ថ្ងៃពុធ 13 មិនា 2024
ហេតុអ្វីធានារ៉ាប់រងអាយុជីវិតផ្សាភ្ជាប់ជាមួយស្ត្រី?
By Forte Life

ក្រសួងកិច្ចការនារី បានចេញសេចក្តីប្រកាសព័ត៌មាន អំពីយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ក្រោមប្រធានបទ «ស្តី្រ និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

 

នាឱកាសនៃការប្រារព្ធទិវាសិទ្ធិអន្តរជាតិនារី គប្បីស្វែងយល់អំពីអត្ថប្រយោជន៍របស់ធានារ៉ាប់រងអាយុជីវិត ដែលអាចជួយគាំទ្រការរស់នៅគ្រប់ដំណាក់កាលរបស់បងប្អូនស្ត្រី។

 

១. រនាំងការពារមនុស្សជាទីស្រឡាញ់៖

ធានារ៉ាប់រងអាយុជីវិតផ្តល់នូវរនាំងការពារមួយដ៏រឹងមាំ ដោយធានាឱ្យមាន នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់មនុស្សដែលយើងស្រឡាញ់ ក្នុងករណីចៃដន្យណាមួយកើតឡើង។

 

. អត្ថប្រយោជន៍នៃការវិនិយោគទាន់ពេល៖

ចាប់ផ្ដើមសន្សំធានារ៉ាប់រងអាយុជីវិតកាន់តែលឿន កាត់បន្ថយអត្រាចំណាយប្រកបដោយប្រសិទ្ធភាព និងមានការធានាលើអាយុជីវិត។ ជាទូទៅ ស្ត្រីតែងតែចំណាយតិចជាង ដោយសារពួកគាត់មានកម្រិតហានិភ័យទាប។

 

. គម្រោងចូលនិវត្តន៍៖

ធានារ៉ាប់រងអាយុជួយធានាឱ្យជីវិតចូលនិវត្តន៍របស់លោកអ្នក ប្រកបដោយផាសុកភាព ដោយផ្តល់នូវសុវត្ថិភាពពេញលេញសម្រាប់លោកអ្នក និងក្រុមគ្រួសារ។

 

៤. បំណុល និងផែនការអនាគត៖

ធានារ៉ាប់រងអាយុជីវិតជួយបញ្ចៀសបំណុលដែលជិតមកដល់ ដោយធ្វើការបញ្ចៀសបន្ទុកហិរញ្ញវត្ថុនោះ មិនឱ្យធ្លាក់លើសមាជិកគ្រួសារ។

 

៥. សំណងនៅពេលបាត់បង់ប្រាក់ចំណូល៖

ធានារ៉ាប់រងអាយុជីវិតធានានូវសន្តិភាពផ្លូវចិត្ត និងស្ថិរភាពហិរញ្ញវត្ថុសម្រាប់គ្រួសារ។

 

៦. កំណត់តម្រូវការរបស់បុត្រធីតា៖

ផែនការសម្រាប់ការអប់រំបុត្រធីតា ផ្តល់នូវលំហូរប្រាក់ចំណូលដ៏មានស្ថិរភាព ក្នុងការចំណាយលើការសិក្សាទាំងបច្ចុប្បន្ន និងអនាគត។

 

៨. កត្តាគួរពិចារណានៅពេលសន្សំជាមួយធានារ៉ាប់រងអាយុជីវិត៖

គួរពិចារណាលើទំហំនៃផលសំណង ទំហំទឹកប្រាក់ដែលត្រូវសន្សំ ការជ្រើសរើសគម្រោងមួយដ៏ត្រឹមត្រូវ និងចំណេះដឹងអំពីអត្ថប្រយោជន៍ពន្ធ ដើម្បីអនាគតប្រកបដោយសុវត្ថិភាព។

 

អបអរសាទរ ទិវាអន្តរជាតិនារី តាមរយៈការជូនកាដូដល់ខ្លួនឯង នោះគឺការធានាឱ្យមាននូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុជាមួយក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ដែលជាដៃគូអាចទុកចិត្តបាន ក្នុងការប្រឹក្សាគម្រោងហិរញ្ញវត្ថុ ឱ្យស្របតាមក្តីសុបិនរបស់លោកអ្នក៕

ត្រូវការជំនួយមែនទេ?

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើងខ្ញុំ ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០៩៨ ៨០២ ៨០២ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ