តើលោកអ្នកធា្លប់សួរខ្លួនឯងទេថា
“តើខ្ញុំគួរធ្វើអ្វីបាន សម្រាប់មនុស្សជាទីស្រឡាញ់របស់ខ្ញុំបើសិនមានគ្រោះអកុសលណាមួយកើតឡើង?”
អ្នកណាក៏ដឹងដែរថា សុភមង្គលមានសារៈសំខាន់ជាងលុយទៅទៀត។ ប៉ុន្តែបើគ្មានលុយ ក៏វាពិបាកនឹងទទួលបានសុភមង្គលដែរ។
អ្នកត្រូវការលុយដើម្បីរស់ ផ្គត់ផ្គង់គ្រួសារ និងចូលរួមនៅក្នុងសង្គម។ ដូច្នេះហើយ អ្នកចាំបាច់ត្រូវតែដឹងពីរបៀបគ្រប់គ្រងលុយ។
តើលោកអ្នកបែងចែកចំណូលប្រចាំខែយ៉ាងដូចម្ដេច?
សម្រាប់បុគ្គលិកធ្វើការនៅការិយាល័យដែលត្រូវចិញ្ចឹមកូន និងបង់រំលស់ផ្ទះ ឬរថយន្ត ចំណាយប្រចាំខែរបស់លោកអ្នកអាចស្រដៀងនឹងខ្ទង់ចំណាយខាងក្រោម ៖
តើលោកអ្នកបែងចែកចំណូលប្រចាំខែយ៉ាងដូចម្ដេច?
សម្រាប់បុគ្គលិកធ្វើការនៅការិយាល័យដែលត្រូវចិញ្ចឹមកូន និងបង់រំលស់ផ្ទះ ឬរថយន្ត ចំណាយប្រចាំខែរបស់លោកអ្នកអាចស្រដៀងនឹងខ្ទង់ចំណាយខាងក្រោម ៖
អ្នកសល់តិចមែនទែនសម្រាប់សន្សំនៅធនាគារ តើមានលទ្ធភាពឯណាសម្រាប់ធានារ៉ាប់រងអាយុជីវិត ដែលលោកអ្នកប្រហែលជានឹងមិនប្រើប្រាស់វាផងហ្នឹងក្នុងមួយជីវិតនេះ? តែលោកអ្នកធ្លាប់គិតទេថា ខ្ទង់ចំណាយបែបនេះ អាចឱ្យលោកអ្នកអាចផ្គត់ផ្គង់ខ្លួនឯង និងគ្រួសារបានយ៉ាងដូចម្ដេចនៅពេលដែលលោកអ្នកចាស់ទៅ ហើយបុត្រធីតារបស់លោកអ្នកមិនមានសមត្ថភាពផ្គត់ផ្គង់ និងចិញ្ចឹមលោកអ្នកបាន?
តាមពិត ធានារ៉ាប់រងអាយុជីវិតក៏ជាកញ្ចប់សន្សំមួយដែរ។ បណ្ណសន្យារ៉ាប់រងអាយុជីវិតផ្ដល់ជូនលោកអ្នកនូវអត្ថប្រយោជន៍បន្ថែមរហូតដល់ 170% នៅកាលកំណត់របស់វា។ មិនត្រឹមតែប៉ុណ្ណោះ បណ្ណសន្យារ៉ាប់រងអាយុជីវិត អាចឱ្យលោកអ្នកសន្សំតាំងពីលោកអ្នកនៅក្មេង និងនៅមានសុខភាពល្អ។ លោកអ្នកនឹងត្រូវការកញ្ចប់សន្សំមួយនេះ នៅពេលដែលលោកអ្នកចាស់ដល់អាយុចូលនិវត្តន៍!
អត្ថប្រយោជន៍រហូតដល់ 170%!
ប៉ុន្តែ… បើសិនជាមានគ្រោះអកុសលកើតឡើង បណ្ណសន្យារ៉ាប់រងអាយុជីវិតបង្កើតសាច់ប្រាក់មួយកញ្ចប់ភ្លាមៗសម្រាប់គ្រួសារជាទីស្រលាញ់របស់លោកអ្នកនៅពេលដែលពួកគេត្រូវការបំផុត។ តាមរបាយការណ៍នគរបាលជាតិ ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន 2,430ករណី ដែលក្នុងនោះមានអ្នកស្លាប់ចំនួន 1,257នាក់ និងអ្នករបួសចំនួន 3,663នាក់។ នេះបើរាប់តែករណីគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែយើងទាំងអស់គ្នាសុទ្ធតែដឹងថាមានករណីស្លាប់ដោយសារមូលហេតុផ្សេងៗជាច្រើនទៀតនៅកម្ពុជា។ អ្នកប្រហែលជាមិនធ្លាប់គិតដល់ទេ ប៉ុន្តែមានមនុស្សជាច្រើនបានស្លាប់ជារៀងរាល់ថ្ងៃដោយសារហេតុការណ៍ដែលពួកគាត់មិនដែលគិតដល់។ ក្នុងនាមជាមេគ្រួសារ បើគ្មានអ្នក តើក្រុមគ្រួសាររបស់លោកអ្នកមានលទ្ធភាពក្នុងការផ្គត់ផ្គង់ចំណាយប្រចាំថ្ងៃបានយ៉ាងដូចម្ដេច? តើពួកគាត់អាចនឹងបាត់បង់ផ្ទះ និងរថយន្តមែនទេ ដោយសារតែពួកគាត់មិនមានលទ្ធភាពបង់រំលស់បន្ពពីអ្នក? តើបុត្រធីតារបស់លោកអ្នកអាចមានលទ្ធភាពបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យដែរឬទេ? តើពួកគាត់អាចមានលទ្ធភាពសិក្សានៅមហាវិទ្យាល័យទេនៅពេលដែលពួកគាត់ធំឡើង? តើនរណានឹងផ្គត់ផ្គង់ឪពុកម្ដាយចាស់ជរារបស់អ្នក?
តើនេះ មានន័យថាពួកគាត់នឹងជួបវិបត្តិផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរមែនទេ?
អនាគតរបស់ពួកគាត់ពឹងផ្អែកលើអ្នកទាំងស្រុង។ តើមាននរណាទៀតដែលពួកគាត់អាចពឹងផ្អែកបាន ប្រសិនបើគ្មានអ្នក ឬអ្នកមិនមានសមត្ថភាពរកចំណូលបានដូចមុន? ព្រោះនាវាគ្រួសារមួយនេះ លោកអ្នកជាអ្នកកាន់ចង្កូត។ នាវានេះអាចទៅដល់ច្រាំងបាន ឬអត់គឺអាស្រ័យលើលោកអ្នកទាំងស្រុង។
ធានារ៉ាប់រងអាយុជីវិត ជាខែលសុវត្ថិភាពសម្រាប់ក្រុមគ្រួសាររបស់លោកអ្នក មិនថាមានរឿងអ្វីកើតឡើងនោះទេ។ ធានារ៉ាប់រងអាយុជីវិត ផ្ដល់ឱ្យលោកអ្នកនូវអត្ថប្រយោជន៍បន្ថែមនៅពេលដល់កាលកំណត់ ហើយបើសិនជាគ្មានលោកអ្នក ធានារ៉ាប់រងអាយុជីវិត ដើរតួជាកញ្ចប់សន្សំសម្រាប់ផ្គត់ផ្គង់តម្រូវការមូលដ្ឋានរបស់គ្រួសារលោកអ្នក និងជួយពួកគាត់ឱ្យចៀសផុតពីវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។
គំនិតគួរពិចារណា ៖
សេចក្តីស្រលាញ់គឺជាការលះបង់។ ការប្រើប្រាស់ធានារ៉ាប់រងអាយុជីវិតគឺជាការបញ្ជាក់ពីក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់។ ធានារ៉ាប់រងអាយុជីវិតមិនមែនសម្រាប់អ្នកទេ វាជាកាដូសម្រាប់មនុស្សជាទីស្រលាញ់របស់លោកអ្នក ហើយវាមានតម្លៃទាបជាងការស្មានទៅទៀត!
ប្រសិនបើលោកអ្នកចង់សន្សំ $100 ក្នុងមួយខែ រយៈពេល 35ឆ្នាំ ចាប់តាំងពីលោកអ្នកអាយុ 25ឆ្នាំ អ្នកនឹងសន្សំបាន $42,000 នៅពេលដែលលោកអ្នកមានអាយុ 60ឆ្នាំ។ នេះជាទឹកប្រាក់បានមកពីការសន្សំតិចជាង $5 ក្នុងមួយថ្ងៃ។
តែបើលោកអ្នកសន្សំ $100 ក្នុងមួយខែរយៈពេល 35ឆ្នាំចាប់ពីអាយុ 25ឆ្នាំ ជាមួយធានារ៉ាប់រងអាយុជីវិត លោកអ្នកអាចទទួលបានទឹកប្រាក់សន្សំរហូតដល់ $71,400 នៅឆ្នាំទី 35 (អាយុ 60ឆ្នាំ)។
ចុះប្រសិនបើមានគ្រោះអកុសលកើតឡើងមុនពេលដែលលោកអ្នកមានអាយុ 60ឆ្នាំវិញ? តាមរយៈបណ្ណសន្យារ៉ាប់រងអាយុជីវិត គ្រួសាររបស់លោកអ្នកនឹងទទួលបានកាដូចុងក្រោយពីលោកអ្នកចំនួន $42,000 ឬ $84,000 ទោះបីជាលោកអ្នកមិនទាន់សន្សំបានគ្រប់ចំនួនក៏ដោយ។ កញ្ចប់សន្សំនេះ គឺសម្រាប់ចំណាយចាំបាច់ភ្លាមៗដែលពួកគេនឹកស្មានមិនដល់។
តើគោលបំណងធំបំផុតសម្រាប់គ្រួសាររបស់អ្នកគឺជាអ្វី? លោកអ្នកខិតខំធ្វើការសម្រាប់ពួកគាត់ជារៀងរាល់ថ្ងៃទៅហើយ។
សូមកុំឱ្យការខិតខំប្រឹងប្រែងរបស់អ្នកក្លាយជាអសារបង់!
សម្រាប់ពត៌មានបន្ថែមពីធានារ៉ាប់រងអាយុជីវិតរបស់ ហ្វតតេឡាយហ្វ៍ សូមទំនាក់ទំនង ៖
លេខទូរស័ព្ទ៖ ០២៣ ៨៨៥ ០៦៦ / ០៩៨ ៨០២ ៨០២
សារអេឡិចត្រូនិច៖ info@fortelifeassurance.com
ឬលោកអ្នកអាចស្វែងយល់បន្ថែមពី ហ្វតតេឡាយហ្វ៍ នៅទីនេះ!
#ហ្វតតេឡាយហ្វ៍ #ការរៀបចំអនាគតបែបឆ្លាតវៃ