ថ្ងៃច័ន្ទ 19 មិថុនា 2023
បន្តបង់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រងអាយុជីវិត ដើម្បីទទួលបានកាដូពិសេសៗជាច្រើន
By Forte Life

តើអតិថិជន ហ្វតតេឡាយហ្វ៍ នឹងទទួលបានកាដូពិសេសអ្វីខ្លះ?

 

 

 

 

តើអ្នកដឹងដែរ ឬទេ ថាអ្នកបានរៀបចំផែនការសម្រាប់ការពារក្រុមគ្រួសារអ្នករួចជាស្រេចសម្រាប់ថ្ងៃអនាគត ដោយគ្រាន់តែបន្តបង់បុព្វលាភសម្រាប់បណ្ណសន្យាធានារ៉ាប់រងអាយុជីវិតរបស់អ្នកកាលពីឆ្នាំមុន ជាមួយនឹង ហ្វតតេឡាយហ្វ៍? កាន់តែអស្ចារ្យជាងនេះទៀតនោះ អ្នកនឹងមានសិទ្ធិជ្រើសរើសកាដូពិសេសៗជាច្រើន តាមរយៈការបន្តបង់បុព្វលាភសម្រាប់បណ្ណសន្យាធានារ៉ាប់រងអាយុជីវិតរបស់អ្នកទៀតផង។ បន្តបង់បុព្វលាភរបស់អ្នក និងជ្រើសរើសកាដូដែលអ្នកពេញនៅថ្ងៃនេះ ដើម្បីបង្ហាញការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ទៅកាន់គ្រួសាររបស់អ្នក ព្រមទាំងការពារអនាគតរបស់ពួកគេពីហេតុការណ៍ដែលមិនអាចមើលឃើញទុកជាមុន។ ទាក់ទងមក ហ្វតតេ ឡាយហ្វ៍ ឥឡូវនេះ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបបន្តបង់បុព្វលាភរបស់អ្នក និងការទទួលយកកាដូដោយ ឥតគិតថ្លៃរបស់អ្នក។ ការផ្តល់ជូននេះនឹងត្រូវបញ្ចប់នៅថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2023។

 

លក្ខខណ្ឌត្រូវបានអនុវត្ត៖

 

  • ការផ្ដល់ជូននេះសម្រាប់តែអតិថិជនដែល បន្តបង់បុព្វលាភនៃបណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល (IL) ពីថ្ងៃទី 1 ខែមិថុនា ដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2023

  • ការផ្ដល់ជូននេះត្រូវបានអនុវត្តសម្រាប់ការបន្តបង់បុព្វលាភ នៃបណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល សម្រាប់ឆ្នាំទី 2 ឬឆ្នាំទី 3 ។ល។

  • ការបន្តបង់ ឬយឺតយ៉ាវ ក្នុងការបង់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល ឡើងវិញ ក៏មានសិទ្ធិក្នុងការផ្ដល់ជូននេះផងដែរ ប្រសិនបើអតិថិជនបន្តបង់ ក្នុងអំឡុងពេលនៃការផ្ដល់ជូននេះ។

  • បណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល ដែលបានបង់មុនកាលបរិច្ឆេទកំណត់ក៏អាចមានសិទ្ធិទទួលបានការផ្ដល់ជូននេះផងដែរ ប្រសិនបើអតិថិជនបង់ ការបន្តបង់បុព្វលាភក្នុងអំឡុងពេលមានការផ្ដល់ជូន ។

  • ការផ្តល់ជូននេះ សម្រាប់តែអតិថិជនដែលបានជាវបណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល ដោយធ្វើការបង់បុព្វលាភ “ប្រចាំឆ្នាំ”

  • រង្វាន់ត្រូវបានចែកចាយជូនប្រចាំសប្តាហ៍ រៀងរាល់ថ្ងៃអង្គារ (ពន្យាពេលរហូតដល់២ថ្ងៃសម្រាប់អតិថិជនដែលនៅតាមបណ្តាខេត្ត)

  • កញ្ចប់ពិនិត្យសុខភាពក្នុងស្រុកតម្លៃ២០០ដុល្លារ៖ ហ្វតតេ ឡាយហ្វ៍ ផ្តល់ជូនទឹកប្រាក់រហូតដល់ ២០០ដុល្លារ សម្រាប់កញ្ចប់ពិនិត្យសុខភាពជូនអតិថិជនពីមន្ទីរពេទ្យ/គ្លីនិកដៃគូរបស់យើងក្នុងប្រទេសកម្ពុជា។ (សាច់ប្រាក់នឹងមិនត្រូវបានផ្តល់ជូនអតិថិជនដោយផ្ទាល់ទេ) ។

  • បណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល ដែលត្រូវបានបន្តបង់ ត្រូវមានការផ្ទៀងផ្ទាត់ទៅលើការបង់ប្រាក់ (ចំនួនទឹកប្រាក់សរុប) មុនពេលប្រគល់រង្វាន់ ឬ បណ្ណសាច់ប្រាក់ ជូនទៅកាន់ម្ចាស់បណ្ណផ្ទាល់។

  • បណ្ណសាច់ប្រាក់ នឹងត្រូវបានផ្ញើជូនអតិថិជនតាមរយៈគណនីធនាគារ ABA របស់ម្ចាស់បណ្ណ។ ក្នុងករណីម្ចាស់បណ្ណ ពុំមានគណនីធនាគារ យើងនឹងធ្វើការផ្ទេរតាមរយៈ “TrueMoney” ឬ “Wing” តាមតម្រូវការរបស់អតិថិជន។ ហ្វតតេ ឡាយហ្វ៍ នឹងធ្វើការរ៉ាប់រងថ្លៃចំណាយលើប្រតិបត្តិការ។

  • ហ្វតតេ ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬរង្វាន់ ណាមួយខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។

  • ហ្វតតេ ឡាយហ្វ៍ រក្សាសិទ្ធិក្នុងការដកសិទ្ធិណាមួយ ប្រសិនបើរកឃើញថាភាពមិនប្រក្រតី។

 

 

តើការបន្តបង់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រងអាយុជីវិតជាមួយ ហ្វតតេ ឡាយហ្វ៍មានអត្ថប្រយោជន៍អ្វីខ្លះ?

 

 

ការបន្តបង់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រងអាយុជីវិតជាមួយ ហ្វតតេ ឡាយហ្វ៍​ មានអត្ថប្រយោជន៍សំខាន់ៗជាច្រើនសម្រាប់អ្នក។ ប្រសិនបើមានឧប្បត្តិហេតុចៃដន្យណាមួយកើតឡើងចំពោះអ្នក បណ្ណសន្យារ៉ាប់រងអាយុជីវិតរបស់ ហ្វតតេ ឡាយហ្វ៍ នឹងជួយផ្តល់នូវស្ថេរភាពផ្នែកហិរញ្ញវត្ថុទៅកាន់ក្រុមគ្រួសាររបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ ការបន្តបង់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រងអាយុជីវិតរបស់ ហ្វតតេ ឡាយហ្វ៍ នឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុទៅកាន់គ្រួសាររបស់អ្នកជានិច្ច បន្ទាប់ពីអ្នកបានទទួលមរណភាព។ លើសពីនេះ បណ្ណសន្យារ៉ាប់រងអាយុជីវិតរបស់ ហ្វតតេ ឡាយហ្វ៍ នឹងផ្ដល់ថវិកាឧបត្ថម្ភសម្រាប់ការសងបំណុល ថ្លៃចំណាយបុណ្យសព និងការផ្ដល់ជូនថវិកាឧបត្ថម្ភសម្រាប់អ្នកទទួលមរតកផងដែរ។ 

 

ការបន្តបង់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រងអាយុជីវិតជាមួយ ហ្វតតេ ឡាយហ្វ៍ ក៏ផ្ដល់ការធានាផ្នែកហិរញ្ញវត្ថុរបស់គ្រួសារអ្នកនៅថ្ងៃអនាគតដែរ។ ជាងនេះទៅទៀត បណ្ណសន្យារ៉ាប់រងអាយុជីវិតរបស់ ហ្វតតេ ឡាយហ្វ៍ អាចផ្ដល់ថវិកាឧបត្ថម្ភជំនួសប្រាក់ចំណូលដែលក្រុមគ្រួសាអ្នកបានបាត់បង់ បង្កើតមូលនិធិសង្គ្រោះបន្ទាន់សម្រាប់ឧប្បត្តិហេតុចៃដន្យដូចជាជំងឺ ឬការចំណាយលើថ្លៃសិក្សាសម្រាប់កូនរបស់អ្នក។​​

 

អត្ថប្រយោជន៍មួយទៀតនៃការបន្តបង់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រងអាយុជីវិតជាមួយ ហ្វតតេ ឡាយហ្វ៍ គឺអ្នកអាចសន្សំប្រាក់បានច្រើនតាមរយៈការបន្តបង់បុព្វលាភក្នុងរយៈពេលច្រើនឆ្នាំ។ អំឡុងពេលនៃការបន្តបង់បុព្វលាភនេះ លោកអ្នកអាចពិនិត្យមើលការករណីផ្សេងៗដែលក្រុមហ៊ុនបានធានា និងធ្វើការជ្រើសរើសជម្រើសណាមួយដែលសាកសមបំផុតសម្រាប់តម្រូវការរបស់អ្នក ។

 

បន្ទាប់ពីធ្វើការសម្រេចចិត្តបន្តបង់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រងអាយុជីវិតជាមួយ ហ្វតតេ ឡាយហ្វ៍ អ្នកត្រូវត្រួតពិនិត្យមើលលក្ខខណ្ឌនៃផលិតផលនេះឲ្យបានច្បាស់លាស់ ព្រោះវាអាចនឹងមានការផ្លាស់ប្តូរទៅលើផ្នែកអត្ថប្រយោជន៍ ដូចជាការបង្កើនដែនកំណត់នៃសំណង ឬលក្ខណៈពិសេសដ៏ទូលំទូលាយបន្ថែមទៀតរបស់បណ្ណសន្យា។​ បន្ថែមពីនេះ អ្នកក៏គួរពិនិត្យមើលទៅលើករណីមិនធានារបស់ផលិតផលបណ្ណរបស់អ្នកផងដែរ ដើម្បីប្រាកដថាវាពិតជាបំពេញតាមតម្រូវការរបស់អ្នក។ 

 

ការយល់ដឹងពីប្រភេទនៃបណ្ណសន្យារ៉ាបរងដែលអ្នកកំពុងត្រូវការ និងលក្ខខណ្ឌរបស់វា ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាថាមនុស្សជាទីស្រលាញ់របស់អ្នកត្រូវបានយកថែទាំយ៉ាងយកចិត្តទុកដាក់តាមអ្វីដែលអ្នកចង់បាន។ ការឆ្លៀតពេលពិនិត្យ និងបន្តបង់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រងអាយុជីវិតជាមួយ ហ្វតតេ ឡាយហ្វ៍ របស់អ្នក អាចផ្តល់ឱ្យអ្នកនូវភាពស្ងប់ចិត្តសម្រាប់អ្នក និងគ្រួសាររបស់អ្នក។

 

ត្រូវការជំនួយមែនទេ?

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើងខ្ញុំ ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០៩៨ ៨០២ ៨០២ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ