ថ្ងៃច័ន្ទ 19 កុម្ភៈ 2024
កាដូលើសពីទិវានៃក្តីស្រឡាញ់
By Forte Life

ទិវានៃក្តីស្រឡាញ់ ត្រូវបានប្រារព្ធទូទាំងពិភពលោក នៅថ្ងៃទី 14 ខែកុម្ភៈ គឺជាឱកាសដ៏ពិសេសមួយសម្រាប់បង្ហាញទំហំក្តីស្រឡាញ់ តាមរយៈអំណោយ ឬកាដូជាច្រើនទម្រង់ ដូចជា៖ កាត ផ្កា និងស្ករសូកូឡាជាដើម។ ទិវានេះ មាន​ឫសគល់​ចេញពីប្រពៃណី​រ៉ូម៉ាំង និង​គ្រីស្ទានបុរាណ វា​បាន​ធ្វើការវិវត្តន៍​រួម​បញ្ចូល​នូវសេចក្តីស្រឡាញ់ រវាង​ដៃគូ មិត្តភក្តិ និង​ក្រុមគ្រួសារ។

 

ជាធម្មតា ខែកុម្ភៈ ត្រូវបានគេដឹងថា ជាខែដែលមានប្រជាប្រិយភាពមួយ ដោយផ្សាភ្ជាប់ទៅនឹងការបង្ហាញនូវសេចក្តីស្រឡាញ់តាមបែបប្រពៃណី។ ដោយឡែកក្នុងបរិបទថ្មី តើលោកអ្នកដឹងទេថា ក្រៅពីកាដូផ្សេងៗដែលបានរៀបរាប់ខាងលើ តើនឹងមានកាដូណា ដែលមានតម្លៃដ៏ពិសេសសម្រាប់មនុស្សជាទីស្រឡាញ់?

 

នៅក្នុងទិវានៃក្តីស្រឡាញ់នេះ ការផ្តល់ក្តីស្រឡាញ់ តាមរយៈ ការសន្សំ ឬទិញសេវាធានារ៉ាប់រងអាយុជីវិតចូនក្រុមគ្រួសារ គឺជាកាដូដែលពុំអាចកាត់ថ្លៃបាន ព្រោះនេះ សបញ្ជាក់ពីការគិតគូរបស់លោកអ្នក ទៅលើការ​ការពារ​អនាគត​ហិរញ្ញវត្ថុ​របស់​គ្រួសារ​។ ថ្វីត្បិតតែ វាមើលទៅហាក់ដូចជាធម្មតា ប៉ុន្តែការមានធានារ៉ាប់រងអាយុជីវិតនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំហំ ឬទង្វើ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏ជ្រាលជ្រៅ និងដ៏ពិត​ប្រាកដរបស់លោកអ្នក ចំពោះមនុស្សជាទីស្រឡាញ់ ដើម្បីធានាពួកគាត់នូវសុខុមាលភាពដ៏យូរអង្វែង។

 

 

កាដូដែលអាចធានានូវស្ថិរភាពហិរញ្ញវត្ថុរបស់គ្រួសារលោកអ្នក វាគឺជាសកម្មភាពដ៏ចម្បង និងមានន័យលើសពីការលះបង់សម្រាប់មនុស្សជាទីស្រឡាញ់។ មានន័យថា បើទោះបីជាពុំមានវត្តមានរបស់លោកអ្នកក៏ដោយ សមាជិកគ្រួសាររបស់លោកអ្នកនឹងរស់នៅប្រកបដោយសន្តិភាពផ្លូវចិត្ត។ ធានារ៉ាប់រងអាយុជីវិតក្លាយជាការបញ្ជាក់ពីសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ និងស្ថិតស្ថេរចំពោះមនុស្សជាទីស្រឡាញ់។

 

លោកអ្នកកំពុងពិចារណាលើសេវាធានារ៉ាប់រងអាយុជីវិតមែនទេ? នេះ គឺជាមធ្យោបាយដ៏មានអត្ថន័យបំផុត ព្រោះលោកអ្នកយកចិត្តទុកដាក់ក្នុងការការពារមនុស្សជាទីស្រឡាញ់របស់លោកអ្នក និងគាំទ្រពួកគាត់ឱ្យរស់នៅដោយភាពជឿជាក់៕

ត្រូវការជំនួយមែនទេ?

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើងខ្ញុំ ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០៩៨ ៨០២ ៨០២ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ