as well as leading recruitment and sales at ANZ Royal Bank and HR in Maybank.
Chenda holds a Bachelor’s in International Business from the Institute of Foreign Languages (IFL), as well as a Master’s Degree in Human Resources Management from Pannasastra University of Cambodia (PUC), Cambodia.
Jeremy Ng is Chief Technology Officer of Forte Group. Jeremy is responsible for the strategy and execution of technological roadmaps as well as overseeing the management of physical and personnel technology infrastructure. Spearheading IT leadership and innovation, Jeremy is dedicated to diversifying the technology portfolio to deliver optimal business value to the organization.
Jeremy joined Forte in 2017 and previously served as Head of Innovation.
លោក នី លីហួង ជាប្រធាននាយកផ្នែកធានារ៉ាប់រងខ្នាតតូច និង កសិកម្ម។ លោកមានបទពិសោធន៍ជាង ១៦ឆ្នាំ ក្នុងវិស័យធានារ៉ាប់រង ចាប់តាំងពីលោកចូលបម្រើការងារក្នុងក្រុមហ៊ុនហ្វតតេកាលពីឆ្នាំ២០០៦ ជាបុគ្គលិកបណ្តុះបណ្តាល បន្តមកលោកបានអភិវឌ្ឍន៍ខ្លួនក្នុងតួនាទីជាច្រើន ពីជំនួយការអ្នកគ្រប់គ្រង នៃនាយកដ្ឋានអ្នកគ្រប់គ្រង ផ្នែកសុខភាព និងគ្រោះថ្នាក់ និងជាប្រធានផ្នែក ធានារ៉ាប់រងខ្នាតតូច និងធានារ៉ាប់រងលើដំណាំកសិកម្ម មុនពេលលោកក្លាយជាអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចហ្វតតេ។
លោក លីហួង បានបញ្ចប់ថ្នាក់អនុបណ្ឌិតពាណិជ្ជកម្ម ផ្នែកហិរញ្ញវត្ថុ ពី Charles Sturt University ប្រទេសអូស្ត្រាលី និង សញ្ញាបត្រ (ACII) និង Chartered Insurer status and Associateship of Malaysian Insurance Institute (AMII) ។ លោក បានទទួលអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ហើយថ្មីៗនេះលោកទទួលបាន Fellow Certification ពី Life Office Management Association (LOMA) នៃសហរដ្ឋអាមេរិក ផងដែរ។
ទៅខាងលើគេ