ថ្ងៃសុក្រ 03 វិច្ឆិកា 2023
ទទួលបានកាដូជាទីគាប់ចិត្តពី ហ្វតតេ ឡាយហ្វ៍ ដោយគ្រាន់តែចែករំលែកក្តីស្រឡាញ់ និងការការពារ ទៅកាន់មនុស្សជាទីស្រឡាញ់
By Forte Life

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ជឿជាក់យ៉ាងមុតមាំថា ជម្រើសដែលល្អបំផុតក្នុងការការពារមនុស្សជាទីស្រឡាញ់របស់លោកអ្នក គឺតាមរយ:ការធានារ៉ាប់រងអាយុជីវិត។ ដើម្បីជាការតបស្នងជូនអតិថិជនជាទីស្រឡាញ់ ហ្វតតេ​ ឡាយហ្វ៍ នាំមកជូននូវកម្មវិធីណែនាំដ៏ពិសេស សម្រាប់អតិថិជនទាំងអស់ ធ្វើការចែករំលែកបន្តនូវ ក្តីស្រឡាញ់ និងការការពារទៅកាន់មនុស្សជាទីស្រឡាញ់ ដើម្បីឱ្យពួកគាត់ទទួលបានគម្រោងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុជាមួយពួកយើង។

 

 

តាមរយ:កម្មវិធីនេះ លោកអ្នកជាអ្នកណែនាំ នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន 8% លើបុព្វលាភដែលបានបង់របស់អតិថិជនថ្មីដែលលោកអ្នកបានណែនាំឱ្យពួកគាត់ទទួលយកការការពារពី ហ្វតតេ ឡាយហ្វ៍ ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023។ ជាមួយគ្នានេះដែរ អតិថិជនថ្មីដែលសម្រេចប្រើប្រាស់បណ្ណសន្យារ៉ាប់រងរបស់យើងតាមរយ:កម្មវិធីដ៏ពិសេសនេះ ពួកគាត់នឹងទទួលបានប្រាក់ត្រឡប់ទៅវិញ ចំនួន 8% ភ្លាមៗ បន្ទាប់ពីគាត់បានបង់បុព្វលាភរួចរាល់។

 

ដើម្បីចូលរួមក្នុងកម្មវិធីណែនាំបន្ត លោកអ្នកត្រូវតែជាអតិថិជនកំពុងប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតរបស់ ហ្វតតេ ឡាយហ្វ៍។ មនុស្សជាទីស្រឡាញ់ដែលលោកអ្នកបានណែនាំ ពួកគាត់ត្រូវតែជាអតិថិជនថ្មីរបស់ហ្វតតេ ឡាយហ្វ៍ ដែលពុំធ្លាប់បានប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតរបស់យើងពីមុនមក។

 

ខាងក្រោមនេះជា ខ និងលក្ខខណ្ឌផ្សេងៗនៃកម្មវិធី សម្រាប់លោកអ្នកជាអ្នកណែនាំបន្ត៖

  • ការផ្តល់ជូននេះសម្រាប់តែអតិថិជន ដែលកំពុងប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតរបស់ហ្វតតេ ឡាយហ្វ៍។
  • បុគ្គលិកផ្នែកលក់ ដូចជា (ASM, RBM, BM, IC, I-Max, I-Max 2.0, etc.) មិនអាចធ្វើការណែនាំបន្តនេះទេ)។
  • ការដកពន្ធ ១៥% ត្រូវបានអនុវត្តលើប្រាក់លើកទឹកចិត្ត។
  • អតិថិជនត្រូវតែបំពេញទម្រង់ព័ត៌មានរបស់មនុស្សជាទីស្រឡាញ់ និងភ្នាក់ងារធានារ៉ាប់រង។
  • ទឹកប្រាក់លើកទឹកចិត្តនឹងត្រូវផ្ញើទៅកាន់អតិថិជនតាមរយៈគណនី ABA ផ្ទាល់ខ្លួន។ ក្នុងករណីម្ចាស់បណ្ណ ពុំមានគណនីធនាគារ យើងនឹងធ្វើការផ្ទេរតាមរយៈ “True Money” ឬ “Wing” តាមតម្រូវការរបស់អតិថិជន។ ហ្វតតេ ឡាយហ្វ៍ នឹងធ្វើការរ៉ាប់រងថ្លៃចំណាយលើប្រតិបត្តិការ។
  • ហ្វតតេ ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬរង្វាន់ ណាមួយខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • ហ្វតតេ ឡាយហ្វ៍ រក្សាសិទ្ធិក្នុងការដកសិទ្ធិណាមួយ ប្រសិនបើរកឃើញថាភាពមិនប្រក្រតី។

 

ខាងក្រោមនេះជា ខ និងលក្ខខណ្ឌផ្សេងៗនៃកម្មវិធី សម្រាប់លោកអ្នកដែលត្រូវបានគេណែនាំបន្ត៖

  • ការផ្តល់ជូននេះសម្រាប់តែលោកអ្នកដែលត្រូវបានណែនាំដោយអតិថិជនរបស់ហ្វតតេ ឡាយហ្វ៍ប៉ុណ្ណោះ។
  • ការទូទាត់បុព្វលាភ (បណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល) ត្រូវតែធ្វើឡើងក្នុងអំឡុងពេលយុទ្ធនាការ ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023។
  • ប្រាក់ត្រឡប់មកវិញ នឹងត្រូវផ្ញើទៅកាន់អតិថិជនតាមរយៈគណនី ABA ផ្ទាល់ខ្លួន។ ក្នុងករណីម្ចាស់បណ្ណ ពុំមានគណនីធនាគារ យើងនឹងធ្វើការផ្ទេរតាមរយៈ “True Money” ឬ “Wing” តាមតម្រូវការរបស់អតិថិជន។ ហ្វតតេ ឡាយហ្វ៍ នឹងធ្វើការរ៉ាប់រងថ្លៃចំណាយលើប្រតិបត្តិការ។
  • ហ្វតតេ ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬរង្វាន់ ណាមួយខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • ហ្វតតេ ឡាយហ្វ៍ រក្សាសិទ្ធិក្នុងការដកសិទ្ធិណាមួយ ប្រសិនបើរកឃើញថាភាពមិនប្រក្រតី។

 

ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនក្នុងការចែករំលែកក្តីស្រឡាញ់ និងការការពារទៅកាន់មិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នក មកកាន់ក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍៖

  • ជជែកជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នក អំពីសារៈសំខាន់នៃការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត។ ពន្យល់អំពីរបៀប ដែលធានារ៉ាប់រងអាយុជីវិត អាចជួយការពារពួកគាត់ នៅក្នុងករណីមិនល្អកើតឡើង។
  • ចែករំលែកបទពិសោធន៍វិជ្ជមានពីក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍ ទៅកាន់មិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នក ដូចជា ផលិតផលដ៏សម្បូរបែប និងសេវាកម្មល្អដែលក្រុមហ៊ុនបានផ្តល់ជូន និងអំពីរបៀបដែលហ្វតតេ ឡាយហ្វ៍បាននឹងកំពុងជួយលោកអ្នក និងមនុស្សជាទីស្រឡាញ់។
  • ផ្តល់លេខទំនាក់ទំនងរបស់ភ្នាក់ងារធានារ៉ាប់រង ហ្វតតេ ឡាយហ្វ៍ ជូនមនុស្សជាទីស្រឡាញ់ ឬណែនាំពួកគាត់ចូលទៅកាន់គេហទំព័ររបស់ហ្វតតេ ឡាយហ្វ៍។
  • ពិគ្រោះជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសារឱ្យបានទៀងទាត់ ក្នុងករណីដែលពួកគាត់ មានជាសំណួរ ឬត្រូវការជំនួយណាមួយជាដើម៕

ត្រូវការជំនួយមែនទេ?

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើងខ្ញុំ ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០៩៨ ៨០២ ៨០២ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ