ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍

យើងអភិវឌ្ឍ និងលើកទឹកចិត្តដល់ក្រុមរបស់យើងឱ្យទទួលបានជោគជ័យ 

 

ធនធានមនុស្សស្ថិតនៅចំកណ្តាលនៃអ្វីដែលយើងធ្វើនៅ ហ្វតតេ។ យើងជឿថាយើងជោគជ័យកើតឡើង នៅពេលដែលធនធានមនុស្សរបស់យើងជោគជ័យ។ គោលបំណងរបស់យើងគឺពង្រឹងសមត្ថភាពផ្ទាល់ខ្លួនរបស់ក្រុមការងារយើងតាមរយៈការអភិវឌ្ឍជំនាញ ការពង្រឹងគោលការណ៍ និងវប្បធម៌ការងារដែលឈានទៅដល់ការរីកចម្រើនផ្នែកវិជ្ជាជីវៈ ការលើកទឹកចិត្តខ្លួនឯង និងកសាងសមត្ថភាពបុគ្គល។
 
យើងផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលក្នុងស្រុក និងអន្តរជាតិ ដែលត្រូវបានបញ្ជាក់ និងមានចាប់ពីវគ្គបណ្តុះបណ្តាលផ្នែកសេវាកម្មអតិថិជន ចំណេះដឹងអំពីផលិតផល រហូតដល់ផ្នែកព័ត៌មានវិទ្យា ការអនុវត្តច្បាប់ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង។ វគ្គសិក្សាទាំងនេះធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីបម្រើដល់សិក្ខាកាម និងក្រុមរបស់យើងឱ្យកាន់តែប្រសើរឡើង។
 
លើសពីនេះ ក្រុមហ៊ុន ហ្វតតេ ត្រូវបានទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្នុងការប្រលងវិជ្ជាជីវៈធានារ៉ាប់រង។ ការប្រលងទាំងនេះត្រូវបានរៀបចំឡើងក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ី និងត្រូវបានទទួលស្គាល់ដោយវិទ្យាស្ថានធានារ៉ាប់រងចក្រភពអង់គ្លេស។
តើអ្នកជាសមាជិកក្រុម Forte បន្ទាប់មែនទេ?
ក្រុមហ៊ុន ហ្វតតេ កំពុងវិវឌ្ឍន៍ខ្លួនក្លាយជាក្រុមហ៊ុនដែលជាជម្រើសរបស់អ្នកជំនាញ។ យើងខិតខំបង្កើតបរិយាកាសការងារដែលរួមបញ្ចូល និងជំរុញ ដល់សមាជិកក្រុមការងាររបស់យើងអាចឈានដល់សក្តានុពលពេញលេញរបស់ពួកគេបាន ។
ដើម្បីក្លាយជាសមាជិកនៃគ្រួសារ Forte អ្នកនឹង:
  • ចូលរួមជាមួយក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រង
  • ធ្វើការនៅក្នុងក្រុមហ៊ុនដែលរួសរាយរាក់ទាក់ និងបើកចំហជាមួយនឹងលទ្ធផលរីកចម្រើនខ្លាំង
  • ក្លាយជាផ្នែកមួយនៃក្រុមអ្នកជំនាញដ៏រឹងមាំ
  • រៀន និងធ្វើការក្នុងសហគមន៍អន្តរជាតិ
  • ទទួលបានអត្ថប្រយោជន៍ពីបរិយាកាសសិក្សាដ៏គួរឱ្យរំភើប
  • ទទួលបានអត្ថប្រយោជន៍បុគ្គលិកដ៏អស្ចារ្យ
  • ក្លាយជាការទទួលស្គាល់ និងផ្តល់រង្វាន់សម្រាប់ការងារឆ្នើម
  • ធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវសង្គម និងបរិស្ថាន
ឱកាសការងារ

ទទួលបានបទពិសោធន៍ និងឱកាសជាច្រើនសម្រាប់អាជីពរបស់អ្នក។

ទូរស័ព្ទមកយើងថ្ងៃនេះតាមរយៈ ០២៣ ៨៥៥ ០៧៧

អ៊ីមែល៖ ​humanresource@forteinsurance.com